ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក កាលពីថ្ងៃច័ន្ទបានចាត់ទុក ការរីករាលដាលនៅក្នុងប្រទេសអ៊ីរ៉ង់ អ៊ីតាលី ជប៉ុន និងកូរ៉េខាងត្បូងថាជា “ការព្រួយបារម្ភដ៏ធំបំផុត” ដោយលើកឡើងពីការកើនឡើងនូវករណីឆ្លង វីរុសថ្មីនៅក្នុងប្រទេសទាំង៤។ អគ្គនាយករងអង្គការ សុខភាពពិភពលោកលោក Tedros Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងស្ថិតនៅក្នុងទឹកដី ដែលមិនអាចគ្រប់គ្រងបាន” ខណៈពេលដែលសង្កត់ធ្ងន់ថា ការផ្ទុកវីរុសនេះ គឺអាចធ្វើទៅបានហើយ ត្រូវតែជាអាទិភាពកំពូល សម្រាប់ប្រទេសទាំងអស់។...
ភ្នំពេញ៖ លោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគម សហព័ន្ធស្វាយកម្ពុជា បានឲ្យដឹងថាតម្លៃផ្លែស្វាយ រោងចក្រទិញក្នុងចំការចន្លោះពី ៤០០រៀល ទៅ៤៥០រៀលក្នុងមួយគីឡូក្រាម ចំណែកតម្លៃផ្លែស្វាយដឹកដល់រោងចក្រចន្លោះ ៥៣០រៀលទៅ ៥៥០រៀល ៥៨០រៀល និង ៦០០រៀលក្នុងមួយគីឡូក្រាម (រោងចក្រក្នុងស្រុក)។ បើតាមលោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគម សហព័ន្ធស្វាយកម្ពុជា...
ភ្នំពេញ៖ សែលកាតបានក្លាយជា ប្រតិបត្តិករទូរគមនាគមន៍ដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យអតិថិជន របស់ខ្លួនអាចប្តូររូបិយប័ណ្ណអេឡិចត្រូនិច ជាមួយនឹងទឹកប្រាក់សម្រាប់បញ្ចូល ប្រើប្រាស់នៅក្នុងទូរស័ព្ទដៃ។ គំនិតច្នៃប្រឌិតថ្មីនេះអាច លេចចេញជារូបរាងទៅបាន អាស្រ័យដោយការចង់ ទំនាក់ទំនងជាដៃគូជាមួយ Electroneum ដែលជាក្រុមហ៊ុន បម្រើរូបិយប័ណ្ណអេឡិចត្រូនិច មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។ បច្ចុប្បន្ន Electroneum មានអ្នកប្រើប្រាស់ប្រមាណជាង 340,000នាក់ នៅទូទាំងពិភពលោក។ ហើយមកទល់ពេលនេះ ប្រព័ន្ធកម្មវិធីរបស់ពួកគេ បានទាក់ទាញអ្នកប្រើប្រាស់ជាង 3500នាក់នៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់គ្រប់រូប សុទ្ធតែអាចទាញយកកម្មវិធី Electroneum មកប្រើប្រាស់បានទាំងអស់ ដោយវិធីដ៏សាមញ្ញបំផុតនោះ គឺការចុះឈ្មោះដើម្បីចាប់ផ្តើមដំណើរការរូបិយប័ណ្ណ Electroneum ឬដើម្បីទទួលបាន ETN Rewards។ សម្រាប់អ្នកដែលតែងតែ សកម្មក្នុងការប្រើប្រាស់ Electroneum នឹងអាចទទួលបាន ETN Rewards ដែលមានតម្លៃស្មើនឹង 3 ដុល្លារក្នុងមួយខែ ហើយរង្វាន់នេះអាចប្រើប្រាស់បាន សម្រាប់បញ្ចូលទឹកប្រាក់ ទៅកាន់លេខទូរស័ព្ទក្នុងប្រព័ន្ធសែលកាត។ លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីជួយផ្តល់ជូនអតិថិជន នូវតម្លៃបន្ថែមនៅក្នុងជីវិត រស់នៅប្រចាំថ្ងៃក៏ដូចជាជួយបង្កើន ចំណេះដឹងផ្នែកឌីជីថល ដល់បងប្អូនពលរដ្ឋខ្មែរផងដែរ។ លោក Watson បានបន្តឱ្យដឹងទៀតថាថា៖ “ប្រាក់ចំនួនបីដុល្លារក្នុងមួយខែគឺ គ្រប់គ្រាន់សម្រាប់អតិថិជនទូទៅ អាចប្រើប្រាស់ដើម្បីភ្ជាប់គម្រោង សម្រាប់ការហៅទូរសព្ទ័ចេញ និងប្រើប្រាស់អ៊ីនធើណិត ដែលក្នុងនោះមានដូចជាគម្រោងប្តូរលុយ Osja Xchange ជាដើម។ នេះគឺជាម ធ្យោបាយមួយទៀត ដែលក្រុមហ៊ុនសែលកាតអាចតបស្នងជួយទៅដល់ សហគមន៍វិញបាន ហើយក៏ដើម្បីផ្តល់នូវគុណតម្លៃ និងអត្ថប្រយោជន៍កាន់តែច្រើនឡើង ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់ បណ្តាញសែលកាត។ លោក Watson បានថ្លែងថា គ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវតែមានភាពប្រាកដនិយម ចំពោះវិធីសាស្រ្តរបស់ពួកគេក្នុងការ គិតគូរអំពីការបំពេញតម្រូវការ នៃរបៀបរស់នៅក្នុងសម័យ ឌីជីថលរបស់អតិថិជន។ “អាជីពដែលកូនចៅជំនាន់ ក្រោយៗរបស់យើងជ្រើសរើសយកដើម្បីចិញ្ចឹមជីវិត និងវិធីសាស្រ្តប្រើប្រាស់ សម្រាប់រកប្រាក់ចំណូលនឹងមានភាពខុសគ្នាឆ្ងាយ ជាមួយពេលបច្ចុប្បន្ននេះ។ “ជំនួសឱ្យវិញ ពួកគេនឹងចូលរួមហើយក្លាយជា ផ្នែកមួយនៃសេដ្ឋកិច្ចឌីជីថលសកល ដែលជាកន្លែងរូបិយប័ណ្ណនិងជំនាញឌីជីថល ត្រូវបានដោះដូរយ៉ាងងាយស្រួល...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ ព្រះអង្គសព្វព្រះរាជហឫទ័យយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ប្រកបរបរធ្វើស្រែប្រមាណ ៦២០គ្រួសារ ស្ថិតនៅភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។ នេះបើយោងតាម...
