បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសបារ៉ែន បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ការធ្វើឲ្យមានភាពប្រក្រតីឡើងវិញ នូវចំណងមិត្តភាពជាមួយ ប្រទេសអ៊ីស្រាអែល ជាការការពារផលប្រយោជន៍ របស់ប្រទេសបារ៉ែន និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ស្របពេលមានការគម្រាមកំហែង ប្រព្រឹត្តទៅពីអ៊ីរ៉ង់។ នៅក្នុងសេចក្តថ្លែងការណ៍មួយ លោករដ្ឋមន្ត្រី Rashid bin Abdullah Al Khalifa បានមានប្រសាសន៍យ៉ាងដូច្នេះថា “វាមិនមែនជាការបោះបង់ចោល...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រារព្ធនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ មុនពេលចូលទៅកាន់សាលប្រារព្ធពិធី គណៈអធិបតី ព្រមទាំងគណប្រតិភូអមដំណើរ...
បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃអាទិត្យបានសរសេរថា ក្រសួងការពារជាតិចិន បានថ្លែងរិះគន់ចំៗ ទៅលើរបាយការណ៍ដ៏សំខាន់មួយ របស់សហរដ្ឋអាមេរិក ស្តីពីមហិច្ឆតាយោធារបស់ប្រទេសចិន ដោយនិយាយថា សហរដ្ឋអាមេរិកគឺជា អ្នកបង្កការគំរាមកំហែងធំបំផុត ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងសន្តិភាពពិភពលោក។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីការចេញផ្សាយ របាយការណ៍ប្រចាំឆ្នាំរបស់ ក្រសួងការពារជាតិ ទៅកាន់សភាស្តីពី ការអភិវឌ្ឍនិងគោលដៅយោធាចិន ដែលបាននិយាយថា វានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ជាតិ...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឲ្យបង្កើនល្បឿនកិច្ចចរចាគ្នា ដើម្បីបញ្ចប់សម្រេចការ វិនិយោគរវាងចិននិងសហភាពអឺរ៉ុប ហើយការប្រកួតប្រជែងគ្នាជាមួយចិន ត្រូវតែមានភាពយុត្តិធម៌។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង សុខាភិបាលបានអំពាវនាវ ដល់គណៈកម្មការវត្ត និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ពង្រឹង វិធានការអនាម័យតាមការ ណែនាំរបស់ក្រសួងដើម្បីការពារព្រះកាយ ការពារខ្លួនពីការចម្លងមេរោគកូវីដ-១៩ ការចម្លងគ្រុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោករដ្ឋមន្រ្តីបន្តក្រើន...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី ដែលនិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះថា ប្រទេសរុស្ស៊ីនឹងបញ្ជូនកងទ័ពពីអង្គភាពកងទ័ពឆ័ត្រយោង Pskov ទៅកាន់ប្រទេសបេឡារុស ដើម្បីចូលរួមសហសមយុទ្ធយោធា ដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ។ ក្រសួងការពារជាតិ របស់រុស្ស៊ីបាននិយាយថា សហសមយុទ្ធយោធា “Slavic brotherhood” នោះ នឹងគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៥ ខែកញ្ញា ហើយក្រសួងបាននិយាយបន្ថែមទៀតថា កងទ័ពឆ័ត្រយោងរុស្ស៊ី នឹងវិលត្រឡប់មកប្រទេសរុស្ស៊ីវិញ នៅពេលដែលសមយុទ្ធ...
BBC៖ សេវាកម្មអាកាសធាតុជាតិ របស់សហរដ្ឋអាមេរិក បានចេញការព្រមានទង់ក្រហម សម្រាប់តំបន់នានានៅ West Coast ខណៈដែលខ្យល់បក់ខ្លាំង បានគំរាម និងផ្តល់អំណោចផលចំពោះការរាលដាលដល់ភ្លើងឆេះព្រៃដ៏សាហាវ ដែលនៅតែបន្ត។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ខ្យល់បក់មានល្បឿនរហូតដល់ ៦៤ គីឡូម៉ែត្រ ក្នុងមួយម៉ោង ត្រូវបានគេរំពឹងទុកនៅផ្នែកខ្លះនៃភាគខាងត្បូង...
បរទេស៖ ឧត្តមសេនីយ៍អ៊ីរ៉ង់ Qasem Soleimani ត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅទីក្រុងបាដាដ កាលពីខែមករា ដែលជាបទបញ្ជាផ្ទាល់របស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ។ ការសម្លាប់នេះបានបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ ដោយអ៊ីរ៉ង់បានឆ្លើយតបដោយវាយប្រហារមូលដ្ឋាន យោធាអាមេរិកនៅអ៊ីរ៉ាក់ និងប្រហារជីវិតចារកម្មម្នាក់ ដែលត្រូវបានគេនិយាយថា បានផ្តល់ព័ត៌មានដល់អាមេរិកអំពីលោក Soleimani។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០...
បរទេស៖ ប្រទេសចិន នៅថ្ងៃអាទិត្យម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានចេញច្បាប់ថ្មីដើម្បីគ្រប់គ្រង លើក្រុមហ៊ុនកាន់កាប់ហិរញ្ញវត្ថុនានា នៅក្នុងដំណើរការដ៏ថ្មីបំផុតរបស់ខ្លួន ដើម្បីទប់ស្កាត់ហានិភ័យជាប្រព័ន្ធ ចំពោះវិស័យហិរញ្ញវត្ថុដ៏ធំរបស់ប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ធានាគារកណ្ដាលចិន ហៅកាត់ថា PBOC បាននិយាយប្រាប់ថា ច្បាប់ថ្មីនេះ ត្រូវបានកំណត់បង្កើតឡើង ដើម្បីទប់ស្កាត់ចន្លោះប្រហោង ក្នុងប្រព័ន្ធត្រួតពិនិត្យនិងបទបញ្ញត្តិនានា ស្របពេលដែល ក្រុមហ៊ុនមួយចំនួនតូច បានពង្រីកចូលក្នុងវិស័យហិរញ្ញវត្ថុយ៉ាងងងឹតងងុល ដោយគ្មានយុន្ធការដាច់ដោយឡែក...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ៩៖៣០នាទី ព្រឹកថ្ងៃទី១៥ កញ្ញានេះ បាននិងកំពុងអនុញ្ញាតឲ្យលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងជម្រាបលា ។