ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធចម្រុះថៃ ដែលបានបន្តធ្វើសកម្មភាពឈូសឆាយដីធ្លី បំពានដែនអធិបតេយ្យភាពកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ ទង្វើភាគីថៃលើកនេះ បានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងសាធារណមតិអន្តរជាតិពេញសកលលោក រួមទាំងពលរដ្ឋថមានវិចារណញ្ញាណមួយចំនួនផងនោះ កាន់តែមានក្តីតប់ប្រមល់ទុលពុទ្ធោ ដ្បិតវាបានប្រាសចាកពីច្បាប់...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន គាំទ្រឱ្យមានការរៀបចំគម្រោងអភិវឌ្ឍន៍កោះស្រឡៅ ក្នុងភូមិសាស្រ្តឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ទៅជាកោះអព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា នៅពេលខាងមុខ។ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានជំនាញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានថ្លែងថា «ក្រសួងបរិស្ថានគាំទ្រឱ្យមានការរៀបចំ...
បរទេស: លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលាថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្ញើលិខិតទៅកាន់នាយករដ្ឋមន្ត្រីថៃ ដោយនិយាយថា លោកចង់ឃើញ ថៃ និងកម្ពុជា ដោះស្រាយភាពតានតឹងនៅតាមព្រំដែន។យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា...
ហ្សឺណែវ៖ ប្រទេសចិន បានអំពាវនាវឱ្យសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) រួមគ្នាដោះស្រាយភាពចលាចលពាណិជ្ជកម្មដែលកំពុងកើនឡើង ហើយរួមគ្នារក្សាតម្លៃស្នូល និងគោលការណ៍នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងនៅក្រោមរបៀបវារៈ “ការកើនឡើងភាពចលាចលពាណិជ្ជកម្ម និងការឆ្លើយតបរបស់ WTO” ដែលផ្តួចផ្តើមដោយប្រទេសចិន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា WTO លើកទី៤ ក្នុងឆ្នាំនេះ ដែលធ្វើឡើងពីថ្ងៃច័ន្ទដល់ថ្ងៃអង្គារ លោក Li Yongjie...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ប្រទេសថៃ គឺជាអ្នកហែកធម្មនុញ្ញនិងគោលការណ៍ ជាមូលដ្ឋានរបស់សមាគមអាស៊ាន ។ ក្នុងឱកាសថ្លែងសុន្ទរកថា បិទវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម ៖ ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន» កាលពីថ្ងៃទី៨ ខែតុលា បណ្ឌិតសភាចារ្យ សុខ ទូច...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នឹងបន្តជួយគាំទ្រទាំងជនរងគ្រោះនៃជម្លោះព្រំដែនរវាង កម្ពុជា-ថៃ និងស្ថាបនាតំបន់ព្រំដែនឡើងវិញ ហើយជប៉ុន បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន១,៨លាន ដុល្លារអាមេរិករួចមកហើយ ដើម្បីគាំទ្រដល់ប្រជាជនក្នុងតំបន់រងគ្រោះ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើ កិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នៅថ្ងៃ០៩ ខែតុលា ឆ្នាំ២០២៥ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថែនាពេលថ្មីៗនេះបានទៅកាន់សុគតិភព...
បរទេស៖ ប៉ូលីសថៃបានដោះលែងស្ត្រីអាយុ ២០ឆ្នាំម្នាក់ពីសណ្ឋាគារដ៏ប្រណិតមួយកន្លែង Jomtien កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ បន្ទាប់ពីស្រ្តីរូបនេះត្រូវបានចាប់ពង្រត់ដោយ ក្រុមឧក្រិដ្ឋជនជនជាតិចិន ដែលមានតួនាទីជាអ្នកជ្រើសរើសការងារ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះបានចាប់ផ្តើមនៅម៉ោង ៦ ព្រឹក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនTesla របស់លោក Elon Musk បានវ៉ាដាច់ក្រុមហ៊ុន Mercedes-Benz ក្នុងការលក់ជាសាកលក្នុងត្រីមាសទី៣ឆ្នាំ២០២៥ នេះបើយោងតាមរបាយការណ៍ លក់ប្រចាំត្រីមាសរបស់ក្រុមហ៊ុនទាំងពីរ។ លោកMusk បានទាក់ទាញការចាប់អារម្មណ៍ ទៅលើព្រឹត្តិការណ៍ដ៏សំខាន់នេះ តាមរយៈការចែករំលែកការបង្ហោះនៅលើ X កាលពីថ្ងៃអង្គារ ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់គាត់បានផ្តួលក្រុមហ៊ុន ផលិតរថយន្តប្រណីតអាល្លឺម៉ង់ជាលើកដំបូងដែលមិនធ្លាប់មាន។ Tesla...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បច្ចេកវិទ្យាឆ្លាតវៃសិប្បនិម្មិតនិងស្វ័យប្រវត្តិកម្ម ហៅកាត់ថា AI កំពុងបង្កការគំរាមកំហែងដល់ការងារជិត១០០ លានកន្លែងនៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ ការលើកឡើងនេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទដោយសមាជិកព្រឹទ្ធសភា Bernie Sanders ។របាយការណ៍នេះបានបង្ហាញថាការរំខាននេះនឹងមានការរីករាលដាលដែលប៉ះពាល់ដល់អាជីពជាច្រើនវិស័យ។ យោងតាមលោក Sanders សមាជិកចំណាត់ថ្នាក់នៃគណៈកម្មាធិការព្រឹទ្ធសភាស្តីពីសុខភាព ការអប់រំ ការងារ និងប្រាក់សោធននិវត្តន៍ AI និងស្វ័យប្រវត្តិកម្មនឹងអាចជំនួសគិលានុបដ្ឋាយិកាដែលបានចុះឈ្មោះចំនួន៤០ភាគរយអ្នកបើកបររថយន្ត៤៧ភាគរយគណនេយ្យករ៦៤ភាគរយ ជំនួយការបង្រៀន៦៥ភាគរយ និងបុគ្គលិកអាហាររហ័សចំនួន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាអ៊ុយក្រែនបានបោះឆ្នោតពន្យារពេលការបោះឆ្នោតក្នុងស្រុកទាំងអស់ និងពង្រីកអំណាចរបស់ក្រុមប្រឹក្សា និងមន្ត្រីក្នុងតំបន់ រហូតដល់ច្បាប់អាជ្ញាសឹកត្រូវបានលើកនៅក្នុងប្រទេស។ ក្នុងនោះផងដែរប្រធានាធិបតីលោក Vladimir Zelensky បានពន្យារពេលការបោះឆ្នោតប្រធានាធិបតី និងសភាម្តងហើយម្តងទៀតដូចគ្នាដែរ។ ការបោះឆ្នោតក្នុងស្រុកនៅក្នុងប្រទេសអ៊ុយក្រែន គ្រោងនឹងធ្វើឡើងនៅចុងខែតុលានេះ។ ទោះបីជាយ៉ាងណាក៏ដោយ សមាជិកសភាលោក Yaroslav Zheleznyak បានប្រកាសកាលពីថ្ងៃពុធថា សភាបានអនុម័តសេចក្តីសម្រេចមួយដែលទទួលស្គាល់ជាផ្លូវការថា មិនអាចរៀបចំការបោះឆ្នោតក្នុងអំឡុងពេលសង្រ្គាមបានឡើយ។ សេចក្តីសម្រេចនេះដែរក៏ត្រូវបានអនុម័តដោយតំណាងរាស្រ្តចំនួន៣០៨រូបដែលបានបោះឆ្នោតគាំទ្រ...