ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល នឹងពិចារណាតម្លៃលិខិតឆ្លងដែន (ប៉ាស្ព័រ) ឲ្យមានតម្លៃសមស្របណាមួយ ព្រោះមានប្រជាពលរដ្ឋត្អូញត្អែរ ថា មានតម្លៃថ្លៃពេក។ ការធ្វើលិខិតឆ្លងដែនធម្មតា ដែលប្រើសេវារយៈពេល ២០ថ្ងៃ គេត្រូវបង់ថ្លៃ ១០០ដុល្លារ ខណៈសេវារយៈពេល ១០ថ្ងៃមានតម្លៃ ១៥០ដុល្លារ។...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា បណ្តាប្រទេសលោកខាងលិច នឹងមិនមានវិធីសាស្ត្រអ្វីលើស អំពីការប្រើប្រាស់ក្រុមជ្រុលនិយម ដើម្បីធ្វើការប្រឆាំងជាមួយនឹងប្រទេសរុស្សីឡើយ ហើយពេលនេះកំពុងបន្តធ្វើវាដដែល នៅក្នុងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្សីរូបនេះដដែល បានអះអាងនិងពន្យល់ទៀតថា ទីភ្នាក់ងារសំងាត់របស់ប្រទេសលោកខាងលិច បានប៉ុនប៉ងក្នុងការរៀបចំ និងកសាងបណ្តាញក្រុមភេវរកម្មឡើងវិញ ចេញពីក្នុងប្រទេសរុស្សី។ លោក Putin បានបន្តទៀតថា៖ បច្ចុប្បន្នការងារប្រយុទ្ធប្រឆាំង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃម្សិលមិញនេះ បានចេញសេចក្តីប្រកាស ព្រមានប្រទេសចិនសាជាថ្មី អំពីផលប៉ះពាល់នានាប្រសិនបើ រដ្ឋាភិបាលក្រុងប៉េកាំងនឹង ធ្វើការគាំទ្រអាវុធទៅឲ្យ ប្រទេសរុស្សីក្នុងជម្លោះនៅអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់ មន្ត្រីជាន់ខ្ពស់រូបនេះបានធ្វើឡើង នៅក្នុងអំឡុងពេលដែលគាត់ កំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសកាហ្សាស្ថាន កាលពីថ្ងៃអង្គារម្សិលមិញ និងក៏ជាផ្នែកមួយនៃដំណើរទស្សនកិច្ច របស់គាត់ទៅកាន់តំបន់អាស៊ីកណ្តាលផងដែរ ។ នៅក្នុងជំនួបគ្នាលើកនេះលោក Blinken...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងដោយសង្កត់ធ្ងន់ថា មន្ត្រីការទូតកម្ពុជាត្រូវប្រើប្រាស់ការទូត បែបឌីជីថលឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅប្រមូលផ្ដុំ និងពង្រីកអំណាចទន់ ឬ Soft Power ដើម្បីការពារ និងលើកកម្ពស់ផលប្រយោជន៍របស់ជាតិយើង ។ ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពជំនាញឌីជីថល សម្រាប់មន្ត្រីការទូតកម្ពុជា» នៅថ្ងៃទី២៨...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចិញ្ចឹមសត្វកម្រជិតផុតពូជ សម្រាប់ភ្ញៀវទេសចរទស្សនា ដើម្បីទទួលកម្រៃពីទេសចរណ៍ផងដែរ។ ការស្នើរបស់សម្តេចនេះ ក្រោយពីមានក្រុមគ្រួសារមួយ បានចិញ្ចឹមសត្វក្ងោកដែលជា សត្វជិតផុតពូជអស់រយៈកាលយូរល្មមដែរ ប៉ុន្តែកាលពីថ្ងៃ២០ កុម្ភៈ មានមន្រ្តីនៃរដ្ឋបាលព្រៃឈើ ចាប់ដកហូតយកមកទុកសួនសត្វភ្នំតាម៉ៅ ដោយចោទថា ការចិញ្ចឹមនេះខុសច្បាប់ ។ ក្រោយកើតរឿងហេតុ ដោយសារទទួលសារពីពលរដ្ឋ...
