ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានផ្លាស់ប្តូរសារអបអរសាទរ ជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាស៊ី ក្នុងឱកាសខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសាររបស់លោក ស៊ី បានលើកឡើងថា ចាប់តាំងពីការបង្កើតចំណងការទូត ពាក់កណ្តាលសតវត្សរ៍កន្លង មកទំនាក់ទំនងរវាងចិន និងអ៊ីរ៉ង់ បានអភិវឌ្ឍជាលំដាប់ ហើយចំណងមិត្តភាពជាប្រពៃណី...
បរទេស៖ កាលពីពេលថ្មីៗនេះ ស្ត្រីវ័យក្មេងជនជាតិចិនម្នាក់ បានធ្វើបទសំភាសជាមួយ នឹងកាសែតបរទេសបានអះអាងថា នាងត្រូវបានរដ្ឋាភិបាលចិន ធ្វើការឃុំខ្លួនរយៈពេល ៨ថ្ងៃ នៅក្នុងអគារដ៏សំងាត់មួយ នៅក្នុងឌុបៃជាមួយនឹង ក្រុមជនជាតិភាគតិច Uyghur ចំនួន២នាក់ផ្សេងទៀត។ ការអះអាងរបស់ស្ត្រីវ័យក្មេងរូបនេះ ត្រូវបានគេមើលឃើញថា បានក្លាយទៅជាភស្តុតាងដំបូង ដែលអាចមើលឃើញថាប្រទេសចិន កំពុងដំណើរការទីតាំងឃុំឃាំង ដ៏សំងាត់មួយនៅក្រៅប្រទេសសម្រាប់ធ្វើការឃាត់ខ្លួនក្រុម អ្នកប្រឆាំងជាពិសេសក្រុមជនជាតិ Uyghur ជាដើម។...
បរទេស៖ នៅសប្តាហ៍នេះអ្នកតំណាង ឲ្យប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro និងក្រុមអ្នកតំណាងបក្សប្រឆាំង បានឈានទៅដល់ការ ចុះកិច្ចព្រមព្រៀងគ្នាហើយ នៅក្នុងទីក្រុងមិកស៊ិក ដើម្បីឲ្យភាគីទាំងសងខាង អាចចាប់ផ្តើមចរចាគ្នាបានឡើងវិញ។ កិច្ចចរចាគ្នាដែលនឹងធ្វើឡើង រំពឹងទុកថា នឹងអាចជួយដល់កិច្ចការងារ ក្នុងការបញ្ចប់ទៅនៃបញ្ហានយោបាយ ដែលបានជាប់គាំងអស់រយៈពេលជាង ៥ឆ្នាំមកហើយព្រមទាំង ទៅលើបញ្ហាដួលរលំនៃ សេដ្ឋកិច្ចជាតិផងដែរ។ ប្រធានក្រុមអ្នកចរចា របស់បក្សប្រឆាំងលោក Gerardo...
បរទេស៖ កងទ័ពអ៊ីស្រាអែល បាននិយាយប្រាប់ថា គ្រាប់រ៉ុកកែតមួយគ្រាប់ ដែលគេបាញ់ចេញពី តំបន់ហ្គាហ្សាស្ទ្រីប ទៅលើប្រទេសអ៊ីស្រាអែល ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារ ដែនអាកាសរបស់ប្រទេសអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា គ្រាប់រ៉ុកកែតនោះ បានធ្វើឲ្យសារ៉ែនបន្លឺឡើងក្នុងទីក្រុង Sderot ស្ថិតនៅភាគខាងត្បូង...
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា តើល្មមភ្ញាក់ខ្លួនហើយឬនៅ អ្នកនិយមអាមេរិក ។ ការលើកឡើងរបស់លោកនេះ ដោយភ្ជាប់រូបភាពជាច្រើន សន្លឹកបង្ហាញពីប្រជាជនអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ដែលអស់សង្ឃឹម បាននាំគ្នាប្រវេសប្រវាស ឡើងយន្តហោះយោធាអាមេរិក ហើយកងទ័ពអាមេរិក បានបាញ់ព្រមានលើអាកាស ចំពេលមានភាពច្របូកច្របល់ ដើម្បីភៀសខ្លួនពីពួកតាលីបង់។ តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកនាថ្ងៃ១៧...
ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន២,៥៤០នាក់ ក្នុងនោះបញ្ជូនទៅតុលាការចំនួន ៨នាក់។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្ត វិធានការច្បាប់មានចំនួន ១,១៩៦ ករណី ៖...
បរទេស៖ ប្រេសិតពិសេសរបស់ លោកប្រធានាធិបតីរុស្ស៊ី ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន លោក Zamir Kabulov បានមានប្រសាសន៍ ប្រាប់នៅថ្ងៃចន្ទនេះថា ពួកបះបោរតាលីបង់ បានធ្វើការដាក់កងកម្លាំងនៅខាងក្រៅ ដើម្បីការពារស្ថានទូតរុស្ស៊ី ក្នុងទីក្រុងកាប៊ុលរួចរាល់ហើយ។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានផ្លូវការរុស្ស៊ី TASS នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩១នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន២២នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៥.៧៨៨នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៧ សីហា ឆ្នាំ២០២១ ថាចាប់ពីថ្ងៃទី១៨ ដល់២៤ សីហា តំបន់មួយចំនួននឹង មានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៨-២៤ ខែសីហា ឆ្នាំ២០២១បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ។ ក្រសួងលើកឡើងទៀតថា...
បរទេស៖ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បាននិយាយប្រាប់ សហការីបក្សលោកស្រី នៅថ្ងៃចន្ទនេះថា ប្រទេសអាល្លឺម៉ង់ ប្រហែលចាំបាច់ត្រូវជម្លៀស មនុស្សដ៏ច្រើនប្រមាណ ១០.០០០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ចំនួនមនុស្សទាំងនោះ រួមបញ្ចូលទាំងបុគ្គលិក គាំទ្រអាហ្វហ្គានីស្ថាន២.៥០០នាក់ ក៏ដូចជាសកម្មជនសិទ្ធិមនុស្ស អ្នកច្បាប់ និងមនុស្សដទៃទៀត ដែលរដ្ឋាភិបាលមើលឃើញថា មានហានិភ័យ ប្រសិនបើពួកគេនៅតែស្ថិតនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន...