បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃពុធសប្ដាហ៍នេះ បានបង្ហាញនូវគោលជំហររបស់លោកថា ទីក្រុងតេអេរ៉ង់ត្រូវតែបន្តអនុវត្ត តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ មុនទីក្រុងវ៉ាស៊ីនតោន ដែលបានបោះបង់ចោលកិច្ចព្រមព្រៀងនោះ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ។ ក្នុងការថ្លែងបែបនេះជាសាធារណៈ លើកដំបូងរបស់លោកស្តីពីអ៊ីរ៉ង់ ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិកនេះផងដែរ លោក Antony Blinken បានលើកឡើងជាថ្មីស្តីពីគោលនយោបាយ របស់លោកប្រធានាធិបតី...
បរទេស៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Sye-kyun បាននិយាយនៅថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង មានបំណងចង់ចែករំលែកថ្នាំវ៉ាក់សាំងកូវីដ១៩ ឲ្យដល់ប្រទេសកូរ៉េខាងជើង ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង បន្តចំណងមិត្តភាព ជាមួយប្រទេសជិតខាងដែលមាន នុយក្លេអ៊ែរបស់ខ្លួនមួយនេះ។ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ មានការយឺតយ៉ាវក្នុងការ ចាប់ផ្តើមបញ្ជាទិញថ្នាំវ៉ាក់សាំង ប៉ុន្តែវាទទួលបានការផ្គត់ផ្គង់ ឲ្យគ្រប់គ្រាន់ពីក្រុមហ៊ុនផលិត ដើម្បីចាក់ជូនមនុស្ស ៥៦លាននាក់ លើសពីគ្រប់ក្នុងការផ្តល់ជូន...
បរទេស៖ កងកម្លាំងមកពីសហរដ្ឋអាមេរិក និងកងកម្លាំងសហភាពអារ៉ាប់រួម នាពេលថ្មីៗនេះ បានចូលរួមក្នុងសមយុទ្ធហ្វឹកហាត់ រយៈពេលមួយសប្ដាហ៍ នៅសហភាពអារ៉ាប់រួម នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ លោកឧត្តមសេនីយ៍ នៃកងកម្លាំងម៉ារីនសហរដ្ឋអាមេរិក Farrell Sullivan បានមានប្រសាសន៍ថា “ចំណងមិត្តភាពរវាងកងកម្លាំងប្រដាប់អាវុធ របស់សហភាពអារ៉ាប់រួម និងសហរដ្ឋអាមេរិក មានតួនាទីយ៉ាងពិសេស ចំពោះស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់”។ លោកបានមានប្រសាសន៍បន្តទៀតថា “ឱកាសហ្វឹកហាត់រវាងកងកម្លាំង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសហុងគ្រីនិងអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងជួបគ្នានៅក្នុងទីក្រុងកៀវនៅថ្ងៃពុធ សម្រាប់កិច្ចពិភាក្សាគ្នាស្តីពីការកែលម្អ ចំណងមិត្តភាពដែលជាប់គាំងធ្ងន់ធ្ងរ ប៉ុន្តែទីក្រុងប៊ុយដាបែស បាននិយាយថា បេសកកម្មការទូតរបស់ខ្លួន នៅក្នុងសាធារណរដ្ឋជាអតីតសហភាពសូវៀតនោះ បានទទួលការគម្រាមកំហែង នៃអំពើហិង្សាបង្ហូរឈាម។ ប្រទេសទាំងពីរ តាមសេចក្តីរាយការណ៍ មានការខ្វែងគំនិតគ្នាជុំវិញរឿងសិទ្ធិ របស់ជនជាតិភាគតិចហុងគ្រីប្រមាណ ១៥០.០០០នាក់ ដែលកំពុងរស់នៅក្នុងតំបន់ Transcarpathia ស្ថិតនៅប្រទេសអ៊ុយក្រែនភាគខាងលិច ជាប់ព្រំដែនហុងគ្រី...
បរទេស៖ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ របស់ប្រទេសអ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារថា យោធាអ៊ីស្រាអែល កំពុងតែធ្វើឲ្យកាន់តែប្រសើរឡើង នូវគម្រោងប្រតិបត្តិការ របស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ និងថា ការវិលត្រឡប់ណាមួយរបស់អាមេរិក ចូលក្នុងសន្ធិសញ្ញានុយក្លេអ៊ែឆ្នាំ២០១៥វិញ ជាមួយអ៊ីរ៉ង់ នឹងជារឿងខុសឆ្គង។ នៅក្នុងសុន្ទរកថា ថ្លែងទៅកាន់វិទ្យាស្ថានសិក្សាសន្តិសុខជាតិ នៃសាកលវិទ្យាល័យ Tel Aviv University លោកឧត្តមសេនីយ៍ Aviv Kohavi...
បរទេស៖ ខេត្តរបស់ប្រទេសហ្វីលីពីនមួយ តាមសេចក្តីរាយការណ៍ បានលុបចោលការសម្រេចចិត្ត ផ្តល់គម្រោងកសាងអាកាសយានដ្ឋាន ១០ពាន់លានដុល្លារ ដល់ក្រុមហ៊ុនសម្ព័ន្ធមួយដឹកនាំ ដោយក្រុមហ៊ុនរដ្ឋចិន ធ្វើឲ្យប៉ះពាល់ដល់មហិច្ឆតា ហេដ្ឋារចនាសម្ព័ន្ធរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូតឺតេ និងចំពោះការផ្លាស់ប្តូរ គោលនយោបាយរបស់លោក ចំពោះទីក្រុងប៉េកាំង។ សម្ព័ន្ធនៃក្រុមហ៊ុនសំណង់ចិន China Communications Construction Co និងក្រុមហ៊ុនហ្វីលីពីន MacroAsia...
បាងកក៖ ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសថៃនៅថ្ងៃពុធនេះ បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ៨១៩ ករណីភាគច្រើនត្រូវបាន រកឃើញនៅក្នុងខេត្តមួយ ដែលជាចំណុចកណ្តាលនៃ ការផ្ទុះចុងក្រោយបង្អស់ ដែលបានរកឃើញដំបូង នៅពាក់កណ្តាលខែធ្នូ។ បញ្ហានេះបានកើតឡើងបន្ទាប់ពី ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានរាយការណ៍អំពីកំណត់ត្រាប្រចាំថ្ងៃចំនួន ៩៥៩ កាលពីថ្ងៃអង្គារ បន្ទាប់ពីការឆ្លងទ្រង់ទ្រាយធំ នៅខេត្តសាមុតសាខុន ជាកន្លែងដែលការផ្ទុះឡើងចុងក្រោយបង្អស់ បន្ទាប់ពីអ្នកលក់ទីផ្សារគ្រឿងសមុទ្រត្រូវបាន បញ្ជាក់ថាបានឆ្លងមេរោគនេះ...
បរទេស៖ លោក Joe Biden បានប្តេជ្ញាកាលពីថ្ងៃអង្គារថា នឹងបង្កើនកម្មវិធីចាក់វ៉ាក់សាំង ដើម្បីឱ្យប្រជាជនអាមេរិកភាគច្រើន អាចចាក់ថ្នាំបង្ការនៅចុងរដូវក្តៅ ឬដើមរដូវស្លឹកឈើជ្រុះខាងមុខ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយនៅរសៀលថ្ងៃអង្គារនេះ ក្នុងសន្និសីទកាសែត នៅសេតវិមានថា “វ៉ាក់សាំងនេះនឹងគ្រប់គ្រាន់ដើម្បីចាក់វ៉ាក់សាំង ដល់ជនជាតិអាមេរិកចំនួន...
វ៉ាស៊ីនតោន៖ សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារបាន ព្រមព្រៀងពង្រីកសន្ធិសញ្ញា ដែលនៅសល់ចុងក្រោយ ដោយដាក់កម្រិតអាវុធនុយក្លេអ៊ែរ របស់ប្រទេសទាំងពីរ ដោយភាគីទាំងសងខាងផ្តល់សញ្ញាវិជ្ជមាន លើការចុះហត្ថលេខា សម្រាប់រយៈពេល ៥ឆ្នាំទៀត។ កិច្ចព្រមព្រៀង ស្តីពីសន្ធិសញ្ញាកាត់បន្ថយ អាវុធយុទ្ធសាស្រ្តថ្មី ដែលគ្រោងនឹងផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានចេញ ព្រះរាជក្រឹត្យតែងតាំងលោក អេង ជាសាន ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ចំណែក លោក ពុំ សុថា ត្រូវឡើងមកជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជារដ្ឋបាលជលផល មានឋានៈស្មើអនុរដ្ឋលេខាធិការ...