បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ស្ថានទូតរុស្ស៊ីប្រចាំប្រទេស Burkina Faso បានដំណើរការឡើងវិញជាផ្លូវការហើយ បន្ទាប់ពីត្រូវបានបិទអស់រយៈពេលជាង ៣ទសវត្សរ៍។ ប្រភពដដែលបានឲ្យដឹងដែរថា ការសម្រេចចិត្តកាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើងត្រឹមតែប្រាំខែ បន្ទាប់ពីប្រធានាធិបតី Vladimir Putin និងមេដឹកនាំបណ្តោះអាសន្ន នៃប្រទេសអាហ្វ្រិកខាងលិចនេះ លោក Ibrahim Traore បានពិភាក្សាអំពីការពង្រឹង ទំនាក់ទំនងការទូតកាលពីខែកក្កដា។...
បរទេស៖ យោងតាមលោក Yevgeny Balitsky អភិបាលនៃតំបន់ Zaporozhye ជួរមុខរបស់រុស្ស៊ី បាននិយាយថា នៅនិទាឃរដូវ ឬរដូវក្តៅឆ្នាំ២០២៤ខាងមុខនេះ កងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែន ទំនងជានឹងលែងជាកម្លាំងប្រយុទ្ធ ដ៏គួរឱ្យទុកចិត្តទៀតហើយ។ លោក Balitsky ត្រូវដកស្រង់អំពីការលើកឡើង និងបទពិសោធន៍យោធារបស់គាត់ ក៏ដូចជាសញ្ញាពីភាគីម្ខាងទៀត ជាប្រភពនៃការយល់ដឹងរបស់គាត់ ចំពោះស្ថានភាពនៅអ៊ុយក្រែន ដោយក្នុងនោះលោកបានថ្លែង ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ការផ្លាស់ប្តូររដ្ឋាភិបាលដែលគាំទ្រ ដោយលោកខាងលិច លោក Vladimir Zelensky គឺជា គោលដៅដ៏សំខាន់បំផុត និងជៀសមិនរួច នៃប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃព្រហស្បតិ៍ លោក Medvedev ដែលបច្ចុប្បន្នកាន់តំណែងជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ត្រូវបានសួរដោយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ TASS ចេញផ្សាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងបន្តបញ្ជូនអាវុធ ទៅកាន់ទីក្រុងគៀវ ចាប់តាំងពីគោលដៅរបស់ខ្លួន ក្នុងការធ្វើឱ្យរុស្ស៊ីឈឺចាប់ ខណៈដែលការលះបង់ជីវិត របស់ពលរដ្ឋអ៊ុយក្រែន គឺនៅតែមិនផ្លាស់ប្តូរឡើយ។ អ្នកការទូតកំពូលរូបនេះ ត្រូវបានក្រុមអ្នកកាសែតសួរថាតើ វិបត្តិមជ្ឈិមបូព៌ាបានប៉ះពាល់ដល់ចំនួន ជំនួយយោធារបស់លោកខាងលិច ដែលផ្តល់ដល់អ៊ុយក្រែន...
អាតែន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៣ថា ទូរទស្សន៍ជាតិក្រិច ERT បានរាយការណ៍ថា ពីឡុតរបស់កងកម្លាំងអាកាស Hellenic (HAF) បានបាត់បង់ជីវិតនៅក្នុង ការធ្លាក់យន្តហោះហ្វឹកហាត់ នៅភាគខាងត្បូងនៃប្រទេសក្រិចនៅថ្ងៃពុធ ។ បុរសអាយុ៤១ឆ្នាំ គឺជាមនុស្សតែម្នាក់គត់នៅលើយន្តហោះ T-2E Buckeye ដែលជាយន្តហោះហ្វឹកហាត់ម៉ាស៊ីនភ្លោះ ។...
ភ្នំពេញ៖ រយៈពេល៤ខែ នៃការចូលកាន់តំណែង ជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនីតិកាលទី៧នេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រសួងការងារអនុវត្តអនុសាសន៍ទាំង ៦ចំណុច របស់នាយករដ្ឋមន្ត្រីគ្រប់ជ្រុងជ្រោយ។ ជាអនុសាសន៍ដែលសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ចំនួន៦ចំណុច កាលពីថ្ងៃទី២៩ ខែសីហា ដើមអាណត្តិដើម្បីអនុវត្តឱ្យបាននៅឆ្នាំ២០២៣នេះ។ នេះបើតាមលោក...
បាកដាដ៖ កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ កាលពីថ្ងៃអង្គារបានអះអាងទទួលខុសត្រូវ ចំពោះការរារាំងដោយគ្រាប់រ៉ុក្កែត លើមូលដ្ឋានយោធាអាមេរិកក្នុងខេត្ត al-Hasakah ភាគឦសាននៃប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កងជីវពលដែលមានឈ្មោះថា Islamic Resistance នៅក្នុងប្រទេសអ៊ីរ៉ាក់ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ តាមប្រព័ន្ធអ៊ីនធឺណិតថា យុទ្ធជនរបស់ខ្លួនបានបាញ់រ៉ុក្កែត ទៅលើមូលដ្ឋានយោធា al-Shaddadi ហើយបានវាយប្រហារ គោលដៅរបស់ពួកគេ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ សេចក្តីថ្លែងការណ៍របស់ក្រុមនេះបានបន្ថែមថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ទៅកាន់ក្រុមប្រឆាំង នៅក្រៅប្រទេសដែល ជ្រកក្រោមស្លាកសារព័ត៌មាន កំពុងតែធ្វើសកម្មភាពភូតកុហក ប្រជាពលរដ្ឋហើយ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ ក្នុងរាជធានីភ្នំពេញ” នាព្រឹកថ្ងៃ២៧ ធ្នូ សម្តេចធិបតីបញ្ជាក់ថា «ខ្ញុំឃើញក្រុមអ្នកវាយប្រហារមួយក្រុម នៅក្រៅប្រទេសដែលជ្រកក្រោមស្លាកសារព័ត៌មាន… បើខ្ញុំបូកទៅប្រហែល ២០នាក់ទាំងអស់ហ្នឹង មានអនឡាញផងដែរ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំសហការីចុះត្រួតពិនិត្យ ការអនុវត្តគម្រោងកសិកម្មវ័យឆ្លាត ទាក់ទងនឹងការធ្វើផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាព នៅឃុំជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ភ្នំពេញ៖ កៀកឆ្លងឆ្នាំសកល ឆ្នាំថ្មី 2024 ក្រុមហ៊ុន Metfone បានបើកព្រឹត្តិការណ៍ដ៏រំភើប សម្រាប់អតិថិជនប្រើប្រាស់អ៊ីនធឺណិតវាយហ្វាយរបស់ខ្លួន ដែលព្រឹត្តិការណ៍នោះ បានទាក់ទាញចិត្តទាំងភ្ញៀវចូលរួម និងទស្សនិកជនដែលទៅលេងផ្សារទំនើប អ៊ីអន ម៉ល 2 ចូលលេងកម្សាន្ត នៅក្នុងកម្មវិធីសម្ពោធដាក់ ឱ្យប្រើប្រាស់គម្រោងថ្មី និងប្រគល់រង្វាន់ពី Metfone ដែលមានការអញ្ជើញចូលរួម ពីសំណាក់តារាចម្រៀង សិល្បករ...