បរទេស៖ យោងតាមការចេញផ្សាយមួយ នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសរុស្សីបានកំពុងតែទាក់ទង ជាមួយនឹងអាល្លឺម៉ង់ដើម្បីពិភាក្សា និងពិនិត្យមើលថាតើប្រសិនបើ វ៉ាក់សាំងរបស់រុស្សី ដែលមានឈ្មោះថា Sputnik-V នឹងអាចផលិតបានចេញពី ប្រទេសអាល្លឺម៉ង់ក្នុងតំបន់ណាមួយ។ ការប្រកាសនេះត្រូវបាន ធ្វើឡើងបន្ទាប់តែមួយថ្ងៃប៉ុណ្ណោះដែល Sputnik-V បានអះអាងថា ការធ្វើតេស្តនៅដំណាក់កាលចុងក្រោយ របស់ខ្លួនគឺមានគុណភាពរហូតទៅដល់ ៩១,៦ភាគរយ ស្ថិតនៅក្នុងអត្រាដែលខ្ពស់ជាង វ៉ាក់សាំងទាំងឡាយដូចជា Pfizer...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងលោក Moon Jae-in បានប្រកាសធ្វើការសន្យាថា ធ្វើការពង្រឹងការទំនាក់ទំនងជាមួយ នឹងសម្ព័ន្ធមិត្តរបស់អាមេរិកបន្ថែមទៀត នៅក្រោយកិច្ចសន្ទនាគ្នាមួយ ដែលបានធ្វើជាមួយនឹង ប្រធានាធិបតីអាមេរិកលោក Joe Biden ។ ការប្រកាសនេះត្រូវបានធ្វើឡើង នៅក្រោយផងដែរដែលលោក Moon បានសុំចូលខ្លួនធ្វើជាអ្នកសម្របសម្រួលដល់ កិច្ចចរចាគ្នារវាងអាមេរិក និងប្រទេសកូរ៉េខាងជើង ក្នុងការប្រឈមមុខទៅនឹងភាពជាប់គាំងនាពេលកន្លងមករវាងរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសន័រវេសបានប្រកាសហើយថា ខ្លួននឹងមិនអនុញ្ញាតិឲ្យវ៉ាក់សាំងប្រភេទ AstraZenecaក្នុងការប្រើប្រាស់ទៅលើក្រុមមនុស្ស ដែលមានអាយុលើសពី ៦៥ឆ្នាំឡើយ។ ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយវិទ្យាស្ថានជាតិជាតិ FHI នៅព្រឹកថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ទៀតដែរថា មកដល់ពេលនេះពលរដ្ឋន័រវេសប្រមាណជា ១៣៥ ០០០នាក់មកហើយដែលបានទទួលការចាក់វ៉ាក់សាំង ដូសដំបូងហើយប្រមាណជា ៣៥ ០០០នាក់ បានទទួលដូសទី២របស់ខ្លួន ដែលជាវ៉ាក់សាំងរបស់ Moderna...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្ដងទៀតថា វ៉ាក់សាំងកូវីដ១៩ចំនួន ៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន ក្នុងដំណាក់កាលដំបូងនឹង ដឹកមកដល់កម្ពុជានៅល្ងាចថ្ងៃអាទិត្យ ទី៧ កុម្ភៈ ២០២១។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសចាក់វ៉ាក់សាំងនេះ មុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត នៅម៉ោង៨និង៣០នាទីថ្ងៃទី១០ កុម្ភៈ២០២១...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣នាក់ ខណៈអ្នកជំងឺម្នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន ៤៧០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៥២នាក់ និងអ្នកជំងឺ១៨នាក់...
