ប៉េកាំង៖ ប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះសកម្មភាពបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” និងការជ្រៀតជ្រែកពីខាងក្រៅ និងជំរុញការអភិវឌ្ឍន៍ដោយសន្តិភាព នៃទំនាក់ទំនងឆ្លងច្រកសមុទ្រ នេះបើយោងតាមរបាយការណ៍ការងាររបស់ រដ្ឋាភិបាលដែលបានដាក់ជូន ទៅកាន់សភាជាតិ ដើម្បីពិភាក្សា៕ ប្រែសម្រួល ឈូក បូរ៉ា
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលអាល្លឺម៉ង់បានច្រានចោល ការអះអាងថា ខ្លួនកំពុងរៀបចំសម្រាប់ការប្រឈមមុខដាក់គ្នា ខាងយោធាជាមួយរុស្ស៊ីហើយបញ្ជាក់ថាវាជារឿង ដែលមិនសមហេតុផល។ កាលពីសប្តាហ៍មុន អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងពីលទ្ធភាពបែបនេះ បន្ទាប់ពីមានការលេចធ្លាយការ សន្ទនាតាមទូរស័ព្ទរវាង មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ ដែលពិភាក្សាអំពីផែនការ នៃការវាយប្រហារដ៏មានសក្តានុពល មួយទៅលើស្ពាន Crimean ត្រូវបានផ្សព្វផ្សាយ។...
បរទេស៖ ការលើកលែងទោសចុងក្រោយ របស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលកំពុងរត់គេចខ្លួន នៅក្នុងបណ្តឹងមួយផ្សេងទៀតគឺ បាននាំឱ្យលោកស្រីកាន់តែខិតជិត ដល់ការវិលត្រឡប់មកប្រទេសវិញ, នេះបើយោងតាមអ្នកវិភាគនយោបាយរបស់ថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយកដ្ឋានសំណុំរឿងព្រហ្មទណ្ឌ របស់តុលាការកំពូលសម្រាប់ អ្នកកាន់តំណែងនយោបាយ កាលពីថ្ងៃចន្ទបានលើកលែងទោស...
មែលប៊ន៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានស្វាគមន៍មេដឹកនាំអាស៊ីអាគ្នេយ៍ នៅទីក្រុងមែលប៊ន សម្រាប់កិច្ចប្រជុំកំពូលពិសេសមួយ ដើម្បីអបអរសាទរខួប ៥០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសលោក ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅទីក្រុងមែលប៊ន ពីថ្ងៃច័ន្ទដល់ថ្ងៃពុធ ដើម្បីប្រារព្ធខួប ៥០ឆ្នាំចាប់តាំងពីអូស្ត្រាលីបានក្លាយជា ដៃគូសន្ទនាដំបូងរបស់អាស៊ាន។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញមុនកិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃ...
ហ្គាហ្សា៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Ashraf al-Qedra បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់បានស្លាប់ និងរងរបួសនៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ខណៈពេលដែលពួកគេកំពុងរង់ចាំ ជំនួយនៅទីក្រុងហ្គាហ្សា។ ប្រភពសន្តិសុខ និងពេទ្យប៉ាឡេស្ទីន បានប្រាប់ស៊ីនហួថា កងកម្លាំងអ៊ីស្រាអែលបានបើកការ បាញ់ប្រហារទៅលើប្រជាជន នៅរង្វង់មូលគុយវ៉ែត ភាគខាងត្បូងនៃទីក្រុងហ្គាហ្សា ខណៈពេលដែលពួកគេកំពុងរង់ចាំរថយន្តជំនួយ។ កាលពីព្រឹកថ្ងៃអាទិត្យ យន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើរថយន្តធុនតូច...
ផែនការក្នុងមួយឆ្នាំត្រូវរៀបចំនៅរដូវផ្ការីក កិច្ចប្រជុំលើកទីពីរនៃមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ និងកិច្ចប្រជុំលើកទីពីរនៃមហាសន្និបាតសភា ប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ នឹងសម្ពោធបើកនៅថ្ងៃទី៤ និងទី៥ ខែមីនាដោយឡែកពីគ្នា ។ តើធ្វើយ៉ាងណាអាចបង្កើនជំនឿចិត្ត និងកំណត់គោលដៅអភិវឌ្ឍ សេដ្ឋកិច្ចឱ្យបានច្បាស់លាស់ វាច្បាស់ណាស់វា នេះគឺជា “សំណួរត្រូវឆ្លើយតប”ក្នុងមហាសនិ្នបាតនៃសភាទាំងពីររបស់ប្រទេសចិនក្នុងឆ្នាំនេះ ។ នៅឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើង...
