ភ្នំពេញ៖ គិតមកត្រឹមម៉ោងប្រមាណជា ៩និង៣០នាទី យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ មានអ្នកស្លាប់ដោយការបាក់រលំអាគារ នៅខេត្តកែបឡើងដល់ ៤នាក់ហើយ ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា គិត ម៉េង ដែលបានឧបត្ថម្ភថវិកាចំនួន ១០មុឺនដុល្លារ ជួយដល់ជនរងគ្រោះ ក្នុងករណីបាក់អគារកម្ពស់ ៧ជាន់ នៅខេត្តកែប។
ភ្នំពេញ៖ បុរសម្នាក់ដែលជាកម្មករសំណង់ បានស្រែកយំខ្លាំងៗដោយសារប្រពន្ធមានផ្ទៃពោះ ត្រូវបានអគារបាក់រលំពីលើ ហើយមិនទាន់ដឹងថា ស្លាប់ឬរស់ ខណៈរូបគេត្រូវបាន ជួយសង្រ្គោះចេញមកបាន៕
ភ្នំពេញ៖ លោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកងកម្លាំងនគរបាលទាំងអស់ ចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតនៅក្នុងសោកនាដកម្ម បាក់រលំអគារនៅខេត្តកែបនាល្ងាចនេះ៕
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានសម្តែងការសោកស្តាយ និងរំលែកទុក្ខដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះទាំងអស់ នៅក្នុងហេតុការណ៍ដ៏អាក្រក់បាក់អគារ ៧ជាន់នៅក្នុងខេត្តកែប។ តាមដំណឹងបឋមដែលគណបក្ស បានទទួលនៅថ្ងៃនេះថា កាលពីវេលាម៉ោង ៤និង៣០ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នេះ មានហេតុការណ៍ដ៏អាក្រក់មួយ នៅក្នុងខេត្តកែប គឺអគារកម្ពស់៧ជាន់ដែលកំពុងសាងសងបានបាក់រំលំ បង្ករការរងគ្រោះដល់កម្មករប្រមាណជា៣០នាក់។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងបន្តតាមដានការវិវឌ្ឍស្ថានការណ៍នេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាបថ្លែងអំណរគុណ ចំពោះលោកឧកញ្ញា ហ៊ុន តូ និងដៃគូសហការ ដែលបានជួយជាថវិកាចំនួន ៥២មុឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះក្នុងការ រលំអាគារនៅខេត្តកែប។
ភ្នំពេញ: ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅរាត្រីថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ បានដាក់ផែនការ និងចាត់បញ្ជូនកងកម្លាំងទីបញ្ជាការជួរមុខ ដែលដឹកនាំដោយ ឧត្តមនាវីត្រី ងួន ឧត្តម អនុប្រធាននាយកដ្ឋាននីតិកម្ម កម្លាំងបានចេញទៅចូលរួមរុករកសង្គ្រោះ ជនរងគ្រោះដែលរលំបាក់អគារ...
ភ្នំពេញ៖ ពិតជាដំណឹងល្អ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយ សប្តាហ៍ក្រោយកម្ពុជានឹង ទទួលបានការប្រើប្រាស់អគ្គិសនី ពីវារីអគ្គិសនីដនសាហុង ប្រទេសឡាវ ក្រោយរាជរដ្ឋាភិបាលកម្ពុជា-ឡាវបានចុះកិច្ចព្រមព្រៀងទិញ-លក់ កាលពីពេលកន្លងមក។ ថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីឡាវ ថនឡន ស៊ីសូលីត មកកាន់កម្ពុជា គឺភាគីទាំងពីរបាន ចុះហត្ថលេខាទិញអគ្គិសនី ។ ដូច្នេះពេលនេះ បានតភ្ជាប់ពីវារីអគ្គិសនីដនសាហុងមកខេត្តស្ទឹងត្រែងរួចរាល់ហើយ ដើម្បីយកមកប្រើប្រាស់នៅស្ទឹងត្រែង...
ភ្នំពេញ៖ ស្នាមមេដៃដែលជាសមាជិក-សមាជិការបស់សហព័ន្ធសហជីពកម្ពុជា និងកម្មករ-កម្មការិនី១៣៧៩ នាក់ បានអំពាវនាឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណារក្សាប្រព័ន្ធអនុគ្រោះពន្ធ លេីទំនិញគ្រប់មុខ (EBA)។ ស្នាមមេដៃនេះនឹងដាក់ជូន រាជរដ្ឋាភិបាលនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ មុនដាក់លិខិតស្នាមមេដៃនេះ សហព័ន្ធសហជីពកម្ពុជាបាន រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី យុនាការ ដេីម្បីរក្សា EBA ។ យោងតាមសេចក្ដីអំពាវ របស់សហព័ន្ធសហជីពកម្ពុជា បង្ហាញដល់អ្នកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន...
បរទេស៖ អ្នកតវ៉ានៅក្នុងប្រទេសអ៊ីរ៉ាក់ បានធ្វើការឡោមព័ទ្ធស្ថានទូតសហរដ្ឋអាមេរិក នៅរដ្ឋធានី បាដាដ ប្រទេសអ៊ីរ៉ាក់ សម្រាប់ថ្ងៃទីពីរ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន ដែលចេញផ្សាយនៅរាត្រីថ្ងៃទី១ ខែមករា ឆ្នាំ២០២០។ នៅក្នុងដំណើរប៉ុនប៉ងបំបែក អ្នកតវ៉ាចំនួនពីរបីរយនាក់ ដែលប្រមូលផ្តុំគ្នានៅខាងក្រៅបរិវេណ ស្ថានទូតអាមេរិកនោះ កងទ័ពអាមេរិក បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយនៅចុងក្រោយ មេដឹកនាំការតវ៉ានោះ បានអំពាវនាវបិទបាតុកម្ម...