តេអេរ៉ង់៖ លោក Kianoush Jahanpour អ្នកនាំពាក្យនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី នឹងចាប់ផ្តើមផលិតវ៉ាក់សាំង Sputnik V នៅប្រទេសអ៊ីរ៉ង់ នៅមុនថ្ងៃទី២០ ខែមីនា។ លោក Jahanpour ត្រូវបានស្រង់សម្តីដោយទូរទស្សន៍រដ្ឋ ដោយបានលើកឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខាងលើនេះនឹងត្រូវផលិត នៅក្នុងក្រុមហ៊ុនឱសថរបស់អ៊ីរ៉ង់...
តេអេរ៉ង់៖ អ្នកតំណាងអចិន្រ្តៃយ៍របស់អ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ ប្រចាំនៅទីក្រុងហ្សឺណែវបានលើកឡើងថា របាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សរបស់អ៊ីរ៉ង់គឺអយុត្តិធម៌ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Esmaeil Baghaei Hamaneh បានធ្វើការកត់សម្គាល់ ដោយយោងទៅលើរបាយការណ៍ថ្មីៗ ដែលបានបង្ហាញដោយ លោក Javaid Rehman អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅអ៊ីរ៉ង់។ នៅក្នុងរបាយការណ៍នោះលោក...
ប៉ារីស៖ ប្រទេសបារាំង កាលពីថ្ងៃពុធបានបញ្ជាក់ ពីករណីថ្មីនៃជំងឺឆ្លងកូវីដ-១៩ ចំនួន ៣០,៣០៣ ករណី ដែលជាការកើនឡើងប្រចាំថ្ងៃ ដ៏ធំបំផុតចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ ខណៈអ្នកជំងឺ ២៦៤ នាក់ទៀតបានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមតួលេខចេញផ្សាយនៅលើ គេហទំព័រទិន្នន័យរបស់រដ្ឋាភិបាល។ យោងតាមកាតចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន ប្រទេសនេះបានកត់ត្រា...
វ៉ាស៊ីនតោន៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក នៅថ្ងៃពុធម្សិលមិញនេះបានអនុម័ត សេចក្តីព្រាងចុងក្រោយនៃច្បាប់ជំនួយសង្គ្រោះ ដែលមានទឹកប្រាក់ចំនួន ១,៩ទ្រីលានដុល្លារអាមេរិក ដែលត្រូវបានបញ្ជូនទៅតុ របស់លោកប្រធានាធិបតីលោក ចូ បៃដិន ដើម្បីចុះហត្ថលេខា។ សភាដែលគ្រប់គ្រងដោយ គណបក្សប្រជាធិបតេយ្យ បានអនុម័តសេចក្តីព្រាងចុងក្រោយ ស្តីពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដោយសំឡេង ២២០-២១១ ស្ទើរតែនៅតាមបណ្តាជួរគណបក្ស។ ព្រឹទ្ធសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយសម្លេងឆ្នោត ៥០-៤៩ កាលពីសប្តាហ៍មុន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោកនឹងបញ្ជាទិញវ៉ាក់សាំង Johnson & Johnson សម្រាប់បង្កាជំងឺកូវីដ-១៩ ចំនួន ១០០ លានដូសបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការទិញដែលបានគ្រោងទុក នឹងនាំឱ្យមានលំដាប់វ៉ាក់សាំង សរុបរបស់ប្រទេសរហូតដល់ ៨០០លានដូស នៅក្នុងនោះដែរលោក ចូ បៃដិន...
ភ្នំពេញ៖ ក្រោយពីមានមនុស្សមួយចំនួន បានរិះគន់ទៅលើការរៀបចំ ទុកមុនរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបាន ប្រកាសរៀបចំពិធីបុណ្យសព ដោយការបូជាឬបញ្ចុះសពនោះ សម្តេចបានឆ្លើយតបទៅពួកគេថា ការរៀបចំទុកជាមុននេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចក្នុងនាមជា អ្នកដឹកនាំប្រទេសដែលបានគិតគូដល់ពលរដ្ឋ ។ សម្តេចតេជោបានថ្លែងសង្កត់ធ្ងន់ តាមរយៈសារជាសំឡេងនារសៀលថ្ងៃ១១ មីនានេះថា ការត្រៀមរៀបចំទុកជាមុនក្នុង ករណីមានអ្នកស្លាប់ដោយសារកូវីដ គឺជាការគោរពឲ្យតម្លៃ និងយកចិត្តទុកដាក់នៅក្នុងទំនៀមទម្លាប់ ប្រពៃណីរបស់ខ្មែរ។...
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃពុធម្សិលមិញនេះ បានប្រកាសដាក់ទណ្ឌកម្មលើកុមារពេញវ័យពីរនាក់ នៃគ្រួសាររបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា និងក្រុមហ៊ុនចំនួន ៦ របស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រសួងរតនាគារបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្មេងពេញវ័យពីរនាក់នៃអគ្គមេបញ្ជាការ សេនាធិការកងទ័ពការពារជាតិ លោកឧត្តមសេនីយ Min Aung Hlaing មានការកាន់កាប់ធុរកិច្ចផ្សេងៗគ្នា ដែលទទួលបានផលប្រយោជន៍ ដោយផ្ទាល់ពីជំហររបស់ឪពុក...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា ក្រសួងការបរទេស និងមន្ទីរបញ្ចកោណ បានឲ្យដឹងនៅថ្ងៃពុធនេះថា លោក Anthony Blinken រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេស...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះក្រុមមនុស្សមួយចំនួន ដែលចោទប្រកាន់សម្ដេចថា ប្រមាថអាយុជីវិតប្រជាពលរដ្ឋ ចំពោះការណែនាំឲ្យត្រៀមទីបូជា និងទីបញ្ចុះសពក្នុងករណី ដែលមានប្រជាជនកម្ពុជាក៏ដូចជា ជាតិដើមភាគតិចនិងជនបរទេស ទទួលមរណភាពដោយសារជំងឺកូវីដ១៩។ តាមរយៈសារសំឡេងនៅថ្ងៃទី១១ មីនា នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការត្រៀមរៀបចំទុកជាមុន...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យបានដឹង នៅថ្ងៃពុធនេះថា ករណីជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌនេស៊ី បានកើនឡើងដល់ ៥.៦៣៣នាក់ ក្នុងអំឡុងពេល១ថ្ងៃ ដល់១.៣៩៨.៥៧៨នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន ១៧៥នាក់ ដល់៣៧.៩៣២នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ៥.៥៥៦នាក់ បន្ថែមទៀតបានចាកចេញពី់មន្ទីរពេទ្យនានា...