បរទេស៖ សហភាពអ៊ឺរ៉ុប បានសម្រេចចិត្តអនុញ្ញាតិកញ្ចប់មួយផ្សេងទៀត នៃមូលនិធិដែលបានបង្កក ពីមុនសម្រាប់ប្រទេសហុងគ្រី ដោយលើកឡើងពីវឌ្ឍនភាព ដែលត្រូវបានចោទប្រកាន់ របស់រដ្ឋាភិបាលទីក្រុង Budapest លើសមភាពយេនឌ័រ។ យោងតាមការចេញផ្សាយរបស់ RT ការសម្រេចចិត្តនេះបានកើតឡើង តែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសហុងគ្រី បានបោះឆ្នោតផ្តល់សច្ចាប័ន លើពាក្យសុំរបស់ស៊ុយអែតចំពោះការស្នើសុំជាសមាជិកភាព ពេញសិទ្ធនៅអង្គការណាតូ។ សារព័ត៌មានពាណិជ្ជកម្មហុងគ្រី Portfolio ជាលើកដំបូងដើម្បីរាយការណ៍ ពីការចេញផ្សាយចំនួន ២ពាន់លានអឺរ៉ូឬត្រូវជា...
ឡូសអេនជឺឡេស៖ ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា និងដើរដង្ហែរនៅកណ្តាលទីក្រុង Los Angeles ដោយបានថ្កោលទោសគោលនយោបាយ ប៉ាឡេស្ទីនរបស់សហរដ្ឋអាមេរិក ជាពិសេសជំហរគាំទ្រអ៊ីស្រាអែល ជាប់លាប់របស់រដ្ឋបាលលោក បៃដិន ។ បាតុករជាច្រើនបានពាក់អាវប៉ាឡេស្ទីន keffiyeh ដែលមានលំនាំប្លែកពីគេ ចាត់ទុកថាជានិមិត្តរូបនៃជាតិនិយមប៉ាឡេស្ទីន ចាប់តាំងពីការចាប់ផ្តើមនៃ ជម្លោះរវាងជនជាតិប៉ាឡេស្ទីន និងអ្នកតាំងទីលំនៅជ្វីហ្វ ដែលមានតាំងពីឆ្នាំ១៩៣៦ ដល់ឆ្នាំ១៩៣៩ ការបះបោរអារ៉ាប់នៅប៉ាឡេស្ទីន។ ពួកគេបានដើរដង្ហែតាមដងផ្លូវសំខាន់ៗនៃទីក្រុង...
វ៉ាស៊ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រថា ផែនការសម្រាប់ការទម្លាក់ស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់យោធា ទៅកាន់តំបន់ហ្គាហ្សា ដែលធ្វើឡើងរយៈពេលមួយថ្ងៃ ក្រោយពីការស្លាប់របស់ជនជាតិប៉ាឡេស្ទីន ដែលឈរតម្រង់ជួរគ្នាស្វែងរកជំនួយបន្ទាន់ បានធ្វើឱ្យមានការចាប់អារម្មណ៍ ពីគ្រោះមហន្តរាយមនុស្សធម៌ ដែលកំពុងកើតឡើងនៅក្នុងតំបន់ឆ្នេរសមុទ្រ ដែលមានក្រុមមនុស្សរស់នៅទីនោះ ។ លោក បៃដិន បានថ្លែងថា ការទម្លាក់តាមយន្តហោះ នឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ...
បង់ដាសេរី បេហ្គាវ៉ាន់៖ យោងតាមរបាយការណ៍ផ្លូវការ ចុងក្រោយដែលចេញផ្សាយដោយ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេស ប្រុយណេ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសប្រ៊ុយណេ នៅក្នុងឆ្នាំ២០២៣ បានកើនឡើង១,៤ភាគរយប៉ុណ្ណោះ ដែលត្រូវបានសន្មត់ថា មានការកើនឡើងនៅក្នុងវិស័យមិនមែនប្រេង និងឧស្ម័ន គឺចំនួន៤,៥ភាគរយ ។ នៅបច្ចុប្បន្នតម្លៃនៃផលិតផលក្នុងស្រុកសរុប ហៅកាត់ថា (GDP) ប្រចាំឆ្នាំ២០២៣ មានតម្លៃ ២០,៣ពាន់លានដុល្លារប្រ៊ុយណេ ស្មើនឹងប្រហែល...