បរទេស៖ ជប៉ុននិងវៀតណាម កាលពីថ្ងៃច័ន្ទបានព្រមព្រៀងគ្នា ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ នៅចំពោះមុខឥទ្ធិពលដែល កំពុងកើនឡើងរបស់ចិនក្នុងតំបន់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីវៀតណាមលោក Vo Van Thuong បានជួបពិភាក្សានៅទីក្រុងតូក្យូ ហើយបានព្រមព្រៀងបើកទូលាយ...
ថ្ងៃទី ២៦ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានរួមជាមួយលោក Park Jin រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងលោកស្រី Kawakami Youko រដ្ឋមន្ត្រីការបរទេសជប៉ុនចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី ១០ដែលបើកធ្វើនៅក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។ ថ្លែងក្នុងកិច្ចប្រជុំ លោក...
គិតរហូតដល់បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះបានអូសបន្លាយ អស់រយៈពេលជាងមួយខែហើយ ដែលបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ក៏ដូចជាបណ្តាលឱ្យបង្កជាគ្រោះមហន្តរាយខាងមនុស្សធម៌ ។ ក្នុងបរិបទបែបនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវ“កិច្ចការជាបន្ទាន់”ចំនួន ៣ ដោយអំពាវនាវឱ្យបណ្តាភាគីនៃការប៉ះទង្គិចឈប់បាញ់គ្នា ធានាឱ្យច្រកផ្លូវសម្រាប់ផ្តល់ជំនួយសង្គ្រោះមនុស្សធម៌មានសុវត្ថិភាពនិងភាពរលូន បង្ការកុំឱ្យការប៉ះទង្គិចរីករាលដាល ហើយគូសបញ្ជាក់ថា ផ្លូវចេញជាមូលដ្ឋានសម្រាប់ដំណោះស្រាយការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល គឺត្រូវអនុវត្ត“ផែនការប្រទេសពីរ” ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីនានា នៅថ្ងៃទី២២ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ រដ្ឋាភិបាលអ៊ីស្រាអែលនិងអង្គការហាម៉ាស់បានប្រកាសដោយឡែកពីគ្នាថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កិច្ចព្រមព្រៀងឈប់បាញ់គ្នាបណ្តោះអាសន្ន ដើម្បីការងារមនុស្សធម៌ នៅក្នុងជម្លោះអ៊ីស្រាអែលនិងហ្គាហ្សា ដែលនឹងត្រូវផុតកំណត់នៅល្ងាចថ្ងៃចន្ទ ប៉ុន្តែត្រូវបានពន្យារពេល ៤៨ម៉ោងបន្ថែមទៀត ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Majid al-Ansari បាននិយាយនៅក្នុងសារបង្ហោះនៅលើ X ថាកាតាប្រកាសថា ជាផ្នែកមួយនៃការសម្រុះសម្រួលដែលកំពុងដំណើរការ កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ដើម្បីបន្តការផ្អាកមនុស្សធម៌រយៈពេលពីរថ្ងៃបន្ថែមទៀត នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ បន្តិចក្រោយមក...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី លោក Kirill Lysogorsky បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនថាបានផ្គត់ផ្គង់ សារធាតុគីមីពុល ដល់ទីក្រុងគៀវ ដោយអះអាងថា ពួកគេប្រើប្រាស់ក្នុងផែនការវាយប្រហារ លើមន្ត្រីរុស្ស៊ីនៅអតីតទឹកដីអ៊ុយក្រែន ដែលបានចូលរួមជាមួយរុស្ស៊ីក្នុងឆ្នាំ២០២២។ យោងតាមការចេញផ្សាយរបស់ RT លោកLysogorsky បានបង្ហាញការអះអាងទាំងនេះ នៅចំពោះមុខអង្គការ សម្រាប់ការហាមឃាត់អាវុធគីមី ឬOPCW ដោយបញ្ជាក់ថាមានភស្តុតាងដែល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិ Jana Cernochova បាននិយាយនៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍កាលពីថ្ងៃអាទិត្យថា វានៅសល់មិនច្រើនទេនៅក្នុងឃ្លាំងស្តុកទំនិញ របស់សាធារណរដ្ឋឆេក ដែលអាចបញ្ជូនទៅទីក្រុងគៀវ។ ក្នុងនោះលោកស្រីបានបន្ថែមទៀតថា រដ្ឋាភិបាលទីក្រុង Prague មានបំណងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ដើម្បីបន្តការចែកចាយអាវុធ និងគ្រាប់រំសេវ។ កាលពីដើមខែនេះ ក្រសួងការពារជាតិឆេកបានចេញផ្សាយ របាយការណ៍មួយដែលរាយបញ្ជី ឧបករណ៍ទាំងអស់ដែលបានបរិច្ចាគ ទៅប្រទេសអ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Elon Musk បាននិយាយកាលពីថ្ងៃចន្ទបន្ទាប់ពី បានជួបជាមួយថ្នាក់ដឹកនាំប្រទេស នៅក្រុងយេរូសាឡឹមខាងលិចថា អ៊ីស្រាអែលគ្មានជម្រើសអ្វីក្រៅពី ប្រតិបត្តិការបំផ្លាញក្រុមហាម៉ាសឡើយ។ ប្រធានក្រុមហ៊ុន X ដែលជាអតីត Twitter បានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា បន្ទាប់ពីអ្នករិះគន់នៅសហរដ្ឋអាមេរិក បានចោទប្រកាន់គាត់ពីបទប្រឆាំងពួកយូដា។ នាយករដ្ឋមន្ត្រី Benjamin Netanyahu បានធ្វើដំណើរស្វាគមន៍និងអមដំណើរលោក...
បរទេស៖ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ដែលនៅសេសសល់ក្រោមការឧបត្ថម្ភថវិកា និងមិនមានបំពាក់បរិក្ខារទាំងយោធា និងគ្រាប់រំសេវ នឹងមានរយៈពេលពីរថ្ងៃប៉ុណ្ណោះ ប្រសិនបើមានព្រឹត្តិការណ៍សង្រ្គាមកើតឡើង។ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាម្នាក់របស់ប្រទេសអាល្លឺម៉ង់លោក Dr. Johann Wadephul បានព្រមានដោយពន្យល់ថា អាវុធទាំងឡាយគួរតែត្រូវបានផ្គត់ផ្គង់ទៅឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ ជំនួសអាវុធទៅឲ្យអ៊ុយក្រែនវិញ។ លោក Wadephul បានអំពាវនាវឱ្យបង្កើនល្បឿន ដែលកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសអាល្លឺម៉ង់ត្រូវបានបំពាក់ឡើងវិញ ដោយកត់សម្គាល់ពី...
បរទេស៖ កូនកំលោះម្នាក់បានផ្ទុះអាវុធ ដោយបានបាញ់សម្លាប់មនុស្ស ៤នាក់ រួមទាំងបាញ់សម្លាប់កូនក្រមុំ និង បាញ់បុរសម្នាក់ទៀតឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ មុនពេលបាញ់សម្លាប់ខ្លួនឯងក្នុង ពិធីមង្គលការខ្លួនឯងកាលពីយប់ថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកបាញ់ប្រហារត្រូវបាន គេកំណត់អត្តសញ្ញាណថា ឈ្មោះ Chaturong Suksuk...
បរទេស៖ អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា កប៉ាល់របស់យោធាចិនបានដេញ តាមនាវាចម្បាំងរបស់សហរដ្ឋអាមេរិក នៅជិតប្រជុំកោះ Xisha/Paracel ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ដោយចិនហៅទីក្រុងវ៉ាស៊ីនតោនថាជា “អ្នកបង្កើតហានិភ័យសន្តិសុខ” និងជា “អ្នកបំផ្លាញសន្តិភាពដ៏ធំបំផុត” និងស្ថិរភាពក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការរំលោភលើដែនទឹករបស់ចិនដោយនាវាពិឃាត USS Hopper...