បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីថៃនិងជា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានថ្លែងទៅកាន់ក្រុមអ្នកកាសែតអំពីពេលវេលានៃ ការមកដល់នៃវ៉ាក់សាំង ការពារកូវីដរបស់ចិន Sinovac ដែលនឹងប្រព្រឹត្តទៅ នៅក្នុងសប្តាហ៍ក្រោយ។ នៅក្នុងកិច្ចពិភាក្សាគ្នាលើកទី២ នៃរដ្ឋសភាលោក Anutin បាននិយាយថាការអនុញ្ញាតិឲ្យ វ៉ាក់សាំងកញ្ចប់ដំបូងពីសំណាក់ប្រទេសចិននោះ នឹងត្រូវធ្វើដំនើរមកដល់ប្រទេសថៃនៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះហើយ ហើយជាបន្តបន្ទាប់ទៅកញ្ចប់ទី២...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្រុមបាតុករបស់មីយ៉ាន់ម៉ា បានឈានទៅដល់ការបិទផ្លូវ សំខាន់ចេញពីរដ្ឋធានី Yangon ហើយដែលវាត្រូវបានអ្នកជំនាញមើលឃើញថា ហាក់ដូចជាតាក់ទិកដែល ក្រុមបាតុករបានរៀបចំទុកជាមុន។ ការបិទផ្លូវនេះត្រូវបានធ្វើឡើង នៅក្រោយពេលតែបន្តិចប៉ុណ្ណោះ នៅពេលដែលបាតុកររាប់ពាន់នាក់ទៀត បានចាប់ផ្តើមនាំគ្នាប្រមូលផ្តុំគ្នា នៅពាសពេញរដ្ឋធានីហើយដោយក្រុមអ្នករៀបចំបាតុកម្មធ្លាប់បានអះអាងថា វានឹងក្លាយទៅជាការតវ៉ាប្រឆាំង ដ៏ធំបំផុតមួយមិនធ្លាប់មាន។ នៅក្នុងស្ថានភាពបែបនេះផងដែរ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ធ្លាប់បានព្រមានថាវានឹងអាចក្លាយ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានប្រើពាក្យថា “ ប្រធានាធិបតី” ជាចំណងជើងផ្លូវការរបស់មេដឹកនាំលោក គីម ជុងអ៊ុន ជំនួសឱ្យមុខតំណែង“ ប្រធាន” ពីមុនក្នុងអ្វីដែលអ្នកជំនាញយល់ថា មានគោលបំណងកែលម្អរូបភាព“ រដ្ឋធម្មតា” ដែលជាធម្មតាដោយប្រើត្រឹមតែជាប្រធាន ឬមេដឹកនាំ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង បានប្រើចំណងជើងថ្មីជាលើកដំបូង នៅក្នុងអត្ថបទជាភាសាអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ខណៈពេលកំពុងរាយការណ៍ លើសាររបស់មេដឹកនាំគុយបា ទៅកាន់លោកគីម...
សេអ៊ូល៖ ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងផ្ទះ បនយោធាក្នុងសម័យសង្គ្រាមរបស់ជប៉ុន បានអំពាវនាវដល់រដ្ឋាភិបាលរបស់លោកស្រី ដោយជំរុញឱ្យនាំយកបញ្ហានេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឱ្យប្រទេសទាំងពីរឈាន ដល់ការដោះស្រាយពេញលេញ និងធ្វើឱ្យចំណងទាក់ទងប្រសើរឡើងវិញ។ លោកស្រី លី យ៉ុងសូ ដែលជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំង ១៥ នាក់ ដែលនៅរស់រានមានជីវិត ដែលត្រូវបានទទួលស្គាល់ ដោយរដ្ឋាភិបាលកូរ៉េខាងត្បូង បានអះអាងថា បញ្ហានេះគួរតែត្រូវបានវិនិច្ឆ័យ នៅឯតុលាការយុត្តិធម៌អន្តរជាតិ...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹតលេខ ១២៨ អនក្រ.បក ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជម្ងឺនៅតាមច្រកទ្វាចេញចូល ។
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសូមការយោគយល់ពីប្រជាពលរដ្ឋ ដែលស្នើមកកាន់សម្តេចតាមរយៈ បណ្តាញសង្គមហ្វេសប៊ុកឲ្យជួយ ដោះស្រាយបញ្ហាកង្វល់នានា ដែលក្រុមការងាររបស់សម្តេចមិនទាន់ បានដោះស្រាយចប់រួចរាល់នៅខែមករា ។ នេះបើតាមការបង្ហាញ ក្នុងហ្វេសប៊ុកសម្តេច។ ជាធម្មតាក្រុមការងារតាមដាន ហ្វេសប៊ុកសម្តេចបានទទួលក្តីកង្វល់នានា ដើម្បីឲ្យជួយដោះស្រាយបញ្ហាជារៀងរាល់ខែ ប៉ុន្តែសម្រាប់ខែមករា កន្លងមកនេះ ក្រុមការងារមិនទាន់បានបញ្ចប់ការ ដោះស្រាយឲ្យពលរដ្ឋរួចរាល់នៅឡើយទេ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំនៅកម្ពុជា (WVIC) នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសហការគ្នារៀបចំ ពិធីសម្ពោធការដាក់ឲ្យអនុវត្ត គម្រោងគាំទ្រផែនការអនុវត្ត គណនេយ្យភាពសង្គម ដំណាក់កាលទី២ ដែលមានទំហំទឹកប្រាក់ ចំនួន៩,៦លានដុល្លារ នៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Hotel...
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងថា រដ្ឋាភិបាលម៉ាឡេស៊ី សម្រេចផ្លាស់ប្តូរវិធានការរឹតបន្តឹង និងគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ-១៩ នៅតាមរដ្ឋនីមួយៗរហូតដល់ថ្ងៃ ទី ៤ ខែមីនា ឆ្នាំ ២០២១។
បរទេស៖ នៅថ្ងៃពុធ ទី១៧កុម្ភៈ រដ្ឋាភិបាលថៃ បានរាយការណ៍ពីរកឃើញ ករណីឆ្លងថ្មីជំងឺកូវីដ១៩ចំនួន ១៧៥ នាក់ ក្នុងរយៈពេល ២៤ ម៉ោងមុន ដោយក្នុងការឆ្លងមេរោគក្នុងស្រុកចំនួន ១៦៨ នាក់ និងករណីនាំចូលចំនួន ៧ នាក់ ដែលធ្វើអោយចំនួនអ្នកឆ្លងជំងឺនេះ នៅប្រទេសថៃសរុបកើនឡើងដល់ ២៤ ៩៦១ នាក់។...
បរទេស៖ នាវាការពារតំបន់ឆ្នេររបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានធ្វើដំណើរចូលទៅក្នុងដែនទឹក ដែលជប៉ុនអះអាងកម្មសិទ្ធិ នៅក្បែរក្រុមកោះមានជម្លោះ សែនកាគូ បង្កឲ្យមានការរិះគន់ពីប្រទេសជប៉ុន។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា នាវាពីរគ្រឿងរបស់កងកម្លាំង ការពារតំបន់ឆ្នេររបស់ប្រទេសចិន បានធ្វើដំណើរចូលទៅក្នុងតំបន់មួយ ដែលស្ថិតនៅក្បែរកោះ Minami-kojima ជាផ្នែកមួយនៃប្រជុំកោះសែនកាគូ នៅម៉ោងប្រហែល...