តូក្យូ៖ ប្រតិបត្តិករនៃរមណីយដ្ឋានឌីជីថល២ នៅទីក្រុងតូក្យូគឺ Disneyland និង DisneySea បាននិយាយថា សួនឧទ្យានទាំងនេះ នឹងត្រូវបានបិទ អស់រយៈពេលប្រហែល ២សប្តាហ៍ ដោយមានការភ័យខ្លាច ចំពោះការផ្ទុះឡើងនៃវីរុសថ្មី នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ប្រតិបត្តិករបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Tokyo Disneyland និង Tokyo...
បរទេស៖ មន្រ្តីសុខភាព Santa Clara County នៃរដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់កាលពីថ្ងៃសុក្រ នូវករណីទី២ នៃវីរុសកូរ៉ូណា នៃអ្នកជំងឺដែលត្រូវបានគេគិតថា មិនមានទំនាក់ទំនង ជាមួយអ្នកធ្វើដំណើរ ដែលគេស្គាល់ ហើយមិនបានធ្វើដំណើរ ទៅកាន់ប្រទេសជិតខាងឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា វេជ្ជបណ្ឌិត...
ហុងកុង៖ អាជ្ញាធរហុងកុង បាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេបានដាក់សត្វសុនខ (សត្វឆ្កែ) ដែលមានផ្ទុកមេរោគកូរ៉ូណា ឬ Covid-19 ឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីច្រមុះនិងទឹកមាត់របស់វា បានធ្វើតេស្តឃើញថា មានភាពវីរុសនេះក្នុងកម្រិតស្រាល ទោះបីពួកគេបានបន្ថែមថា ពួកគេមិនទាន់មានភ័ស្តុតាងបង្ហាញថា វាអាចចម្លងទៅសត្វចិញ្ចឹមបានក៏ដោយ ។ យោងតាមសារព័ត៌មាន Straits Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០...
បរទេស៖ បុគ្គលិកធ្វើការផ្នែក IT ឬបច្ចេកវិទ្យាព័ត៌មាន ម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Pathum Thani កាលពីថ្ងៃពុធពីបទ បានបង្កើតកាមេរ៉ាចារកម្មនៅក្នុងបន្ទប់ទឹក សាធារណៈរបស់ស្ត្រី ក្នុងគោលបំណងលក់វីដេអូ នៅលើបណ្តាញសង្គម។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមមេបញ្ជាការរង របស់អង្គភាពបង្ក្រាបបទឧក្រិដ្ឋបច្ចេកវិទ្យា លោក...
ភ្នំពរញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចោទជាសំណួរយ៉ាងខ្លីថា «តើខ្ញុំពិតជាសង្ហាមែនទេ?» ។ ការចោទសួររបស់សម្ដេច ធ្វើឡើងបន្ទាប់ពីកាលពីពេលថ្មីៗកន្លងទៅនេះ ប្រជាជនចិន បានដាក់ឈ្មោះថ្មីឲ្យសម្ដេចថា បុរសសង្ហាធ្វើដំណើរបញ្ច្រាស់ ។ ប្រជាជនចិនដាក់ឈ្មោះថ្មី ឲ្យនាយករដ្ឋមន្រ្តីកម្ពុជាថា បុរសសង្ហាដើរបញ្រ្ចាស់ទិស ក៏ព្រោះថាប្រទេសនានា បានរើសអើងចិនបិទ ជើងហោះហើរ ជាមួយប្រទេសចិន...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នាវាចម្បាំងយោធាចិន បានបាញ់កាំរស្មីឡាស៊ែរកម្រិតយោធា ទៅលើយន្ដហោះស៊ើបការណ៍ របស់កងទ័ពជើងទឹកអាមេរិក P-8 កាលពីសប្តាហ៍មុន ខណៈពេលដែលយន្តហោះនោះ កំពុងហោះហើរនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ដែលសកម្មភាពនេះ ត្រូវកងទ័ពជើងទឹកអាមេរិកហៅថា“ គ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ” ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា...