ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងឲ្យដឹងថា ពលរដ្ឋខ្មែរមកពីប្រទេសម៉ាឡេស៊ីចំនួន ១៣២នាក់ នឹងមកដល់ភ្នំពេញ នាវេលាម៉ោង ៩៖៥០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ។
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ មានការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីសន្និដ្ឋានមិនត្រឹមត្រូវ និងបង្កអោយមានការភាន់ច្រទ្បំ របស់លោក David Kaye អ្នករាយការណ៍ពិសេសស្តីពី សេរីភាពនៃការបញ្ចេញមតិ (ហៅកាត់ថា អ្នករាយការណ៍ពិសេស) ពាក់ព័ន្ធនឹងការឆ្លើយតប ចំពោះមេរោគកូវីដ១៩ របស់កម្ពុជា ដែលបានដាក់បញ្ចូលនូវ គោលការណ៍សិទ្ធិមនុស្ស។ យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១០...
បរាជ័យលើមុខរបរអាច មិនមែនគ្រាន់តែជាការខាតបង់ ច្រើនលើរឿងប្រាក់កាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺកម្លាំងចិត្តផងដែរ។ ការពិតវាគឺជាមេរៀនបង្រៀន អោយបុគ្គលបរាជ័យឆ្ពោះទៅ រកភាពជោគជ័យតែប៉ុណ្ណោះ ដរាបណាយើងនៅតែបន្តស្វែងរក វិធីសាស្រ្តផ្សេងៗធ្វើវាអោយបាន។ លើកនេះយើងសង្ឃឹមថា បងស្រី ឡោ ចន្ធី អ្នកខេត្តពោធិ៍សាត់ នឹងទទួលបានជោគជ័យ ជាមួយមុខរបរថ្មីនៃការចិញ្ចឹមមាន់ស្រែ របស់គាត់ជាមួយដើមទុនទឹកប្រាក់រង្វាន់ ៥លាន រៀលដែលឈ្នះពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា រួមផ្សំនឹងបទពិសោធន៍ដែលរៀន ចេះពីការបរាជ័យកាលពីមុន។...
ថ្ងៃទី៩ ខែកក្កដា សមាគមស្រាវជ្រាវ អំពីសិទ្ធិមនុស្សនៃ ប្រទេសចិន បានចេញផ្សាយអត្ថបទក្រោម ចំណងជើងថា «អំពើរើសអើងយ៉ាងខ្លាំង និងឃោរឃៅ លើជនអន្តោប្រវេសន៍ បានបង្ហាញ នូវភាពក្លែងក្លាយ នៃសិទ្ធិមនុស្សបែបអាមេរិក» ដោយបានលាតត្រដាងពីទោសាគតិ ខាងសាសនា ការរើសអើងខាងអរិយធម៌ និងពូជសាសន៍របស់រដ្ឋាភិបាលអាមេរិក ដែលមានសភាពកាន់តែខ្លាំងឡើងៗ ។ អាមេរិក បានរើសអើងជនបរទេស និងគាបសង្កត់លើពូជសាសន៍...
ប៉ុន្មានថ្ងៃនេះ ការប្រឡងចូលរៀន សកលវិទ្យាល័យ នៅទូទាំងប្រទេសចិន ប្រចាំឆ្នាំ២០២០ កំពុងដំណើរការ យ៉ាងមមាញឹក មានសិស្សានុសិស្ស ជាង ១០ លាននាក់ បានចូលរួមការប្រឡងនេះ ។ សិស្សានុសិស្ស តំណាងឱ្យអនាគត នៃប្រទេសជាតិ ទាំងថ្នាក់ដឹកនាំជាតិ និង គ្រួសារនីមួយៗ សុទ្ធតែផ្ញើនូវ ក្តីសង្ឃឹម យ៉ាងខ្លាំង...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីពាក់កណ្ដាលខែកក្កដា រហូតដល់ដាច់ខែកក្កដា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជា នឹងមានកូនរដូវប្រាំងកើតឡើង ។ យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ នៅថ្ងៃទី៨ កក្កដា បានឲ្យដឹងទៀតថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តន៍ស្ថានភាពអាកាសធាតុ ជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់ បានបង្ហាញថា...
វ៉ាស៊ីនតោន៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប បាននិយាយពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានជូនដំណឹងជាផ្លូវការ ដល់អគ្គលេខាធិការ សហរដ្ឋអាមេរិកលោក Antonio Guterres អំពីគោលបំណងដកខ្លួនចេញពី អង្គការសុខភាពពិភពលោក ដែលនឹងមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី៦ ខែកក្កដាឆ្នាំ ២០២១ ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០...
បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍មួយ ធ្វើឡើងដោយក្រសួងការពារជាតិតួកគី បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរបស់ ប្រទេសតួកគី និងប្រទេសអ៊ីតាលី បានព្រមព្រៀងគ្នានៅក្នុង កិច្ចពិភាក្សាគ្នាកាលពីថ្ងៃអង្គារ ស្តីពីភាពចាំបាច់ត្រូវមាន ដំណោះស្រាយនយោបាយមួយ ចំពោះជម្លោះនៅលីប៊ី។ នៅក្នុងសំណេរមួយ រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងអង្កេតឃើញយ៉ាងរីករាយថា យើងមានទស្សនៈរួម និងប្រហាក់ប្រហែលគ្នា លើបញ្ហានានាជាច្រើន”...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានលើកឡើងថា វីរជនកម្ពុជា បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីស្វែងរកសន្តិភាព ជូនជាតិមាតុភូមិ ហើយពួកគាត់គ្មានទម្លាប់ទុកប្រទេស និងប្រជាជនចោល ទោះបីជាត្រូវប្រឈមនឹង ការលំបាកខ្លាំងក្លាយ៉ាងណាក៏ដោយ ។ សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩...