បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃចន្ទកន្លងមកនេះ បានធ្វើការប្រកាសដាក់ គោលដៅយោធាថ្មីមួយទៀត ដោយក្នុងនោះកំណត់ធ្វើយ៉ាងណា ឲ្យអ៊ុយក្រែនបាត់សមត្ថភាព ក្នុងការវាយប្រហារបកមករុស្សីវិញ ទោះបីជាត្រឹមបណ្តោយព្រំដែនក្តី។ សេចក្តីថ្លែងការណ៍ និងប្រកាសដោយប្រធានាធិបតីរូបនេះ បានធ្វើឡើងបន្ទាប់ពីមួយថ្ងៃប៉ុណ្ណោះ ដែលអ៊ុយក្រែនបានបើកការវាយប្រហារ ទៅលើទីតាំងបំពង់បង្ហូរប្រេងរុស្សីក្នុងតំបន់ Bryansk និងក៏ចំពេលដែលមានព័ត៌មាន ចចាមអារ៉ាមថារដ្ឋាភិបាលអាមេរិក គ្រោងនឹងផ្តល់ប្រព័ន្ធបាញ់មីស៊ីល ចំងាយឆ្ងាយបន្ថែមទៀតឲ្យ រដ្ឋាភិបាលទីក្រុងគៀវផងដែរ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជារដ្ឋបាលរាជធានីភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា និងផ្នែកកីឡា សិក្សាកន្លែងសាងសង់អន្តេវាសនដ្ឋានមួយកន្លែង នៅតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ផ្តល់ជូនសិស្សក្រីក្រមកពីបណ្តាខេត្តនានា ជាពិសេសនិស្សិត ជានារី និងសិស្សបរទេសមកសិក្សានៅកម្ពុជា។ នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា ទំនាក់ទំនងរវាងចិននិងរុស្សី នឹងក្លាយទៅជាកម្លាំងរុញច្រានមកវិញ ចំពោះរបៀបរៀបរយរបស់អន្តរជាតិ។ លោកបានបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះប្រសិនបើ ទំនាក់ទំនងផ្នែកសន្តិសុខ និងយោធាត្រូវបានបន្ថែម កាន់តែខ្លាំងជាងនេះទៀតនោះ វានឹងធ្វើឲ្យមានការគម្រាមកំហែង ដល់បណ្តាប្រទេសលោកខាងលិច និងក៏ដូចជាបណ្តាប្រទេស ក្នុងតំបន់អាស៊ីរបស់គេផងដែរ។ លោក Stoltenberg បានថ្លែងបែបនេះថា៖ ការពិតដែលរុស្សីនិងចិន...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ បានប្រកាសឲ្យដឹងនៅថ្ងៃពុធនេះថា អ៊ីរ៉ាក់បាននាំចេញប្រេងឆៅប្រហែល ១០១.២៤លានបារ៉ែល នៅក្នុងខែមករា ដោយបង្កើតបានប្រាក់ចំណូលបាន ៧,៦៩ពាន់លានដុល្លារអាមេរិក ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់ស្ថិតិពីអង្គការរដ្ឋ សម្រាប់ទីផ្សារប្រេងថា តម្លៃជាមធ្យមសម្រាប់ប្រេងឆៅអ៊ីរ៉ាក់ នៅក្នុងខែមករាគឺ ៧៥.៩៦ដុល្លារក្នុង១បារ៉ែល ។ សេចក្តីថ្លែងការណ៍បានដាក់ថា...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រាសពីតម្លៃលក់រាយប្រេងឥន្ទនៈ នៅតាមស្ថានីយ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសាំងធម្មតា ៤៥០០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូត ៤៦៥០រៀលក្នុង១លីត្រ៕
ភ្នំពេញ៖ ទោះបីជាគណបក្សភ្លើងទៀន មានការកម្លាំងប្រមូលផ្តុំទៅដោយ អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ និងមេអង្គការ សហជីពចូលរួមក្នុងជីវភាព នយោបាយជាមួយយ៉ាងណាក៏ដោយ ក៏លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សកាន់អំណាច គ្មានការភ័យខ្លាច ព្រួយបារម្ភ ឬស្លន់ស្លោជាមួយដែរ។ ការមិនខ្លាច ឬព្រួយបារម្ភនេះរបស់លោក សុខ ឥសាននេះ ដោយសារអ្នកទៅចូលរួមជាបក្សប្រឆាំងនេះ សុទ្ធតែពួកប្រឆាំង...
វ៉ាស៊ីនតោន៖ អ្នកប្រាជ្ញអាមេរិកម្នាក់បានឲ្យដឹងថា នៅពេលដែលប្រទេសជឿនលឿន អាចទទួលរងពីវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ “មានតែប្រទេសចិនទេ ដែលជាប្រទេសដែលនឹង បន្តក្លាយជាក្បាលម៉ាស៊ីន ដ៏សំខាន់នៃកំណើនពិភពលោក” ។ ដើម្បីដោះស្រាយជាមួយ ជំងឺរាតត្បាតកូវីដ-១៩ សហរដ្ឋអាមេរិក បានបន្តបោះពុម្ពលុយ ដើម្បីអនុវត្តការជំរុញ និង “ដោយសារតែគោលនយោបាយ យើងមានអតិផរណា។ ដូច្នេះសហព័ន្ធ នឹងដំឡើងអត្រាការប្រាក់បន្ថែមទៀត ហើយយើងអាចនឹងធ្លាក់ ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច” នេះបើតាមការលើកឡើងរបស់លោក...
បរទេស៖ យោងតាមការស្ទាបស្ទង់មួយដោយ The Pew Research Center កាលពីពេលថ្មីៗនេះ បានរកឃើញថា ចំនួនពលរដ្ឋអាមេរិកកាន់តែច្រើនឡើង បានយល់ឃើញថា អាមេរិកបានផ្គត់ផ្គង់ច្រើនពេកហើយ ដល់ប្រទេសអ៊ុយក្រែន។ ក្នុងតួលេខបានបង្ហាញថា ពលរដ្ឋអាមេរិកច្រើនជាង ១ភាគ៤បានយល់ឃើញថា រដ្ឋាភិបាលរបស់លោក Joe Biden មានភាពសប្បរសធម៍ខ្លាំងណាស់ ចំពោះប្រទេសអ៊ុយក្រែន ទោះបីជាក្នុងនោះក៏មានចំណែកផ្សេង យល់ឃើញថា...
ភ្នំពេញ៖ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ម្ចាស់កៅស៊ូទាំងអស់ ត្រូវបង្ការគ្រោះអគ្គីភ័យ ក្នុងចម្ការកៅស៊ូឱ្យបានត្រឹមត្រូវ នៅរដូវជ្រុះស្លឹកនេះ។ យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានកៅស៊ូ នាថ្ងៃទី៣១ មករា បានឱ្យដឹងថា ជារៀលរាល់ឆ្នាំ រដូវកៅស៊ូជ្រុះស្លឹក នឹងចាប់ផ្តើមពីខែមករា រហូតដល់ចុងខែកុម្ភៈ។ ក្នុងន័យនេះ ដើម្បីបង្ការគ្រោះអគ្គីភ័យ ដែលនឹងអាចកើតមានជាយថាហេតុ នៅក្នុងចម្ការកៅស៊ូ...
បរទេស៖ ថ្មីៗនេះប្រធានាធិបតីក្រូអាតលោក Zoran Milanovic បានធ្វើការលើកឡើងយ៉ាងច្បាស់ៗថាតំបន់ Crimea នឹងមិនអាចវិលត្រឡប់ទៅ ស្ថិតក្រោមការគ្រប់គ្រង ដោយប្រទេសអ៊ុយក្រែនវិញនោះឡើយ ហើយបានហៅសង្គ្រាមនៅអ៊ុយក្រែន ជាសង្គ្រាមបែបអូសបន្លាយ និងគ្រោះថ្នាក់ទៀតផង។ ជាការឆ្លើយតបអ្នកនាំពាក្យ របស់ក្រសួងការបរទេសអ៊ុយក្រែន Oleg Nikolenko បានសរសេរថា៖ សេចក្តីថ្លែងការណ៍របស់លោក Milanovic គឺជារឿងដែលមិនអាចទទួលយក បានឡើយនិងគឺជាការគំរាមកំហែងទៅដល់ បូរណភាពទឹកដីរបស់អ៊ុយក្រែនថែមទៀតផង។...