យប់ថ្ងៃទី ៦ ខែវិច្ឆិកា ក្នុងស្ទូឌីយោផ្សាយផ្ទាល់ លក់ទំនិញតាមអនឡាញពិសេស នៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ របស់ APP ព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន គ្រាប់ pine nuts អាហ្វហ្កានីស្ថានចំនួន ១២ម៉ឺនកំប៉ុងត្រូវបានលក់ដាច់ ទាំងអស់ក្នុងរយៈពេល តែប៉ុន្មាននាទីប៉ុណ្ណោះ ។ ដំណឹងនេះរហូតដល់បានបណ្តាលឱ្យ មានការចាប់អារម្មណ៍និងពិភាក្សា យ៉ាងច្រើនលើបណ្តាញទំនាក់ទំនង...
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការរៀបចំ ពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានានៅកម្ពុជា ក្រោយរាជរដ្ឋាភិបាលអនុញ្ញាត ដោយកំណត់ត្រឹមអ្នកចូលរួម ២០០នាក់ ។ ក្នុងនោះ អ្នកចូលរួមត្រូវបង្ហាញ បណ្ណចាក់វ៉ាក់សាំងកូវីដ ឬស្កេន QR Code របស់ក្រសួងសុខាភិបាល ដោយលើកលែងអ្នកដែល មិនបានចាក់ដោយសារបញ្ហាសុខភាព។ អ្នកចូលរួមត្រូវវាស់សីតុណ្ហភាព...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៧នាក់ទៀតតាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយចំនួន ៧២នាក់ និងស្លាប់ចំនួន៥នាក់ ដោយ៣នាក់មិនបានចាក់វ៉ាក់សាំង ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៦៣នាក់ និងអ្នកដំណើរពីបរទេសចំនួន ៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩...
យូអិន៖ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួល ជំនួយសង្គ្រោះបន្ទាន់លោក Martin Griffiths បានសម្តែងការព្រួយបារម្ភ ចំពោះស្ថានភាពមនុស្សធម៌ ដែលកំពុងធ្លាក់ចុះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ឥឡូវនេះមានមនុស្សជាង ៣ លាននាក់ ដែលត្រូវការជំនួយសង្គ្រោះជីវិត ដោយសារតែជម្លោះ និងអសន្តិសុខកាន់តែ ខ្លាំងឡើងដោយសារការបរាជ័យនៃជំងឺកូវីដ-១៩ និងសេដ្ឋកិច្ច។...
បរទេស៖ ទឹកទន្លេចៅប្រាយ៉ា នៅក្នុងប្រទេសថៃ បានហក់ឡើង ដោយលិចចូលផ្នែកខ្លះ នៃទីក្រុងបាងកក និងខេត្តសាមុតប្រាកាន កាលពីព្រឹកថ្ងៃចន្ទ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរក្នុងតំបន់បានរាយការណ៍ ពីទឹកជំនន់លិចក្នុងសង្កាត់ Bangkok Noi របស់ទីក្រុងបាងកក ,...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ខេត្ត១១របស់កម្ពុជា នឹងមានភ្លៀងធ្លាកពីតិចទៅច្រើនដោយលាយឡំ និងផ្គរ រន្ទះ ចាប់ពីថ្ងៃ១០-១៦ វិច្ឆិកា ។ ខេត្តទាំង១១នោះ រួមមាន ៖ ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង រាជធានីភ្នំពេញ...
បរទេស៖ សហរដ្ឋអាមេរិកនឹង ដកបម្រាមរបស់ខ្លួនលើ អ្នកធ្វើដំណើរមកពីបរទេស នៅថ្ងៃទី៨ ខែវិច្ឆិកា ។ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានរងសម្ពាធពីមេដឹកនាំបរទេស និងអាជីវកម្ម ដើម្បីលុបចោលបម្រាមនេះ។ យោងតាមគោលការណ៍ណែនាំថ្មី អ្នកដំណើរនឹងត្រូវបង្ហាញភស្តុតាងថា ពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ និងបង្ហាញការធ្វើតេស្ត ដែលបង្ហាញថា គ្មានវីរុសកូវីដ១៩ មុនពេលឡើងយន្តហោះ។ យោងតាមសារព័ត៌មាន Sputnik...
ផ្លូវជាតិលេខ៥ ដែលជាផ្លូវតភ្ជាប់រវាង ប្រទេសសមាជិកអាស៊ាន ជាមួយប្រទេសកម្ពុជា ត្រូវបានរាជដ្ឋាភិបាលដាក់ក្នុងផែនការ អភិវឌ្ឍន៍ជាអាទិភាព។ ដូច្នេះ ស្ថាប័នរដ្ឋ និងស្ថាប័នឯកជនជាច្រើនត្រូវបានផ្លាស់ប្តូរទីតាំង ព្រមទាំងបង្កើតថ្មីនៅលើតំបន់ សក្តានុពលសេដ្ឋកិច្ចមួយចំនួន ជាពិសេស គឺផ្លូវជាតិលេខ៥ ស្ថិតនៅទិសខាងជើងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនក្នុងទីក្រុង ដែលកំពុងតែកើនឡើង ជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ ការរីកចម្រើន និងតម្រូវការនៃ ភាពសម្បូរបែបរបស់ប្រជាជន បានធ្វើអោយវិស័យអចលនទ្រព្យនៅតែមាន...
មនុស្សយន្តដែលអាចជួយ វះកាត់ឆ្អឹងតង់ងាយដំទ្បើង សម្រាប់ការកំសាន្តក្រៅផ្ទះ រថយន្តប្រណាំងប្រើថាមពលអ៊ីដ្រូហ្សែន និងបញ្ចេញចំហាយ ។ល។ “ការបង្ហាញមុខជាលើកដំបូង នៅលើពិភពលោក នៅអាស៊ីនិងនៅប្រទេសចិន ”របស់ផលិតផល បច្ចេកទេសនិងសេវាកម្មជាច្រើន ត្រូវបានដាក់តាំងបង្ហាញនៅពិព័រណ៍ នាំចូលចិនអន្តរជាតិលើកទីបួន ។ ប្រការនេះមិនត្រឹមតែ បាននាំមកនូវផលិតផល និងសេវាកម្មគួរឱ្យចាប់អារម្មណ៍ ដល់ទស្សនិកជនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឳកាស តភ្ជាប់កាន់តែច្រើនដល់ សហគ្រាសដែលចូលរួម ពិព័រណ៍លើកនេះផងដែរ...
ពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទីបួនបានសម្ពោធបើក នៅថ្ងៃទី៥ ខែវិចិ្ឆកា ។ ចំណុចលេចធ្លោនៃពិព័រណ៍ នាំចូលចិនអន្តរជាតិឆ្នាំនេះ គឺបានដាក់ចេញពិព័រណ៍ឌីជីថល តាមអនឡាញសម្រាប់ឱ្យ បណ្តាប្រទេសនានា ចូលរួមពិព័រណ៍ឆ្នាំនេះ ក្នុងន័យធ្វើឱ្យអ្នកផងទាំងពួង មិនបាច់ទៅដល់កន្លែងផ្ទាល់ ក៏អាចស្វែងយល់ពីម្ហូបអាហារឆ្ងាញ់ៗ និងទេសភាពស្រស់ស្អាត នៃប្រទេសនានា ធ្វើឱ្យទស្សនិកជនទទួល អារម្មណ៍ថ្មីក្នុងពេលទស្សនាពិព័រណ៍ ។ ពិព័រណ៍អំពីប្រទេសនានា បានដាក់តាំងបង្ហាញ ពីសមិទ្ធផលអភិវឌ្ឍន៍...