បរទេស៖ បន្ទាប់ពីការសម្រេចរបស់ តុលាការធម្មនុញ្ញដោយសម្លេង ៥ ទល់នឹង ៤ ដើម្បីដកលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រីនោះ កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើង ដើម្បីជ្រើសរើសបេក្ខជនដែលស័ក្តិសម ដើម្បីកាន់តួនាទីជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសថៃយ៉ាងឆាប់រហ័ស។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានសភាលោក...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមការងារ មន្ត្រីទទួលបន្ទុកព័ត៌មាន ដែលមានសមាសភាព៤រូប គឺជាអ្នកនាំពាក្យថ្មីរបស់ រដ្ឋបាលរាជធានីភ្នំពេញ ។ យោងតាមដីកា ស្តីពីការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមាសភាពមន្ត្រីទាំង៤រូប រួមមាន៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន, លោកស្រី ពេជ ស៊ីធឿន...
ពោធិ៍សាត់៖ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីប្រកាស ចូលកាន់មុខតំណែងលោក ហេង សុភាណា អតីតអភិបាលស្រុកភ្នំក្រវាញ ជាអភិបាលរងខេត្តពោធិ៍សាត់ ជំនួសលោកចេង ឡៃ ដែលត្រូវទៅទទួលមុខតំណែងថ្មី ជាសមាជិកក្រុមប្រឹក្សាខេត្ត ។ ពិធីនោះត្រូវបានធ្វើឡើង នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរូម...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានឲ្យអាជ្ញាធរជាតិអប្សរា បន្តកែសម្រួលការយកប្រាក់ជាថ្មី លើការថតរូបឬវីដេអូ នៅប្រាសាទអង្គរវត្ត បន្ទាប់ពីឃើញមានបញ្ហាចម្រូងចម្រាស រវាងមតិមហាជន ជាមួយអាជ្ញាធរជាតិអប្សរា ទាក់ទិននឹងការកំណត់តម្លៃ ដែលមហាជននៅតែលើកឡើងថា មានតម្លៃថ្លៃ ។ កាលពីថ្ងៃទី២ សីហា អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីសេចក្ដីសម្រេចកែសម្រួល...
ភ្នំពេញ៖ ស្តង់ហាងនំប៉័ងបាយ័ន បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា នៅលើទឹកដីអង្គរ ខេត្តសៀមរាបដើម្បីឲ្យអ្នកចូលរួមបានស្គាល់ និងភ្លក្សរសជាតិនំថ្មីៗ ។ តាមរយៈបណ្ដាញសងគមហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាថ្ងៃទី១៥ សីហានេះ ហាងនំប៉័ងបាយ័ន បានសរសេរថា «សូមស្វាគមន៍ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា នៅលើទឹកដីអង្គរ ខេត្តសៀមរាប ។ សូមអញ្ជើញភ្ញៀវជាតិកិត្តិយសចូលរួមពិសា នំនៅស្តង់ហាងនំប៉័ងបាយ័ន ដែលមាននំរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ ១៥ សីហា ២០២៤»...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុង Minsk (បេឡារុស្ស) បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសបេឡារុស្សបាន បញ្ជូនទាហានបាញ់រ៉ុក្កែត និងកាំភ្លើងធំទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ចូលរួមសមយុទ្ធយោធា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា សារខ្លីបាននិយាយថា សមយុទ្ធនេះនឹងពាក់ព័ន្ធនឹង ការប្រើប្រាស់ប្រព័ន្ធបាញ់រ៉ុក្កែតជាច្រើន នៅជួរយោធាដែលមិនបាន បញ្ជាក់នៅក្នុងប្រទេសរុស្ស៊ី។ យោងតាមសេចក្តីថ្លែងការណ៍ គឺកាលពីថ្ងៃចន្ទ...
ហ្គាហ្សា៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធប្រហែល ១០០នាក់ និងបានរកឃើញអាវុធ និងការលាក់ខ្លួននៅក្នុងតំបន់ Shabura នៃទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា។ អ្នកនាំពាក្យ IDF លោក Avichay Adraee បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ក្នុងប្រតិបត្តិការរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងកម្លាំងអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណ...
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ដូមីនីក វីលៀមស៍ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញសេចក្តីសោមនស្សរីករាយ ចំពោះការរីកចម្រើនយ៉ាងខ្លាំង នៃទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស ក្នុងវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការ ។ ការបង្ហាញក្តីរីករាយរបស់ភាគីកម្ពុជា-អង់គ្លេស ធ្វើឡើងក្នុងជំនួបរវាង ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភាលោកទូត ដូមីនីក...
ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ការលើកឡើងរបស់ លោក ប៉ែន បូណា បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រឆាំងជ្រុលនិយម បានលើកឡើងថា រាជរដ្ឋាភិបាល មិនស្តាប់មតិរបស់ប្រជាពលរដ្ឋ និងមតិរបស់យុវជន ហើយពួកគេបាននិយាយទៀតថា ការណ៍ដែលកងកម្លាំងប្រដាប់អាវុធចេញមកគាំទ្ររាជរដ្ឋាភិបាល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានជំរុញប្រទេសហ្វីលីពីន ឱ្យបញ្ឈប់សកម្មភាពរំលោភបំពាន និងការញុះញង់នៅក្នុងដែនសមុទ្រ Huangyan Dao ។ អ្នកនាំពាក្យចិន Lin Jian ក៏បានឲ្យដឹងផងដែរថា ប្រទេសចិន នឹងបន្តធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ស្របតាមច្បាប់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន។ លោកបានធ្វើការកត់សម្គាល់ នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ...