កណ្ដាល៖ នៅវេលាម៉ោង ១៨៖៣០នាទី ថ្ងៃទី១៧ ខែធ្នូ មានករណីជនល្មេីសភ្ជង់ប្លន់យកម៉ូតូ ពីនារីវ័យក្មេងម្នាក់ បានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព ។ ទីតាំងកេីតហេតុស្ថិតនៅ ក្លោងទ្វារវត្តឈូងលៀបផ្នែកខាងត្បូង ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ អ្នកឃេីញហេតុការណ៍ ថ្លែងថា ជនរងគ្រោះឈ្មោះ ឆូ វឌ្ឍនា អាយុ១៦ឆ្នាំ...
ភ្នំពេញ៖ នៅថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យវេស្ទើនប្រមាណ ២,៨៣១នាក់ ក្នុងនោះនារីមានចំនួន ១,៦១៤នាក់។
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី “វិធានការរក្សាតម្លៃឲ្យ បានសមរម្យ ក្នុងរដូវប្រមូលផលស្រូវ” ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលប្រជុំ B ជាន់ផ្ទាល់ដី។...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុងព្យុងយ៉ាងបានចេញសេចក្តីប្រកាសក្តែងៗ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអ្នកតំណាងពិសេស របស់សហរដ្ឋអាមេរិក គឺលោក Stephen Biegun បានប្រាប់ដល់អ្នកយកព័ត៌មាន នៅទីក្រុងសេអ៊ូលថា “យើងបាន លឺពួកគេទាំងអស់ហើយ” ។ លោកបានថ្លែងថា “វាជាការគួរឱ្យសោកស្តាយណាស់...
ភ្នំពេញ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ កម្ពុជា-វៀតណាម នឹងធ្វើសមយុទ្ធសង្គ្រោះ គ្រោះមហន្តរាយ តាមព្រំដែនរួមគ្នា នៅក្នុងភូមិសាស្រ្ត ឃុំទូលស្ពឺ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងគោលបំណង ចែករំលែកបទពិសោធន៍ និងផ្ដល់ផលប្រយោជន៍ ដល់ប្រជាជនទាំងពីរ នៅពេលដែលមានគ្រោះមហន្ដរាយ កើតឡើងដូចជា៖ គ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ...
បរទេស៖ មន្ត្រីចរចានុយក្លេអ៊ែ ជាន់ខ្ពស់សហរដ្ឋអាមេរិក លោក Stephen Biegun បានទៅដល់ទីក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ស្របពេលមានភាពតានតឹងកើនឡើង ជុំវិញការតេស្តសាកល្បង ម៉ាស៊ីនរ៉ុកកែតកូរ៉េខាងជើង នៅក្នុងខែនេះ មុនពេលផុតកំណត់ចុងឆ្នាំ ដែលទីក្រុងព្យុងយ៉ាងកំណត់ ឲ្យទីក្រុងវ៉ាស៊ីនតោន បង្ហាញនូវភាពបត់បែន ក្នុងដំណើរជំរុញកិច្ចពិភាក្សា នុយក្លេអ៊ែដែលជាប់គាំង។ ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ របស់មន្ត្រីចរចាជាន់ខ្ពស់សហរដ្ឋអាមេរិកនេះ តាមសេចក្តីរាយការណ៍...
ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ណាហ្គាវើលដ៍បានរៀបចំពិធី ប្រគល់រង្វាន់ពិសេសមួយដើម្បី អបអរសាទរដល់ជ័យជម្នះ របស់អត្តពលិកកម្ពុជាពីក្នុង ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣០ ដែលទើបនឹងបញ្ចប់ក្នុងពេលថ្មីៗនេះ ត្រូវបានរៀបចំឡើងក្នុងផ្សារ ទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក ពិធីនេះត្រូវបានចូលរួមដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រតិភូកីឡា...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញផ្សព្វផ្សាយ ស្ដីពីការអនុវត្តអនុវត្តអនុក្រឹត្យ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និងអនុក្រឹត្យ ស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យ រដ្ឋបាលរាជធានី-ខេត្ត។ ពិធីនេះរៀបចំធ្វើឡើង...
ភ្នំពេញ៖ លោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU)ទទួលបន្ទុកផ្នែកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានរំលឹកជាថ្មី អំពីសារសំខាន់របស់អាជ្ញាធរកម្ពុជា ដែលត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីបើកឲ្យមានលំហនយោបាយនៅកម្ពុជា ។ ជាមួយគ្នានេះ លោកថា ក៏ដើម្បីបង្កើតឲ្យមានលក្ខខណ្ឌ ចាំបាច់សម្រាប់គណបក្សដែលជឿទុកចិត្ត និងប្រជាធិបតេយ្យមួយ ហើយផ្តួចផ្តើមឲ្យមាន ដំណើរការនៃការផ្សះផ្សាជាតិ តាមរយៈការសន្ទនា ពិតប្រាកដនិងរួមបញ្ចូល...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា យល់ព្រមបញ្ជូនបេក្ខភាពទីក្រុងឆ្នើមចំនួន ៣ របស់កម្ពុជារួមមាន៖ ខណ្ឌដូនពេញ ក្រុងកំពត និងក្រុងតាខ្មៅ ដើម្បីទទួលជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ ក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២០ នៅទីក្រុងបានដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ នាថ្ងៃខែមករា ឆ្នាំ២០២០ ៕