បរទេស៖ ប្រទេសចិន នាពេលថ្មីៗនេះ បាននិយាយប្រាប់ថា វាជារឿងតក់ស្លុតដែលឯកសារស្តីពីកិច្ចពិភាក្សាគ្នា ពាក់ព័ន្ធនឹងប្រទេសមីយ៉ានម៉ា នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ត្រូវបានបែកធ្លាយ ក្រោយកិច្ចប្រជុំសម្ងាត់កាលពីថ្ងៃអង្គារ។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង បាននិយាយនៅថ្ងៃពុធថា ក្នុងសន្និសីទតាមប្រក្រតីមួយថា សេចក្តីលម្អិតស្តីពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនោះ មិនគួរឲ្យដឹកឮជាសាធារណៈនោះទេ។ “នេះមិនមែនជារបៀបដែល ក្រុមប្រឹក្សាដំណើរការការងាររបស់ខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃនោះទេ...
បរទេស៖ កាសែតចិនញូវដេលី នៅថ្ងៃពុធបានឲ្យដឹងថា ប្រទេសចិនបានចេញមុខក្នុងការរារាំង ទៅលើសេចក្តីថ្លែងការណ៍របស់យូអិន ក្នុងការដាក់ទណ្ឌកម្មទៅលើ ប្រទេសមីយ៉ាន់ម៉ា ជាពិសេសក្នុងពេលដែលការតវ៉ាប្រឆាំងកំពុងកើតមានឡើង នៅក្នុងប្រទេស។ រំលឹកដែរថាកាលពីថ្ងៃចន្ទ យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារ យកអំណាចទៅកាន់កាប់ប្រទេស សាជាថ្មីនិងចាប់មេដឹកនាំប្រទេសលោកស្រី Ang San Suu Kyi និងក្រុមអ្នកច្បាប់ជាច្រើន រយនាក់ផងដែរ។ នៅក្នុងទីក្រុង Yangon ដែលទីក្រុងធំបំផុតរបស់ប្រទេសនោះត្រូវបានគេមើលឃើញថា...
បរទេស៖ នៅព្រឹកថ្ងៃពុធនេះប្រទេសញូវសឺឡេន បានធ្វើការប្រកាសព្រមានអំពីការចែកចាយ វ៉ាក់សាំងបែបជាតិនិយម ដែលវានឹងអាចធ្វើឲ្យ មានការប៉ះពាល់ខ្លាំងទៅដល់ ការដឹកជញ្ជូនចេញទៅកាន់អន្តរជាតិហើយ សេចក្តីប្រកាសនេះត្រូវបាន ធ្វើឡើងនៅក្រោយពេលដែល ប្រទេសបានប្រកាសទទួលស្គាល់ ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ Pfizer។ នាយករដ្ឋមន្ត្រី Jacinda Ardern បាននិយាយថាលោកស្រីនៅតែរំពឹងទុកថាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech នឹងអាចដឹកមកដល់ក្នុងប្រទេស នៅចុងខែមិនាប៉ុន្តែបានសំដែងអារម្មណ៍ព្រួយបារម្ភផងដែរ ចំពោះការកំណត់ចំនួននៃវ៉ាក់សាំង។ ថ្លែងនៅក្នុងសន្និសិទកាសែតមួយ លោកស្រីនាយករដ្ឋមន្ត្រី...
បរទេស៖ កូរ៉េខាងត្បូង នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកគួរតែ អនុវត្តប្រកបដោយភាពបត់បែន នូវទណ្ឌកម្មនានា ដែលមានគោលដៅទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែរបស់ទីក្រុងព្យុងយ៉ាង ដើម្បីធ្វើឲ្យកិច្ចពិភាក្សាគ្នា លុបបំបាត់នុយក្លេអ៊ែមានជីវិតជាថ្មី។ គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នាធ្វើការងារឆ្ពោះទៅរកការ...
មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធនេះ បានធ្វើដំណើរដល់នៅវិទ្យាស្ថាន Virology ក្នុងទីក្រុង វូហាន ដែលជាផ្នែកមួយនៃបេសកកម្ម របស់ពួកគេដើម្បីស៊ើប អង្កេតដើមកំណើតនៃ មេរោគកូវីដ-១៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត Global...