បរទេស៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ កើតឡើងចំពេលមានភាព តានតឹងកំពុងបន្តរវាងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលទីក្រុងសេអ៊ូល ដែលបានកើនឡើងកាលពីថ្ងៃអង្គារ នៅពេលដែលប្រទេសកូរ៉េខាងជើង បានបំផ្លាញការិយាល័យ ទំនាក់ទំនងនៅក្នុងឧទ្យានឧស្សាហកម្ម Kaesong ប្រហែលមួយសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើង បានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់នៅថ្ងៃពុធ បានផ្សាយថា មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន...
សេអ៊ូល៖ រដ្ឋមន្រ្តីបង្រួបបង្រួមលោក Kim Yeon-chul បានឲ្យដឹងងនៅថ្ងៃពុធថា លោកបានស្នើសុំលាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះការខកខាន មិនបានគ្រប់គ្រងទំនាក់ទំនងអន្តរកូរ៉េឱ្យមានស្ថេរភាព។ លោក គីម បានលើកឡើងថា លោកបានបង្ហាញពីចេតនា របស់លោកក្នុងការលាលែង ពីតំណែងទៅកាន់ការិយាល័យ ប្រធានាធិបតី Cheong Wa Dae នៅមុនថ្ងៃនោះ។ លោកគីម បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលរៀបចំសន្និសីទខ្លីមួយថា “ខ្ញុំមានអារម្មណ៍សោកស្តាយ...
បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញយន្តហោះចម្បាំង យ៉ាងប្រញាប់ប្រញាល់ ដើម្បីអមឃ្លាំមើលយន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រ សមត្ថភាពនុយក្លេអ៊ែរុស្ស៊ី Tupolev Tu-95MS ចំនួន៤គ្រឿង ស្របពេលដែលយន្តហោះទាំងនោះ ធ្វើប្រតិបត្តិការហោះហើរ ក្បែរព្រំដែនសហរដ្ឋអាមេរិក។ ក្រសួងការពារជាតិរុស្ស៊ី ត្រូវបានសារព័ត៌មានដកស្រង់សម្តី ដែលនិយាយនៅថ្ងៃពុធនេះថា យន្តហោះរុស្ស៊ី បានធ្វើការហោះហើរអស់រយៈពេល ១១ម៉ោង នៅលើដែនទឹកនៃសមុទ្រ Chukotsk...
បរទេស៖ មន្ត្រីជំនាញសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា សាកសពពីឡុត ដែលបើកយន្តហោះចម្បាំង F-15 ជួបគ្រោះថ្នាក់ធ្លាក់ចូលសមុទ្រខាងជើង កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ត្រូវបានគេរកឃើញហើយ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI។ កងយន្តហោះចម្បាំង ទ័ពអាកាសអាមេរិកលេខ៤៨ ដែលស្ថិតនៅមូលដ្ឋាន កងទ័ពអាកាសអាមេរិក Lakenheath នាប្រទេសអង់គ្លេស បាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បំាង...
បរទេស៖ ទីក្រុងសេអ៊ូល តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះថា អគ្គិសនីដែលផ្គត់ផ្គង់ ពីប្រទេសកូរ៉េខាងត្បូង ទៅប្រទេសកូរ៉េខាងជើង ទើបត្រូវបានកាត់ផ្តាច់ ចាប់តាំងពីមានការបំផ្ទុះ ការិយាល័យអន្តរទំនាក់ទំនងកូរ៉េ ស្ថិតនៅក្នុងទីក្រុងព្រំដែន Kaesong។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងបង្រួបបង្រួមរបស់ ប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ថា ការផ្គត់ផ្គង់អគ្គិសនីនោះ...
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី បានជំរុញសហគមន៍អន្តរជាតិ ឲ្យដាក់របៀបវារៈនយោបាយ ដែលខុសគ្នារបស់ពួកគេដោយឡែក ដោយងាកធ្វើសកម្មភាពរួមគ្នាវិញ ក្នុងស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងសហប្រតិបត្តិការគ្នា ដើម្បីគាំទ្រគ្នាទៅវិញទៅមក នៅក្នុងគ្រាវិបត្តិកូវីដ១៩ ដ៏លំបាកនេះ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ មិថុនា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការ អន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៩:០០ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា...
លោក អ៊ីង អឿន ដែលមានដើមកំណើតនៅខេត្តតាកែវ ប៉ុន្តែរស់នៅជាមួយ ក្រុមគ្រួសារនៅខេត្តត្បូងឃ្មុំ បែរជាមានសំណាងគាស់ឈ្នះទឹកប្រាក់ ៥០លានរៀល នៅទឹកដីបាវិត ខេត្តស្វាយរៀង ដែលជាកន្លែងលោកធ្វើការ ប្រចាំថ្ងៃឯណោះទៅវិញ។ លោករៀបរាប់ពីហេតុការណ៍ នៃការត្រូវរង្វាននោះថា «ខ្ញុំគាស់វើក WURKZ ភ្លាម មិនទាន់បានពិនិត្យមើល ក្រវិលកំប៉ុងភ្លាមៗទេ ព្រោះប្រញាប់ផឹក និងអាលចូលធ្វើការវិញ។ ដល់តែម៉ោងប្រហែល...
សនិ្នសីទសាព័ត៌មាន ស្តីពីការងារបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ នៃក្រុងប៉េកាំង ដែលបើកធ្វើនៅយប់ថ្ងៃទី១៦ ខែមិថុនាបានប្រកាសថា ចាប់ពីថ្ងៃទី១៦ ខែមិថុនាតទៅ នឹងលើកខ្ពស់កម្រិតប្រតិកម្ម សុខាភិបាលសាធារណៈជាបន្ទាន់ នៃក្រុងប៉េកាំងពីថ្នាក់ទី៣ដល់ថ្នាក់ទី២ ប្រការនេះបានបង្ហញថា ក្រុងប៉េកាំងបានឈាន ចូលគ្រាអាសន្ន ។ ដោយមកពីអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញនៅក្រុងប៉េកាំង ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ សុទ្ធតែពាក់ព័្ធនឹងទីផ្សារស៊ីនហ្វាទី ដូច្នេះហើយបានជារដ្ឋបាល ក្រុងប៉េកាំងបានចំណាត់ការគ្រប់គ្រង ដោយបំបិទភ្លាមចំពោះទីផ្សារស៊ីនហ្វាទី...