ភ្នំពេញ៖ បន្ទាប់ពីមានការវាយប្រហារ ចំពោះក្រុមយុវជនដែលមកចូលរួម ជីវភាពនយោបាយជាមួយ គណបក្សកាន់អំណាច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សបានអំពាវនាវ ដល់បណ្តាគណបក្សនយោបាយ កុំធ្វើការវាយប្រហារ ចំពោះអតីតសកម្មជនប្រឆាំងដែលចូលរួម នយោបាយជាមួយគណបក្សប្រជាជន ជៀសវាងពួកគាត់វាយប្រហារ ឬធ្វើបាតុកម្មបកវិញ ។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីក្រុមយុវជនបរិស្ថានមួយចំនួនដែលធ្លាប់ គាំទ្រអតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង បានមកសុំជ្រកកោនក្នុងជីវភាព...
ភ្នំពេញ៖ ក្រុមហ៊ុនវិរៈ ប៊ុនថាំ បានប្រកាសផ្ដល់ជូនសេវាកម្មដឹកអ្នកដំណើរ និងបញ្ញើទំនិញអន្តរជាតិ ទៅកាន់ប្រទេសថៃ និងប្រទេសវៀតណាម ឈានមុខគេតែមួយគត់នៅប្រទេសកម្ពុជា ។ ជាមួយនឹងសេវាកម្មនេះដែរ លោកអ្នកពុំចាំបាច់បារម្ភពីការរៀបចំឯកសារ និងប្ដូររថយន្តនៅព្រំដែននោះទេ សំរាប់ការបញ្ញើទំនិញអន្តរជាតិ គឺរហ័សទាន់ចិត្ត និងដឹកជញ្ជូនដល់ផ្ទះទៀតផង!! ។ សូមទាញយកកម្មវិធី VET Express ដើម្បីធ្វើការកក់សំបុត្រងាយស្រួល-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq-សម្រាប់ប្រព័ន្ធប្រតិបត្តិការ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យកំណត់តំបន់គ្រប់គ្រង សត្វផ្សោតទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងក្រចេះ។ អនុក្រឹត្យនេះ កំណត់អំពីតំបន់គ្រប់គ្រង សត្វផ្សោតទន្លេមេគង្គ ដើម្បីការពារនិងអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិធម្មជាតិ មានជីវិតដ៏ពិសិដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅចូលរួមអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងថែរក្សាលំនឹងមជ្ឈដ្ឋានធម្មជាតិ សម្រាប់ការរីកលូតលាស់នៃជីវៈចម្រុះ និងទ្រទ្រង់ការរស់របស់សត្វផ្សោត ៕
ភ្នំពេញ៖ ទិវាវប្បធម៌ជាតិ ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ។ ទិវាវប្បធម៌ជាតិតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ នាថ្ងៃ៣មីនា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរស ខ្មែរគ្រប់ជំនាន់ដែលបានពលី ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ ក្នុងសន្និសីទសារព័ត៌មាន...
ភ្នំពេញ៖ រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីប្រកាសសុពលភាព អ្នកតំណាងរាស្ត្រថ្មីមួយរូបជំនួស អ្នកតំណាងរាស្ត្រដែលទទួលមករណភាព និងបោះឆ្នោតជ្រើសរើសសមាជិក គណៈកម្មការជំនាញរដ្ឋសភាមួយរូប ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិក សមាជិការដ្ឋសភាចំនួន៩៨រូប។ មុនចាប់ផ្តើមបើកសម័យប្រជុំ អង្គសភាបានអនុម័តសមាសភាព លេខាធិការចំនួន៣រូប...