ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអះអាងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ទោះបីជាមានរឿងអី្វកើតឡើងក៏ដោយ ក៏សម្តេចមិនបណ្តោយឲ្យកម្ពុជា ស្ថិតក្នុងស្ថានភាពលំបាក លើកបញ្ហាស្បៀងអាហារនោះទេ។ ការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា «សន្ដិសុខស្បៀង គឺជាបញ្ហាសំខាន់មួយទៀត ហើយយើងក៏កំពុងពង្រឹងសមត្ថភាព និងភាពធន់របស់យើង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា កម្ពុជា កំពុងរង់ចាំមើលប្រទេសមហាអំណាច និងបណ្ដាប្រទេសនានា ចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធទៅនឹងបញ្ហាសង្រ្គាម រវាងរុស្ស៊ី-អ៊ុយក្រែន ព្រោះថ្ងៃនេះ គឺជាខួប១ឆ្នាំ(២៤ កុម្ភៈ ២០២២-២៤ កុម្ភៈ ២០២៣) នៃសង្គ្រាមរវាងប្រទេសទាំងពីរ។ ក្នុងពិធីប្រគល់សញ្ញាប័ត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង៧ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សា ដោយជោគជ័យ។ និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ សរុបចំនួន...
ភ្នំពេញ៖ ពិធីសិក្ខាសាលា បូកសរុបលទ្ធផលការងារយោធា-សន្តិសុខឆ្នាំ២០២២ និងទិសដៅការងារយោធា-សន្តិសុខ ឆ្នាំ២០២៣ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ ថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចលេខ៧០ ។ ក្នុងពិធីនេះដែរ លោកមេបញ្ជាការកងពល បានមានប្រសាសន៍ថា ការងារទទួលបានលទ្ធផលល្អ គឺកើតចេញពីការសហការរួមគ្នា របស់យោធិនយើងទាំងអស់គ្នា ខិតខំអស់ពីកម្លាំងកាយ...
ព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង ១៦:៥០នាទី លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរស ជាជនបរទេស ដែលមកលេងកំសាន្តនៅក្រុងកោះរ៉ុង បានជួបគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា...
ភ្នំពេញ៖ ក្ដីស្រមៃរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងតែចង់ឱ្យកម្មករនិយោជិត ទទួលបានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ចាប់តាំងពីពេលចាប់ផ្ដើមមានទីផ្សារការងារដំបូង ដោយសង្ឃឹមថាបងប្អូន នៅពេលដែលចាស់ជរា នឹងមានធានារ៉ាប់រងពេញលេញ ហើយមកដល់ពេលនេះរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន របស់ ប.ស.ស. បានដាក់ឱ្យអនុវត្ត ប្រកបដោយជោគជ័យ ហើយជាសមិទ្ធផលជោគជ័យ របស់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលស្ថិតនៅក្រោមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ នីតិកាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ ចំពោះការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍បន្ដទៀត ដោយស្នើដល់ភាគីនិយោជកជួយបន្ដបង់ភាគទានជូនកម្មករនិយោជិតរបស់ខ្លួន លើផ្នែកថែទាំសុខភាពនេះ ហើយមានតែនៅប្រទេសកម្ពុជាទេ ដែលនិយោជកចូលរួមបង់ភាគទានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពជូនកម្មករនិយោជិតរបស់ខ្លួន ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលក៏ដូចជាភាគីនិយោជក ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ លោកបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា៖ មកដល់បច្ចុប្បន្ននេះ មន្រ្តីរាជការសាធារណៈ និងបងប្អូនកម្មករនិយោជិត បានទទួលអត្ថប្រយោជន៍លើរបបសន្ដិសុខសង្គមដូចគ្នាទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលនេះជាការអនុវត្តរបបសន្ដិសុខសង្គមប្រកបដោយភាពពេញលេញ និងមានសមធម៌សង្គម។ សូមបញ្ជាក់ថា៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. ជាច្រើនរូបព្រមទាំងថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំបណ្ដាអង្គភាព ពាក់ព័ន្ធសរុបប្រមាណ ៣០០នាក់ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
ឆ្នាំ 2023 គឺជាខួបលើកទី 65 នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិនផងដែរ។ ថ្មីៗនេះ វេទិកាផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនលើកទី២ ដែលរៀបចំដោយសម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងចូលរួមរៀបចំដោយChina Huaneng Group Co., Ltd., សាកលវិទ្យាល័យភាសាបរទេសប៉េកាំង រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រារព្វឡើងដោយជោគជ័យនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ វេទិកានេះត្រូវបានប្រារព្ធឡើង ក្នុងពេលដំណាលគ្នានៅទីក្រុងប៉េកាំង...
ភ្នំពេញ ៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ មានទម្ងន់ប្រមាណ៣តោន ដើម្បីផ្ដល់ការស្រាវជ្រាវ សិក្សាស្វែងយល់អំពីព័ត៌មានសំខាន់ៗ ជាច្រើនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ ឲ្យយល់ដឹងចំពោះការគោរពសាសនា សិល្បៈ ប្រវត្តិសាស្ត្រ ជាមួយនឹងព្រឹត្តិការណ៍ ដែលបានកើតមានកាលពីជាង៦០០-៧០០ឆ្នាំមុន នៅក្នុងតំបន់អង្គរ។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរខេត្តសៀមរាប លោក គុន...
ភ្នំពេញ៖ ក្រុមហ៊ុន ម៉េង រស្មី ខសមេធីក បានចុះអនុស្សារណៈនៃការយោគយល់ជាមួយនឹង ក្រុមហ៊ុន ឌីអេសស៊ី ស៊ីនឌីខេត ខូអិលធីឌី យ៉ាងអធិកអធម នៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានវត្តមានតារាវ័យក្មេងជាច្រើនរូបដូចជា កញ្ញា អាន...
ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី១៧ អាណត្តិទី១ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ ១)ពិនិត្យ និងសម្រេចលើរបាយការណ៍លទ្ធផលការងារសម្រេចបានឆ្នាំ២០២២...