បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បាននិយាយក្នុងសេចក្តី ថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីនិងប្រទេសចិន បានប្រារព្ធធ្វើសហសមយុទ្ធទ័ពជើងទឹក នៅក្នុងសមុទ្រជប៉ុន នាថ្ងៃសុក្រនេះ និងបានអនុវត្តពីវិធីប្រតិបត្តិការរួមគ្នា និងកម្ទេចគ្រាប់មីនបណ្ដែតរបស់សត្រូវ ដោយការបាញ់កាំភ្លើងធំ។ ល្បែងសង្គ្រាមនេះ គឺជាផ្នែកនៃសហប្រតិបត្តិការជើងទឹក រវាងប្រទេសទាំងពីរ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលានិងចូលរួមដោយនាវាចម្បាំង និងនាវាគាំទ្រ មកពីកងនាវាប៉ាស៊ីហ្វិក របស់រុស្ស៊ី រួមមានទាំងនាវាបោសសម្អាតមីន និងនាវាមុជទឹកមួយគ្រឿង។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងមូស្គូនិងប៉េកាំង បានបង្កើតចំណងយោធានិងការទូត កាន់តែជិតស្និទ្ធឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលដែលចំណងមិត្តភាព ជាមួយលោកខាងលិច បានធ្លាក់ចុះ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នាវាពិឃាតចិន២គ្រឿង នាវាមុជទឹក១គ្រឿង និងនាវាចម្បាំង២គ្រឿង គឺស្ថិតក្នុងចំណោមនាវា ដែលទីក្រុងប៉េកាំងបញ្ជូន ទៅចូលរួមក្នុងសមយុទ្ធនោះ និងបានបន្ថែមថា នាវាទាំងនោះ បានបោះយុទ្ធការនៅក្នុង តំបន់ភាគខាងកើតរបស់រុស្ស៊ី កាលពីមួយថ្ងៃមុន៕ ប្រែសម្រួល៖ ប៉ាង កុង
បរទេស៖ តំណាងពិសេសស្តីពី អាហ្វហ្គានីស្ថាន របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃសុក្រនេះថា តំណាងរបស់ពួកតាលីបង់ បានធ្វើការបញ្ជាក់ក្នុងពេលថ្មីៗនេះថា ពួកគេនឹងចូលរួម ក្នុងកិច្ចពិភាក្សាគ្នា ស្តីពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងទីក្រុងមូស្គូ នាសប្ដាហ៍ក្រោយ។ លោក Zamir Kabulov បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា ពួកតាលីបង់បានធ្វើការ បញ្ជាក់ពីការចូលរួមរបស់ពួកគេ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មនុស្ស៥នាក់ បានបាត់បង់ជីវិត និង ២នាក់ទៀត បានទទួលរងរបួស នៅក្នុងហេតុការណ៍វាយប្រហារ មួយដោយប្រើប្រាស់ព្រួញ និងស្នានៅក្នុងប្រទេសនវេស។ មកដល់ពេលនេះប៉ូលីស បានធ្វើការចាប់ខ្លួនបានមនុស្ស ជនជាតិដាណឺម៉ាកម្នាក់ អាយុប្រមាណជា ៣៧ឆ្នាំ ដោយអះអាងថា វាគឺជាសកម្មភាពដែលធ្វើឡើង បុរសរូបនេះតែម្នាក់ឯងគត់ និងកំពុងស្រាវជ្រាវបន្តថា...
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មិត្តហ្វូនបានប្រគល់ រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន់អតិថិជន ដែលមានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែ កញ្ញា...
ភ្នំពេញ៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ថ្មី បានប្ដេជ្ញាចិត្តផ្ដល់ សេវាសាធារណៈជូនប្រជាជន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ដើម្បីឆ្លើយតបតាម តម្រូវការរបស់មូលដ្ឋាន ។ ក្នុងពិធីប្រកាសមុខតំណែង អភិបាលខេត្តពោធិ៍សាត់ថ្មី នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តពោធិ៍សាត់ថ្មី លោក ជាវ តាយ បានប្ដេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត...
កិច្ចប្រជុំដំណាក់កាលទីមួយ នៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាស្តីពីជីវចម្រុះ» របស់អង្គការសហប្រជាជាតិ (ហៅកាត់COP15) បានប្រារព្ធធ្វើនៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិនពីថ្ងៃទី ១១ ដល់ ១៥ ខែតុលាឆ្នាំ ២០២១ នេះ ក្រោមប្រធានបទ «អរិយធម៌អេកូឡូស៊ី-រួមគ្នាកសាងសហគមន៍ រួមជីវិតនៃភពផែនដី» ដែលនឹងផ្តោតសំខាន់លើ ការកំណត់ក្របខ័ណ្ឌជីវចម្រុះជាសកលបន្ទាប់ពីឆ្នាំ ២០២០ កំណត់ទិសដៅជីវចម្រុះជាសកល ឆ្នាំ២០២១-២០៣០...
តេអេរ៉ង់៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះជាពិសេស ចាប់តាំងពីអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងឆ្នាំ២០១៨ អ៊ីរ៉ង់បានរងនូវទណ្ឌកម្ម ដឹកនាំដោយវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ការខកចិត្តចំពោះលោកខាងលិច និងការស្វែងរកដំណោះស្រាយនៅផ្ទះ តាមរយៈការធ្វើពិពិធកម្មដៃគូ អន្តរជាតិរបស់ខ្លួនរដ្ឋបាលអ៊ីរ៉ង់ថ្មី ចាប់តាំងពីឡើងកាន់តំណែង កាលពីខែសីហា បានអនុវត្តសកម្មភាពការទូត ដោយផ្តោតសំខាន់លើ “សម្លឹងមើលទៅភាគខាងកើត” ។ នៅខែកញ្ញា...
ប៉េកាំង៖ លោក វ៉ាង យី តំណាងពិសេសរបស់ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងថា ក្រុមប្រទេស G20 គួរតែផ្តល់នូវអត្ថប្រយោជន៍ ពេញលេញរបស់ខ្លួន ដើម្បីរួមចំណែកដល់សន្តិភាពស្ថេរភាព វិបុលភាព និងការអភិវឌ្ឍន៍ របស់អាហ្វហ្គានីស្ថាន និងតំបន់។ លោកវ៉ាង យី ក៏ជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនផងដែរ...
ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា ការិយាល័យ US Department of Agriculture នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការការអភិវឌ្ឍន៍វិស័យកសិកម្ម នៅប្រទេសកម្ពុជា តាមរយៈបណ្តុះបណ្តាធនធានមនុស្ស។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ១.២៦១នាក់ ក្នុងរយៈពេល១ថ្ងៃ នាំឲ្យកើនឡើងដល់ ៤.២២៩.៨១៣នាក់ ដោយចំនួនអ្នកស្លាប់បានកើនឡើងពី ៤៧នាក់ ដល់១៤២.៧៦៣នាក់ ។ នេះបើយោងតាមក្រសួងសុខាភិបាល ។ យោងតាមក្រសួងបានឱ្យដឹងថា មនុស្សចំនួន ២.១៣០នាក់ទៀត ត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យ...