ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធ ទាំងអស់រួមគ្នាទប់ស្កាត់ ឲ្យបានចំពោះពលករខ្មែរ ដែលចង់វិលត្រឡប់ទៅកាន់ ប្រទេសថៃវិញ ខណៈមានមេខ្យល់កំពុងដើរ ឃោសនាឲ្យពួកគេវិលវិញ ។ ចំពោះករណីនេះ ត្រូវបានលោកស្រីអះអាងថា អាច នឹងធ្វើឲ្យពួកគេជួបហានិភ័យ ខ្ពស់ចំពោះការបញ្ហា...
បរទេស៖ ស្ថានទូតកូរ៉េខាងជើង ប្រចាំនៅក្នុងទីក្រុងមូស្គូ តាមសេចក្តីរាយការណ៍ ទើបបានចេញសេចក្តីថ្លែងការណ៍ ខុសប្រក្រតីមួយ ដោយលើកសរសើរពី មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ស្របពេលមានមន្ទិល សង្ស័យកើនឡើង ស្តីពីស្ថានភាពបាត់ខ្លួន របស់មេដឹកនាំកូរ៉េខាងជើងរូបនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ស្ថានទូតកូរ៉េខាងជើង បាននិយាយថា បើទោះជាអនាគតមិនច្បាស់លាស់ ប៉ុន្តែលោក គីម បានបង្ហាញខ្លួនលោកថា...
បរទេស៖ ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានចូលរួមជាមួយសហរដ្ឋអាមេរិក ធ្វើការថ្កោលទោសការបាញ់បង្ហោះ ផ្កាយរណបយោធារបស់ប្រទេសអ៊ីរ៉ង់ ដោយធ្វើការលើកឡើងថា វាជាការបំពានមួយ ចំពោះសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ។ មន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានថ្កោលទោសការបាញ់បង្ហោះនោះ ដោយលើកឡើងថា មីស៊ីលដែលប្រើបញ្ជូនផ្កាយរណប Nour-1...
បរទេស៖ ការប្រកាសស្វយគ្រប់គ្រង ធ្វើឡើងដោយក្រុមបះបោរ នៅក្នុងប្រទេសយេម៉ែន នាពេលថ្មីៗនេះ បានធ្វើឲ្យមេដឹកនាំយោធានិងការទូត ធ្វើការអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងៀម ព្រោះភ័យខ្លាចថា ទង្វើបែបនេះ បញ្ឆេះឲ្យមានភ្លើងហិង្សាខ្លាំងឡើង រវាងក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង និងរដ្ឋាភិបាលយេម៉ែន ដែលអន្តរជាតិទទួលស្គាល់។ កងកម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីតនៅយេម៉ែន មន្ត្រីការទូត និងអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវឲ្យក្រុមប្រឹក្សា អន្តរកាលភាគខាងត្បូងយេម៉ែន ឈប់ធ្វើការបង្កឲ្យមានភាពតានតឹងកើនឡើង នៅក្នុងប្រទេសដែលខ្ទេចខ្ទាំ...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា វឌ្ឍនភាពនៃការអនុវត្តគម្រោង ធ្វើឲ្យប្រសើរឡើងនូវ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណដែលមានប្រវែង ៨៤,៧៤គីឡូម៉ែត្រ សម្រេចបាន ៨០,០២%ហើយ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួង សាធារណការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា គម្រោងធ្វើឲ្យប្រសើរឡើង ផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១)...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ៩៖៣០នាទីព្រឹក ថ្ងៃទី២៩ មេសានេះ បាននិងកំពុងជួបពិភាក្សាការងារ ជាមួយលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យ Timor-Leste ។
ភ្នំពេញ៖ ដោយសារសភាពការណ៍ នៃការីករាលដាលជំងឺឆ្លងកូវីដ១៩ នៅលើពិភពលោក នៅមិនទាន់បានថមថយនៅឡើយ លោក ប្រាយុទ្ធ ចាន់អូចារ នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ បានសម្រេច ប្រកាសដាក់ប្រទេសរបស់ខ្លួន ក្នុងគ្រាមានអាសន្ន រយៈពេល ១ខែបន្ថែមទៀត ។ យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៨ មេសា បានឲ្យដឹងថា រាជរដ្ឋាភិបាលថៃដាក់ប្រទេស ក្នុងគ្រាអាសន្នរយៈពេល...
កាលពីថ្ងៃទី២៥ ខែមេសា យន្តហោះដឹកអីវ៉ាន់ របស់កងទ័ពជើងអាកាសប្រទេសចិន បានចុះចតនៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញម្តងទៀត ដោយបំពាក់នូវសម្ភារៈបរិក្ខារពេទ្យ សំរាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយទន្ទឹមនឹងគ្នា បាននាំមកនូវមនោសញ្ចេតនា និងមិត្តភាពដ៏ជ្រាលជ្រៅ និងការជូនពរល្អប្រសើរ ពីប្រជាជនចិនជាង ១៤០០លាននាក់ និងពីយោធិនចិនចំនួន ២លាននាក់។ នេះគឺជាជំនួយលើកទី៣ ដែលក្រសួងការពារជាតិចិន បានផ្តល់សម្ភារពេទ្យ សំរាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនចំពោះក្រសួងការពារជាតិកម្ពុជា ហើយបានបង្ហាញច្បាស់លាស់ថែមទៀត...
ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា រដ្ឋាភិបាលចិន នឹងបន្តជួយគាំទ្រកម្ពុជាតទៅទៀត ដើម្បីជំរុញការអភិវឌ្ឍ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ ពីការរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំង កូវីដ១៩ កាលពីរសៀលថ្ងៃទី២៧...