ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រកាសថា ចាប់ពីទី១៦-៣១ខែមីនា ប្រេងសាំងធម្មតាមានការឡើងតម្លៃពី ៣៧៥០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាសូត ៣៣៥០រៀល បើប្រៀបធៀបទៅនឹងកន្លះខែមុនឡើង ៥០រៀល ទាំងប្រេងសាំង និងម៉ាសូត៕
បរទេស៖ កងទ័ពរបស់ប្រទេសថៃ កំពុងរៀបចំជំរុំបណ្តោះអាសន្ននៅខេត្តរ៉ាណុង និងឆុំផុន សម្រាប់ជនជាតិមីយ៉ាន់ម៉ា ដែលភៀសខ្លួនពីអំពើហិង្សានយោបាយ ខណៈចំនួនអ្នកស្លាប់ក្នុងចំនោមក្រុមអ្នកតវ៉ា ប្រឆាំងនឹងរដ្ឋប្រហារយោធានៅទីនោះ នៅតែបន្តកើនឡើង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ Santi Sakuntak មេបញ្ជាការនៃក្រុមការងារ Tasp Satri...
បរទេស៖ ក្រុមមន្រ្តីបាននិយាយថា ប្រទេសថៃនឹងចាប់ផ្តើមប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃអង្គារនេះបន្ទាប់ពីការពន្យារពេលដ៏ខ្លី ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព ជាមួយនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីរបស់គាត់ ដោយសារតែជាអ្នកដំបូងដែលបានទទួលវា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែ្កតាមប្រភព ផ្លូវការមួយបាននិយាយថា ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា នឹងចាក់វ៉ាក់សាំង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅយុវជនម្នាក់វិញថា បើមិនល្មើសច្បាប់ស្ដីពី «វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» គ្មានអ្នកណាផាកពិន័យឡើយ ។ ក្នុងនោះសម្តេចក៏បានផ្ញើសារទៀតថា ត្រូវការពារក្រុមគ្រួសារកុំឲ្យឆ្លងជំងឺកូវីដ ។ សម្ដេចតេជោ ឆ្លើយតបបែបនេះ ក្រោយមានយុវជនម្នាក់បានចូលខំមិន ក្នុងហ្វេសប៊ុករបស់សម្ដេច កាលពីថ្ងៃទី១៥ ខែមីនា...
បរទេស៖ អ្នកអភិវឌ្ឍន៍វ៉ាក់សាំងរុស្ស៊ី ប្រឆាំងនឹងមេរោគឆ្លង បានថ្កោលទោសចំពោះ សកម្មភាពរបស់អាជ្ញាធរអាមេរិក និងបានសង្កត់ធ្ងន់ថា ប្រទេសនានាគួរតែប្រយុទ្ធគ្នា ក្នុងនាមជារណសិរ្សរួបរួមមួយ ប្រឆាំងនឹងរោគរាតត្បាត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាល និងសេវាកម្មមនុស្សជាតិ (HHS) របស់សហរដ្ឋអាមេរិក បានទទួលស្គាល់នៅក្នុង របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ខ្លួនបានប្រើ...
បរទេស៖ មនុស្សរាប់ម៉ឺននាក់បានធ្វើដំណើរ តាមដងផ្លូវក្នុងប្រទេសអូស្ត្រាលី ដើម្បីតវ៉ាប្រឆាំងនឹងការយាយីផ្លូវភេទ និងការរំលោភបំពានលើស្ត្រី ដោយអ្នករៀបចំបាតុកម្មនោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា វាអាចជា“ ការបះបោរដ៏ធំបំផុតរបស់ស្ត្រី” ដែលប្រទេសនេះបានឃើញ។ ការតវ៉ាដែលមានឈ្មោះថា “March For Justice” ឬ ដើរក្បួនដើម្បីយុត្តិធម៌” បានកើតឡើងនៅក្នុងទីក្រុងចំនួន ៤០ រួមមានទីក្រុង Brisbane, Melbourne, Perth...
ភ្នំពេញ៖ សហរដ្ឋអាមេរិក បានបញ្ជូនអ្នកការទូត ទៅទូទាំងពិភពលោក តាំងពីសតវត្សទី១៨ មក ហើយ នៅក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ អ្នកការទូតជាស្រ្តីស្ថិតនៅក្នុង ចំណោមពួកគេជាបុរស។ នេះបើតាមការបង្ហាញ របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជានាថ្ងៃ១៦ មីនា។ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken បានថ្លែងសង្កត់ធ្ងន់ថា ភាពចម្រុះ និងការទទួលយកមនុស្សពី...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅពេលថ្មីៗនេះ បានជំរុញប្រទេសប៉ារ៉ាហ្គាយ ឲ្យធ្វើការងារជាមួយសម្ព័ន្ធមិត្តការទូតរបស់ខ្លួន គឺកោះតៃវ៉ាន់ ដើម្បីទប់ទល់នឹងការរាតត្បាតនៃជម្ងឺកូវីដ១៩ ក្រោយមានការតវ៉ា ក្នុងប្រទេសអាមេរិកខាងត្បូងនោះ ជុំវិញការគ្រប់គ្រងវិបត្តិសុខភាពរបស់រដ្ឋាភិបាល។ ពលរដ្ឋប៉ារ៉ាហ្គាយរាប់ពាន់នាក់ បានធ្វើការតវ៉ានៅក្នុងរដ្ឋធានី Asunción ជុំវិញការខ្វះឱសថនិងគ្រែសម្រាកព្យាបាល ស្របពេលករណីឆ្លងជម្ងឺកូវីដ១៩កើនឡើង និងអំពាវនាវឲ្យធ្វើការចោទប្រកាន់ លោកប្រធានាធិបតី Mario Abdo។...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ថាក្រុមអ្នកតស៊ូមតិបាននិយាយថា កម្លាំងសន្តិសុខបានសម្លាប់ ក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារ យ៉ាងតិច ២២នាក់ នៅតំបន់ជាយក្រុង Hlaingthaya នៃទីក្រុងរ៉ងហ្គោន ដែលជាជនក្រីក្រ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីរោងចក្រដែលផ្តល់ ហិរញ្ញប្បទានដោយប្រទេសចិន ត្រូវបានដុតបំផ្លាញនៅទីនោះ ។ សមាគមជំនួយសម្រាប់...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃ១៥ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអាទិត្យថា មានករណីថ្មីនៃជំងឺកូវីដ ១៩៤.៧១៤នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើងដល់ ១.៤១៩.៤៥៥នាក់ ។ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៨.៤២៦នាក់ ក្នុងនោះរាប់ទាំងអ្នកស្លាប់បន្ថែមទៀតចំនួន ៩៧នាក់ ដោយសារជំងឺឆ្លងរាតត្បាតកូរ៉ូណា ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន...