បរទេស៖ ក្រសួងការបរទេស របស់ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារថា ជំនួយមនុស្សធម៌ មានការជ្រៀតជ្រែកចំពោះអធិបតេយ្យភាពជាតិ ស្របពេលដែលការចែកចាយ ថ្នាំវ៉ាក់សាំងកូវីដ១៩ អាចនឹងកំពុងត្រូវបានពន្យាពេល នៅក្នុងប្រទេសនេះ។ ក្រសួងការបរទេសរបស់ ទីក្រុងព្យុងយ៉ាង តាមសេចក្តីរាយការណ៍ បាននិយាយថា ជំនួយពីខាងក្រៅគឺជា ការជ្រៀតចូលផ្នែកសេដ្ឋកិច្ច និងថា ទង្វើរបស់ប្រទេសជាក់លាក់នានា ជ្រៀតជ្រែករំលោភបំពាន ព្រោះតែមានគោលបំណងស្វែងរកចំណេញ និងការធ្វើឲ្យមានឥទ្ធិពលលើអ្នកដទៃ។ ការរិះគន់របស់ប្រទេសកូរ៉េខាងជើង...
បរទេស៖ ទីក្រុងរុស្ស៊ីមួយ នៅក្នុងប្រទេសកូរ៉េខាងជើង បានក្លាយជាគ្មានមនុស្ស ក្រោយទីក្រុងមូស្គូបានសម្រេច ចិត្តជម្លៀសជនជាតិរុស្ស៊ី ចេញពីប្រទេសឯកោមួយនេះ នេះបើយោងតាមសម្តីស្ថានទូតរុស្ស៊ី ប្រចាំនៅក្នុងទីក្រុងព្យុងយ៉ាងនិយាយ ស្របពេលដែលគម្រោងកូរ៉េខាងជើង សម្រាប់ការចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។ ស្ថានទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយក្នុងសារបង្ហោះលើ បណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃចន្ទថា ជនជាតិរុស្ស៊ីមានចំនួនជាច្រើននាក់ បានធ្វើដំណើរចាកចេញ ដោយសារតែស្ថានភាពផ្ទៃក្នុងកូរ៉េខាងជើង ពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩។ ស្ថានទូតរុស្ស៊ីបាននិយាយដូច្នេះថា “កាលពីថ្ងៃទី០២...
ហ្សាកាតា៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីល បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអង្គារនេះ បានកត់ត្រាករណីឆ្លងជំងឺកូវីដ -១៩ ចំនួន ៣១,១៨៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលជាចំនួន កើនឡើងខ្ពស់បំផុតប្រចាំថ្ងៃ និងចំនួនអ្នកឆ្លងបានកើនឡើងដល់ ២,៣៤៥,០១៨ នាក់។ ក្រសួងក៏បានរាយការណ៍ផងដែរថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើង ៧២៨ នាក់ ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុត ចាប់តាំងពីការរាតត្បាតរាតត្បាត...
បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីដំណើរវិវត្តទៅមុខ ក្នុងកិច្ចពិភាក្សាគ្នាជាមួយសត្រូវក្នុងតំបន់ គឺប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែបាននិយាយថា ជម្លោះរបស់ពួកគេខ្លះមានភាពស្មុគស្មាញ និងអាចត្រូវការពេលវេលា ដើម្បីដោះស្រាយ។ អារ៉ាប៊ីសាអូឌីត និងសម្ពន្ធមិត្តតំបន់ឈូងសមុទ្រ បន្តធ្វើការដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ ដែលគាំទ្រដល់ភាគី ប្រឆាំងក្នុងជម្លោះក្នុងតំបន់នោះ ជុំវិញកម្មវិធីនុយក្លេអ៊ែ មីស៊ីលផ្លោង និងការគាំទ្ររបស់អ៊ីរ៉ង់ ចំពោះក្រុមពួកសកម្មប្រយុទ្ធនានា ។ ប្រទេសអ៊ីរ៉ង់នៅពេលថ្មីៗនេះ បានធ្វើការរិះគន់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចប្រឹងប្រែងការទូតអាស៊ីអាគ្នេយ៍ ដើម្បីបញ្ចប់វិបត្តិនៅក្នុងប្រទេសមីយ៉ានម៉ា និងបានបង្ហាញសារស្រដៀងនេះដែរ ទៅកាន់ថ្នាក់ដឹកនាំយោធារបស់មីយ៉ានម៉ា។ នៅក្នុងអំឡុងពេលធ្វើ ទស្សនកិច្ចក្នុងទីក្រុងចាកាតា លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានមានប្រសាសន៍ប្រាប់ថា ការមូលមតិគ្នាជាឯកច្ឆ័ន្ទចំនួន៥ចំណុច ដែលបានព្រមព្រៀងគ្នា ដោយសមាគមអាស៊ាន គួរតែជាមូលដ្ឋានដែលស្ថានភាព អាចត្រូវដោះស្រាយបាន។ លោក Sergei...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្ស៊ី នៅថ្ងៃទី៦ កក្កដានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃ ការជំរុញវ៉ាក់សាំង ឱ្យក្លាយជាទំនិញ សាធារណៈសកល និងការចូលរួមរបស់រុស្ស៊ី ។ យោងតាមសេចក្ថីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កិច្ចប្រជុំនេះបានផ្តល់ នូវឱកាសដើម្បីពិនិត្យ នូវសមិទ្ធផលនៃទំនាក់ទំនង អាស៊ាន-រុស្ស៊ី...
ភ្នំពេញ៖ ក្រោយសាធារណជន បង្ហាញអារម្មណ៍មិនសប្បាយចិត្ត បញ្ចេញមតិនានាជុំវិញថៃ បានសាងសង់ប្រាសាទមួយដែលបានចម្លង ឬយកលំនាំតាមប្រាសាទអង្គរវត្តរបស់ខ្មែរ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា ក្រសួងបានកំពុងចាត់ចែងឲ្យមន្រ្តីអាជ្ញាធរអប្សរា ក៏ដូចជាទូតខ្មែរនៅថៃ ចុះស្រាវជ្រាវក្នុងករណីនេះហើយ ។ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ថា...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រារព្ធធ្វើព្រឹត្តិការណ៍ទី៤កក្កដា នៅសេតវិមាន ដើម្បីជាការអបអរសាទរ ចំពោះសមិទ្ធផលជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូរ៉ូណា ទន្ទឹមនឹងការរំឭកដល់ជីវិតដែលបាន បាត់បង់ដោយសារជម្ងឺដ៏សាហាវនេះ។ បុគ្គលិកសំខាន់ៗ និងគ្រសារយោធាប្រមាណ ១.០០០នាក់ ត្រូវបានទទួលដោយលោកប្រធានាធិបតី និងស្ត្រីទីមួយអាមេរិក លោកស្រី Jill Biden នៅទីលានខាងត្បូងនៃសេតវិមាន កាលពីថ្ងៃអាទិត្យ...
បរទេស៖ នៅថ្ងៃទី ១ ខែកក្កដា របបយោធារបស់មីយ៉ាន់ម៉ា បានបញ្ចប់រយៈពេល ៥ ខែក្នុងឋានៈជាអ្នកគ្រប់គ្រងប្រទេសបន្ទាប់ពី ការផ្តួលរំលំរដ្ឋាភិបាលលោកស្រី អ៊ុងសានស៊ូជី ដែលបានជាប់ឆ្នោតតាមបែប ប្រជាធិបតេយ្យនៅថ្ងៃទី១ ខែកុម្ភៈ។ យោងតាមវែបសាយ THE CITIZEN ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សជាង ៨០០នាក់ត្រូវបានសម្លាប់...
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាមចំនួន ១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីមិត្តចិន បានដឹកមកដល់កម្ពុជាទៀតហើយ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីយកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១២លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបាន...