ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ដោយសារជួបនូវវិបត្តិជំងឺកូវីដ-១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១.៣១លាននាក់ ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩លាននាក់ ថយចុះ ២០% បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួង ទេសចរណ៍។...
ភ្នំពេញ៖ ក្រោយពីមានការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញអាជ្ញាធរមូលដ្ឋាន និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញបានចុះ ទៅជួយសង្រ្គោះក្មេងស្រីរងគ្រោះម្នាក់ ដែលត្រូវបានម្តាយបង្កើត អំពើហិង្សាជាញឹកញាប់ បណ្តាលឲ្យរងរបួសដេរ ជាច្រើនថ្នេរ។ បន្ទាប់ពីជួយសង្រ្គោះបានបញ្ជូនក្មេងស្រី មកមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងបានបញ្ជូនបន្តទៅទីតាំងសុវត្ថិភាព ដើម្បីផ្តល់សេវាផ្សេងៗ ពីអង្គការដៃគូ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
ភ្នំពេញ៖ ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូត ពលករ ពលការិនីខ្មែរចំនួន ៦នាក់ និងទារិកា ១នាក់ នឹងទៅដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សឹង្ហបូរីលេខ SQ5008 នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៥៖៣៥នាទីល្ងាច។ ស្ថានទូត បានជួយរៀបចំឯកសារ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងបានចាត់មន្រ្តី...
ភ្នំពេញ៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីការទូត បានសហការជាមួយអាជ្ញាធរស្រុកបាងភ្លី ខេត្តសាមុទ្រប្រាកាន ដែលមានការចូលរួមពីអភិបាលស្រុក ប៉ូលីសស្រុក និងតំណាងមន្ទីរសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ បានចុះចែកអំណោយជាគ្រឿង ឧបភោគបរិភោគរួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ប្រេងឆា អំបិល និងម៉ាស់...
បរទេស៖ កងកម្លាំងទ័ពជើងអាកាស របស់កោះតៃវ៉ាន់ នៅថ្ងៃអង្គារនេះ បានចេញយន្តហោះធ្វើសមយុទ្ធយោធាមួយ ដើម្បីសមសម្រាប់សេណារីយ៉ូសង្គ្រាម បង្ហាញពីការត្រៀមលក្ខណៈ ធ្វើសង្គ្រាមជាស្រេចរបស់ខ្លួន ក្រោយយន្តហោះចិនជាច្រើនគ្រឿង បានហោះហើរចូលក្នុងតំបន់ កំណត់ការពារដែនអាកាស កាលពីចុងសប្ដាហ៍។ លោកវរសេនីយ៍ឯក Lee Ching-shi បាននិយាយប្រាប់សារព័ត៌មានថា យន្តហោះទាំងនោះ មានបំពាក់ដោយកាំភ្លើង មីស៊ីល Sidewinders និងមីស៊ីលផលិតដោយតៃវ៉ាន់ Sky...
បរទេស៖ ប្រទេសចិន នៅថ្ងៃអង្គារនេះ បាននិយាយថា នឹងធ្វើសមយុទ្ធយោធា នៅដែនសមុទ្រចិនខាងត្បូង នៅក្នុងសប្ដាហ៍នេះ ត្រឹមតែប៉ុន្មានថ្ងៃក្រោយទីក្រុងប៉េកាំង ថ្កោលទោសក្រុមនាវាផ្ទុកយន្តហោះអាមេរិក ដែលធ្វើដំណើរចូលក្នុងដែនទឹកមានជម្លោះ។ ក្រុមរបស់នាវាផ្ទុកយន្តហោះអាមេរិក ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Theodore Roosevelt បានធ្វើដំណើរចូលក្នុងដែនសមុទ្រចិនខាងត្បូង នៅថ្ងៃសៅរ៍សប្ដាហ៍មុន ដើម្បីលើកកម្ពស់សេរីភាពដែនសមុទ្រ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីលោក ចូ បៃដិន ចាប់ផ្តើមអាណត្តិជាប្រធានាធិបតីរបស់លោក។...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យមន្ទីរកសិកម្ម និងរដ្ឋបាលព្រៃឈើ ជួយកៀរគរគម្រោងថ្មីៗ ដោយជ្រើសរើសសហគមន៍ព្រៃឈើ ធ្វើជាគោលដៅនៃចលនាជំរុញ និងបង្កើនផលិតកម្មស្បៀង តាមរយៈ ចិញ្ចឹមសត្វ ត្រី សាកវប្បកម្ម និងដំណាំរួមផ្សំ។ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍ សហគមន៍ព្រៃឈើព្រៃហ៊ុ មានទីតាំងក្នុងភូមិសង្គម...
រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា កាលពីថ្ងៃអង្គារ ទី២៦ ខែមករា លោក Giuseppe Conte នាយករដ្ឋមន្រ្តីអ៊ីតាលី បានលាលែងពីតំណែង បន្ទាប់ពីសម្ព័ន្ធមិត្តដ៏សំខាន់មួយ បានទាញយកការគាំទ្រពីគណបក្ស របស់លោកលើការដោះស្រាយរបស់ នាយករដ្ឋមន្រ្តីចំពោះការឆ្លងរាលដាល នៃជំងឺឆ្លងវីរុសនេះ។ លោក...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ថា លោក Yoshihide Suga នាយករដ្ឋមន្ត្រីជប៉ុន បានធ្វើការសុំអភ័យទោសចំពោះ ការកើនឡើងនៃអ្នកឆ្លងជំងឺ ដែលមានអ្នកឆ្លងជំងឺស្លាប់ នៅខាងក្រៅមន្ទីរពេទ្យនានា ។ ជប៉ុន កាលពីថ្ងៃអង្គារ បានបញ្ជាក់ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣.៨៥២នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៣៧៣.០៤៤នាក់ ។ ក្រុមមន្ត្រីសុខាភិបាល...