ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីម្សិលមិញ គឺមានអ្នកមិនព្រមចាក់វ៉ាក់សាំង និងបំផុសគេមិនឲ្យមកចាក់ជាដើម ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានដែល ស្រង់ប្រសាសន៍សម្តេចតេជោ ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១មកផ្សាយ។ បើតាមហ្វេសប៊ុករបស់...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនឱសថ Pfizer បានឲ្យដឹងថា ក្រុមហ៊ុន Pfizer និង BioNTech SE បានស្នើសុំឱ្យនិយតករអាមេរិក ផ្តល់ការអនុញ្ញាតឱ្យប្រើ វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជាបន្ទាន់ សម្រាប់កុមារអាយុពី ៥ ទៅ ១១ ឆ្នាំ។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានកំណត់កាលបរិច្ឆេទមួយនៅថ្ងៃទី២៦...
វ៉ាស៊ីនតោន៖ នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ របស់អាមេរិក បានបុកជាមួយវត្ថុមិនស្គាល់ អត្តសញ្ញាណ ខណៈកំពុងប្រតិបត្តិការ នៅក្នុងដែនទឹកអន្តរជាតិ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីចុងសប្តាហ៍មុន នេះបើតាមសេចក្តីរាយការណ៍ របស់កងនាវាចរប៉ាស៊ីហ្វិក របស់កងទ័ពជើងទឹកអាមេរិក ខណៈរាយការណ៍ថា គ្មានគ្រោះថ្នាក់ដល់ អាយុជីវិតឡើយ។ យោងតាមសេចក្តីប្រកាស ព័ត៌មានសារព័ត៌មាន The Connecticut បានបុកទៅលើវត្ថុមួយ ខណៈកំពុងលិចនៅរសៀលថ្ងៃសៅរ៍...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសពីការអនុម័តហិរញ្ញប្បទាន ចំនួន៣០លានដុល្លារ ដើម្បីជួយពង្រឹងប្រព័ន្ធសុខាភិបាល របស់ប្រទេសកម្ពុជា ខណៈពេលមានការកើនឡើង នៃការឆ្លងថ្មី និងករណីក្នុងសហគមន៍ នៃជំងឺកូវីដ-១៩។ យោងតាមសេចក្ដីប្រកាសព័ត៌របស់ ADB នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ជំនួយនេះរួមមានប្រាក់កម្ចី ២៥លានដុល្លារ ជាហិរញ្ញប្បទានបន្ថែម សម្រាប់គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ...
សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីថ្មីចំនួន ៣,៤៨៣ករណីនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ១១៦,៨៦៤ ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ករណីឆ្លងថ្មីចំនួន ២,៧៨៣ករណី ស្ថិតនៅក្នុងសហគមន៍ ៦៩២ ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ចំណាកស្រុកនិង ៨ ករណីត្រូវបាននាំចូល។ ក្នុងចំណោមករណីក្នុងស្រុក ៦០៧ករណី...
ហ្សឺណឺវ៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនូវគំនិតផ្តួចផ្តើមមួយ ដើម្បីចាក់វ៉ាក់សាំង ៤០ភាគរយ នៃប្រជាជននៅគ្រប់ប្រទេសទាំងអស់ ប្រឆាំងនឹងជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០២១ និង ៧០ ភាគរយ នៅពាក់កណ្តាល ឆ្នាំ២០២២ ដោយផ្តល់អាទិភាពដល់ ការផ្តល់វ៉ាក់សាំងដល់ប្រទេស ដែលមានប្រាក់ចំណូលទាប ជាពិសេសអ្នកនៅអាហ្វ្រិក។ លោក Tedros Adhanom Ghebreyesus...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្ម ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណវ៉ាក់សាំងកូវីដ១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ រាល់ពេលចេញចូល គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋានានា ក្នុងរាជធានីភ្នំពេញ ។ វិធានការនេះសំដៅ បង្កើនប្រសិទ្ធភាពឲ្យកាន់តែ ប្រសើរឡើង នូវការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ សំដៅបង្កើតឲ្យបាន“ភាពស៊ាំក្នុងសហគមន៍ រឹងមាំពិតប្រាកដមួយ ទប់ទល់នឹងជំងឺរាតត្បាត សកលកូវីដ១៩” ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតាក៏ដូចជាដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយ ជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ឈានទៅរកការបើក ដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ។
សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ ពីករណីថ្មីចំនួន ២,៤៧៥ នៃករណីជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ១០៦,៣១៨ករណី នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា ករណីថ្មីចំនួន ១,៨៥៩ ករណីស្ថិតនៅក្នុងសហគមន៍ ៦០១ករណី ស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ចំណាកស្រុក និង ១៥...