ភ្នំពេញ៖ បងប្អូនប្រុសបង្កើតចំនួន៣នាក់ បានកាប់សម្លាប់គ្នា ក្នុងថ្លុកឈាមយ៉ាងសាហាវព្រៃផ្សៃដោយសារតែមានជម្លោះបទចម្រៀងរបស់លោកឧកញ៉ា ព្រាប សុវត្ថិ ។ យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក គួច ចំរើន អភិបាលខេត្តកណ្តាលនៅថ្ងៃ១៨ កញ្ញានេះ បានឲ្យដឹងថា ដោយសារបទចម្រៀងរបស់លោកឧកញ៉ា ព្រាប សុវត្ថិ បានធ្វើឲ្យ៣នាក់បងប្អូនបង្កើតស្លាប់១ របួស១ និងជាប់ខ្នោះ១ ក្រោយពេលបង្ហើយស្រាថ្នាំ អស់៣លីត្រ...
ភ្នំពេញ៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា រួមជាមួយប្រមុខថ្នាក់ដឹកនាំការពារជាតិ និងកងទ័ពមកពីបណ្តាប្រទេសនៅ អឺរ៉ុប អាហ្វ្រិក អាស៊ី និងប្រទេសក្នុងតំបន់អាស៊ាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមពិធីបើកវេទិកាប៉េកាំងសៀងសាន លើកទី១២ (THE 12th BEIJING XIANGSHAN FORUM)...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ទាហានប៉ារ៉ា និងកងកម្លាំងតាមព្រំដែនរបស់ប្រទេសថៃ បានបន្តរាយបន្លាលួស ប្រើប្រាស់អាវុធ ឧស្ម័នបង្ហូរទឹកភ្នែក និងជំពាមកៅស៊ូ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ ក៏ត្រូវរងរបួសផងដែរ។...
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំ គំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយ ដើម្បីដាំដើមឈើចំនួន ១០០០ ដើមនៅតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។ សកម្មភាពនេះគឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន ដែលរួមចំណែកដល់ការការពារបរិស្ថាន និងការលើកកម្ពស់គុណភាពជីវិតសម្រាប់សហគមន៍មូលដ្ឋាន។ ព្រឹត្តិការណ៍ដាំដើមឈើមិនត្រឹមតែ មានគោលបំណងបង្កើតកន្លែងបៃតង និងម្លប់បន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានជាក់ស្តែងមួយផងដែរ ដើម្បីកែលម្អគុណភាពខ្យល់ ការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ដើមឈើទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃតំបន់បេតិកភណ្ឌអង្គរ បង្កើតបរិយាកាសរស់នៅប្រកបដោយសុខភាព និងធម្មជាតិកាន់តែច្រើន។...
ព្រុចសែល៖ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានថ្កោលទោសការវាយលុកដោយដីរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដោយព្រមានថា វានឹងធ្វើឱ្យជនស៊ីវិលរងទុក្ខវេទនាកាន់តែខ្លាំងនិងធ្វើឱ្យវិបត្តិមនុស្សធម៌ក្នុងតំបន់កាន់តែស៊ីជម្រៅ។ លោកស្រី Kallas បានសរសេរនៅលើ X ថា “ការវាយលុកលើដីរបស់អ៊ីស្រាអែលនៅហ្គាហ្សា នឹងធ្វើឱ្យស្ថានភាពអស់សង្ឃឹមកាន់តែអាក្រក់ទៅៗ” ដោយបន្ថែមថា វានឹងមានន័យថា មានការស្លាប់ ការបំផ្លិចបំផ្លាញ និងការផ្លាស់ទីលំនៅកាន់តែច្រើន។ លោកស្រីបានលេីកឡេីងថា គណៈកម្មការអឺរ៉ុបនឹងបង្ហាញវិធានការនៅថ្ងៃពុធ ក្នុងគោលបំណងដាក់សម្ពាធលើអ៊ីស្រាអែល...
មូស្គូៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារនេះថា ទាហាន ១០ម៉ឺននាក់កំពុងចូលរួមក្នុងសមយុទ្ធយោធារួមគ្នារវាងរុស្ស៊ី និងបេឡារុស្ស ដែលត្រូវបានគេស្គាល់ថា Zapad-2025 ។ លោក ពូទីន បានលេីកឡេីងនៅពេលទៅទស្សនាកន្លែងហ្វឹកហាត់ Mulino ក្នុងតំបន់ Nizhny Novgorod របស់រុស្ស៊ីថា “ព្រឹត្តិការណ៍នេះកំពុងធ្វើឡើងនៅទីលានហ្វឹកហ្វឺនចំនួន ៤១...
សៀមរាប: បើតាមការអោយដឹងពី អភិបាលស្រុកពួកលោក សុីនចាន់ថុល នៅយប់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥ សពស្រ្ដីដែលត្រូវម្ដាយ បានរកឃើញហើយ។សពត្រូវបានរកឃើញ មានចំងាយ៤គីឡូម៉ែត្រ ពីទីតាំងលិចទូក។ សូមជំរាបថា ក្រុមការងារស្រុកពួកបានរៀបចំប្រគល់សពស្រី្តរងគ្រោះ ជូនទៅសាច់ញាតិរួចរាល់អស់ហើយ។ គួររំលឹកផងដែរថា ករណីលិចទូកស្លាប់១គ្រួសារគឺមានសមាជិត៣នាក់ មូលហេតុចេញរកត្រី ដែលស្ថិតនៅ ភូមិស្ទឹងព្រះស្រុក ឃុំល្វាស្រុកពួកខេត្តសៀមរាប។ ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក នៅមុននេះបន្តិថា «ទាហានថៃបានបន្តបំពាន លើអធិបតេយ្យភាពកម្ពុជា ដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក មកលើប្រជាពលរដ្ឋកម្ពុជាផងដែរ»។
កំពង់ធំះ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកទៅឧបត្ថម្ភជូនក្រុមគ្រួសារកងទ័ពដែលរស់នៅក្នុងទីតាំងបន្ទាយ និងចាស់ជរាគ្មានទីពឹង ដែលរស់នៅជិតទីតាំងឈរជើងរបស់កងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១០ នៃរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចំនួន ៣០គ្រួសារ...