ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ -នៅវេលាម៉ោង ៨:១៥នាទី យោធាថៃបានបាញ់ផ្លោង ចំនួន ៣គ្រាប់ ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧញ៉ា សុខ ហេង ដែលជាអតីតយុទ្ធមិត្តក្នុងសមរភូមិសម័យសង្គ្រាម និងសមាគមន៍លើកកម្ពស់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលបានជួយឧបត្ថម្ភ អង្ករចំនួន៤តោន ទឹកត្រី០៥ឡូ ទឹកស៊ីអ៉ីវ០៥ឡូ ត្រីខ០៣កេស ទឹកសុទ្ធ១០កេស និងមីចំនួន១០កេស ជូនដល់កងពលសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព ជាពិសេសម្រាប់នាំយកបន្ត ទៅចែកជូនដល់បងប្អូនវីរៈកងទ័ពជួរមុខព្រមទាំងជនភៀសសឹក ដែលកំពុងតែត្រូវការជំនួយជាបន្ទាន់ ដោយសារតែការឈ្លានពានពីកងទ័ពសៀម នៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ កម្ពុជា-ថៃ។ ទឹកចិត្តដ៏សប្បុរសធម៌របស់សប្បុរសជនទាំងអស់គ្នានេះ បានបង្ហាញយ៉ាងច្បាស់អំពី “ទឹកចិត្តសមរភូមិក្រោយ” ដែលមិនដែលបោះបង់ ឬមើលរំលងសុខទុក្ខ និងវីរភាពរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ជាមួយគ្នានោះឧត្ដមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានជូនពរ លោកឧកញ៉ា សុខ ហេង និងសប្បុរជនទាំងគ្នាព្រមទាំងក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនះគ្រប់ភារកិច្ច រកស៊ីទទួលទានមានបាន និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ភ្នំពេញ៖ថ្នាក់ដឹកនាំ និងក្រុមជំនួយការផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានឈ្លានពានមកលើ អធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាម បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ តាមរយៈញត្តិថ្កោលទោស យុវជនគណបក្សថ្នាក់កណ្តាលបញ្ជាក់ថា ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច...
ភ្នំពេញ៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នយ៍ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានឈ្លានពានមកលើ អធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាម បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ តាមរយៈញត្តិថ្លោលទោស...
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថា បានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។...
ភ្នំពេញ ៖ លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង បានអះអាងថា ខ្លួនបានទាក់ទងទៅសមភាគីកម្ពុជា-ថៃ ដើម្បីជំរុញឱ្យមានបទឈប់បាញ់មួយភ្លាមៗ ដើម្បីសុវត្ថិភាពជនស្លូតត្រង់។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំងដែលត្រូវបានស្ថានទូតបារាំងប្រចាំកម្ពុជាផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងអំពីជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ ។ លោកបន្តថា ជម្លោះនេះ បានបង្កឱ្យមានការជម្លៀសមនុស្សប្រមាណមួយលាននាក់រួចមកហើយ ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះឯកជន Dassault Falcon 50 ដែលកំពុងដឹកមន្ត្រីយោធាជាន់ខ្ពស់លីប៊ី បានធ្លាក់កាលពីល្ងាចថ្ងៃអង្គារ ភាគនិរតីនៃទីក្រុងអង់ការ៉ានៃប្រទេសតួគី។ រដ្ឋមន្ត្រីមហាផ្ទៃតួគី លោក Ali Yerlikaya បានបញ្ជាក់ថា សេវាកម្មជើងគោករបស់ប្រទេសនេះ បានបាត់ការទាក់ទងជាមួយយន្តហោះប្រហែល៤០នាទី បន្ទាប់ពីវាបានហោះចេញពីអាកាសយានដ្ឋាន Esenboga របស់ទីក្រុងអង់ការ៉ា។ មុនពេលទំនាក់ទំនងឈប់ យន្តហោះបានស្នើសុំចុះចតជាបន្ទាន់ផងដែរ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនចង់មានជម្លោះផ្ទាល់ជាមួយណាតូទេ។ កន្លងមកប្រធានអង្គការណាតូលោក Mark Rutte ធ្លាប់បានអះអាងកាលពីដើមខែនេះថា ៖យើងនឹងអាចក្លាយទៅជាគោលដៅបន្ទាប់របស់រុស្ស៊ីនៅពេលដែលជម្លោះអ៊ុយក្រែនបានបញ្ចប់។ លោកបានស្នើថា ទីក្រុងមូស្គូ អាចត្រៀមខ្លួនក្នុងការប្រើកម្លាំងយោធាប្រឆាំងនឹងអង្គការណាតូក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយជំរុញឱ្យប្រទេសជាសមាជិកបង្កើនការចំណាយយោធាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Katz បាននិយាយថា អ៊ីស្រាអែល នឹងមិនចាកចេញពីតំបន់ហ្គាហ្សាឡើយ ដោយគិតគូរពីគំនិតនៃការបង្កើតការតាំងទីលំនៅខុសច្បាប់ឡើងវិញ នៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។ ការលើកឡើងនេះបានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំង ដោយវានឹងអាចរុញច្រានឱ្យលោក Katz នឹងដើរថយក្រោយលើការអះអាងរបស់គាត់។ លោករដ្ឋមន្ត្រីបានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារខណៈដែលចូលរួមក្នុងពិធីមួយដើម្បីប្រារព្ធពិធីបើកផ្ទះថ្មីចំនួន១២០០ខ្នង នៅក្នុងការតាំងទីលំនៅ Beit El របស់ West Bank ដែលអ៊ីស្រាអែលកំពុងកាន់កាប់។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសហ្វាំងឡង់បានប្រកាសថា ប្រទេសហ្វាំងឡង់នឹងដំឡើងកម្រិត អាយុខាងលើសម្រាប់អ្នកបម្រុងយោធាចំនួន១៥ឆ្នាំពី៥០ទៅ៦៥ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំក្រោយ។ ប្រទេសដែលមានព្រំដែនគោក១៣៤០គីឡូម៉ែត្រ ជាមួយនឹងប្រទេសរុស្ស៊ី មួយនេះបានបោះបង់ចោលគោលនយោបាយអព្យាក្រឹតភាពយោធាយូរអង្វែងរបស់ខ្លួន ហើយបានចូលរួមជាមួយអង្គការណាតូក្នុងខែមេសា ឆ្នាំ២០២៣ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខដែលទាក់ទងនឹងជម្លោះអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក វាបានចាប់ផ្តើមសាងសង់របងព្រំដែនប្រវែង២០០គីឡូម៉ែត្រ ដែលបំពាក់ដោយលួសបន្លា និងប្រព័ន្ធឃ្លាំមើល ហើយបានរៀបចំសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជិតព្រំដែនរុស្ស៊ីផងដែរ។ ការសម្រេចចិត្តផ្លាស់ប្តូរដែនកំណត់អាយុនឹងផ្តល់ឱ្យកងកម្លាំងប្រដាប់អាវុធហ្វាំងឡង់ និងឆ្មាំព្រំដែន ឱកាសកាន់តែច្រើនក្នុងការចាត់តាំងបុគ្គលិកជំនាញឱ្យបំពេញភារកិច្ចសំខាន់ៗក្នុងកាលៈទេសៈពិសេស...