ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា សហគមន៍អន្តរជាតិកាន់តែមើលឃើញភាពស្របច្បាប់របស់កម្ពុជា គឺជាសង្គ្រាមការការពារអធិបតេយ្យ មិនមែនជាការឈ្លានពាន ខណៈកម្ពុជា ប្រមូលបានភស្តុតាងយ៉ាងរឹងមាំ ដើម្បីប្តឹងទៅអន្តរជាតិ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ថា តើសង្រ្គាមអូសបន្លាយកាន់តែយូរទាហានខ្មែរ...
បរទេស៖ សារព័ត៌មាន Associated Press និង New York Times បានរាយការណ៍ដោយ ដកស្រង់ការទំនាក់ទំនងតាមវិទ្យុ និងទិន្នន័យតាមដានការហោះហើរថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ស្ទើរតែនឹងបុកគ្នានៅកណ្តាល ជាមួយនឹងយន្តហោះយោធាអាមេរិក នៅជិតឆ្នេរសមុទ្រ វេណេស៊ុយអេឡា កាលពីថ្ងៃសុក្រ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានថា រុស្ស៊ីនឹងចាត់វិធានការសងសឹកយ៉ាងឆាប់រហ័សប្រឆាំងនឹងការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីដោយខុសច្បាប់របស់សហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រសួង លោកស្រី Zakharova បានថ្កោលទោសសកម្មភាពរបស់សហភាពអឺរ៉ុបថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដោយថា ការបង្កក ឬការរឹបអូសទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ីណាមួយ គឺជាការដាក់ចោលដោយខុសច្បាប់ដោយគ្មានការយល់ព្រមពីទីក្រុងមូស្គូ។ លោកស្រីបានលើកឡើងថា “ការឆ្លើយតបរបស់យើងនឹងមិនត្រូវបានពន្យារពេលទេ” ដោយកត់សម្គាល់ថា ធនាគាររុស្ស៊ី បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Euroclear...
បរទេស៖ អាហ្វ្រិកខាងត្បូង បានចូលរួមជាមួយស្ថានទូតនៃប្រទេសទាំង២០ ហៅកាត់ថា (G20) បន្ទាប់ពីការដកចេញពីសកម្មភាពទាក់ទងនឹង G20 ដោយសហរដ្ឋអាមេរិក នេះបើយោងតាមរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការអាហ្វ្រិកខាងត្បូង លោក Ronald Lamola។ នៅក្នុងបទសម្ភាសន៍ជាមួយសាជីវកម្មផ្សព្វផ្សាយអាហ្វ្រិកខាងត្បូងកាលពីថ្ងៃសៅរ៍ លោក Lamola បានឲ្យដឹងថា អាហ្វ្រិកខាងត្បូង នឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 ឆ្នាំក្រោយនៅទីក្រុង Miami...
ពោធិ៍សាត់៖ នៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៥ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តពោធិ៍សាត់ សហការជាមួយលោក ជា ដែន ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាល ស្រុកបាកាន ចុះជម្រុញនិងពង្រឹងការចាក់វ៉ាក់សាំងគោក្របី នៅភូមិ បួរស្រង៉ែ...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។ -ម៉ោង០៦:២៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់៕
ភ្នំពេញ៖ ចក្រភពអង់គ្លេស តាមរយៈស្ថានទូតរបស់ខ្លួននៅកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ។ យោងតាមស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ការបញ្ជាក់របស់លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេស អំពីការគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ក្នុងគ្រាទទួលញត្តិពីសមាគមអតីតនិស្សិត Chevening កម្ពុជាដែលអំពាវនាវឱ្យបញ្ឈប់អរិភាពនៅតាមព្រំដែនថៃ-កម្ពុជា ។ ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត Dominic...
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី សហការជាមួយក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី ការលើកកម្ពស់សមភាពយេនឌ័រក្នុងប្រព័ន្ធផ្សព្វផ្សាយ ក្រោមប្រធានបទ «ការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី»។ ពិធីនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោកស្រី ប៊ុន ពុទ្ធី រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងលោ ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅទិសយោធភូមិភាគទី៥ (ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់) គិតចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕
ភ្នំពេញ ៖ ក្រសួងការពារជាតិបានឲ្យដឹងថា នៅម៉ោង១២:៥៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនលើបណ្ដាទីតាំងភូមិសាស្រ្តឃុំថ្មដា ខេត្តពោធិ៍សាត់ ។ គួរបញ្ជាក់ថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ពជួរមុខរបស់កម្ពុជាបាននិងកំពុងបន្ត ឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