បរទេស៖ លោកប្រធានាធិបតីប៉ូឡូញ Andrzej Duda បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិកាន់តែប្រសើរឡើង រវាងសហរដ្ឋអាមេរិក និងប៉ូឡូញមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយនិយាយថា ការរួបរួមគ្នាគួរតែមានការកើនឡើង បើទោះជាមានការ ផ្លាស់ប្តូរនយោបាយ។
កិច្ចព្រមព្រៀងនោះ តាមសេចក្តីរាយការណ៍ ស្នើឲ្យបង្កើតវត្តមានយោធា សហរដ្ឋអមារិកប្រហែល ៥.៥០០នាក់ នៅលើទឹកដីប្រទេសប៉ូឡូញ ផ្អែកលើមូលដ្ឋានវិលជុំ និងការដាក់ពង្រាយបន្តនូវកងកម្លាំង V Corps របស់កងទ័ពអាមេរិក នៅទីក្រុង ប៉ូសណាន ប្រទេសប៉ូឡូញ។
វិមានប្រធានាធិបតីប៉ូឡូញ បានប្រកាសនៅថ្ងៃចន្ទថា ខ្លួនធ្វើការពង្រឹងបន្ថែមនូវវត្តមានយោធាសហរដ្ឋអាមេរិក ក្នុងតំបន់អឺរ៉ុបភាគខាងកើត និងផ្តល់ឲ្យនូវវិសាលភាព ហេដ្ឋារចនាសម្ព័ន្ធការពារជាតិរបស់ប៉ូឡូញ និងការកើនឡើងក្នុង សហសមយុទ្ធយោធា៕
ប្រែសម្រួល៖ ប៉ាង កុង
