វ៉ាស៊ីនតោន៖ គណៈកម្មាធិការជ្រើសរើសសភាអាមេរិក ដែលស៊ើបអង្កេតកុប្បកម្ម វិមានកាពីតូលកាលពីឆ្នាំមុន បានចេញដីកាកាលពីថ្ងៃសុក្រ ទៅកាន់អតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ។ ការផ្លាស់ប្តូរនេះបានធ្វើឡើង ជាងមួយសប្តាហ៍បន្ទាប់ពី ក្រុមប្រឹក្សាបានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីស្វែងរកសក្ខីកម្ម និងឯកសារពាក់ព័ន្ធនឹងការ ស៊ើបអង្កេតលើឧប្បត្តិហេតុ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ និងមូលហេតុរបស់វា។ ដីកាទៅលោក ត្រាំ...
រ៉ាម៉ាឡា៖ អាជ្ញាធរប៉ាឡេស្ទីននៅថ្ងៃសៅរ៍នេះ បានចោទប្រកាន់អ៊ីស្រាអែលថា បានជំនួសដំណោះស្រាយនយោបាយ ចំពោះជម្លោះជាមួយប៉ាឡេស្ទីន ជាមួយនឹងដំណោះស្រាយយោធា ដែលបម្រើផលប្រយោជន៍របស់ខ្លួន។ ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលដៅរបស់អ៊ីស្រាអែលនៃ “ការកើនឡើងប្រឆាំងនឹង ប៉ាឡេស្ទីននៅតំបន់ West Bank គឺការធ្វេសប្រហែស ដំណោះស្រាយនយោបាយ ចំពោះជម្លោះ ហើយជំនួសពួកគេដោយយោធា ដែលបម្រើផលប្រយោជន៍របស់ខ្លួន។ ប្រភពបានឲ្យដឹងថា ភាពខ្ជាប់ខ្ជួនរបស់ប៉ាឡេស្ទីននឹងបរាជ័យ ផែនការរបស់អ៊ីស្រាអែល...
ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធជាផ្លូវការរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ លោកបណ្ឌិត សូមសម្តែងនូវការអបអរសាទរ ចំពោះការបើកសម្ពោធជាផ្លូវការរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងថ្ងៃនេះ ដែលជាសមិទ្ធផលកើតចេញ ពីកិច្ចខិតខំប្រឹងប្រែង...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នា អំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងជំរុញអនុវត្តន៍ការងារ អធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជា ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ស្របពេលដែលកិច្ចប្រតិបត្តិការបង្ក្រាប ការជួញដូរមនុស្សគ្រប់ទម្រង់ កិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទតាមគោលការណ៍របស់រាជរដ្ឋាភិបាល វិធានការនានារបស់...
បរទេស៖ មន្ត្រីអជ្ញាធរក្នុងតំបន់ Belgorod កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការអះអាងថា ប្រទេសអ៊ុយក្រែនសាជាថ្មី បានធ្វើការវាយប្រហារមកលើ តំបន់និងមានគោលដៅសំដៅទៅលើ ពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនទៀតផងដែរ។ លោក Vyacheslav Gladkov ដែលជាអភិបាលក្រុងតំបន់ បានសរសេរថាលើបណ្តាញសង្គម Telegram ថា៖អរគុណព្រះជាម្ចាស់ណាស់ ដែលមិនមានពលរដ្ឋណាម្នាក់ទទួលរងរបួស ឬបាត់បង់ជីវិតឡើយ ហើយក៏ដោយសារតែអជ្ញាធរបានធ្វើការជន្លៀសពួកគេ ចេញពីទីតាំងដែលត្រូវបានជឿជាក់ថា ជាគោលដៅរបស់អ៊ុយក្រែនមុនមួយថ្ងៃ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវភាពជឿជាក់ថា គណបក្សប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាច នឹងបន្តឈ្នះការបោះឆ្នោតក្នុងឆ្នាំ២០២៣ ខាងមុខ ខណៈការមូលត្រកូលរបស់ សមាជិកបក្សមានភាពរឹងមាំ ជិតកន្លះសតវត្សរ៍ ។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣...
បរទេស៖ កងកម្លាំងយោធានៃប្រទេសអ៊ុយក្រែន បានធ្វើការបញ្ចេញវិដេអូមួយ បែបព្រមានទៅកាន់ប្រទេសបេឡារូស ដែលមានបង្ហាញអំពីការវាយប្រហារ ប្រឆាំងទៅនឹងប្រទេស ក្បែរខាងមួយនេះប្រសិនបើហ៊ាន សម្រេចចិត្តចូលរួមក្នុងប្រតិបត្តិការណាមួយ ជាមួយនឹងប្រទេសរុស្សី។ វិដេអូដែលមានរយៈពេល ៤នាទី ត្រូវបានបង្ហោះលើបណ្តាញ សង្គមហ្វេសប៊ុកនៃកងកម្លាំងយោធា របស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ ដោយចាប់ផ្តើមដំបូងជាមួយនឹង ឃ្លារំលឹកអំពីទំនាក៉ទំនង ដ៏យូរអង្វែងរបស់ប្រទេសទាំងពីរថា៖ Friendship and good neighborly relation។...
បរទេស៖ យោងតាមការប្រកាសអះអាង ដោយកងកម្លាំងយោធា របស់ប្រទេសរុស្សីកាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergey Shoigu បានធ្វើជំនួបដ៏កម្រមួយជាមួយនឹង រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin។ យោងតាមការប្រកាសដ៏ខ្លីមួយ បានបង្ហាញទៀតថា មេបញ្ជាការយោធាទាំងពីររូប បានធ្វើការពិភាក្សាគ្នាទៅលើ បញ្ហាសន្តិសុខអន្តរជាតិ រួមមានទាំងស្ថានភាពនៅក្នុង ប្រទេសអ៊ុយក្រែនផងដែរ តាមរយៈការសន្ទនាលើទូរស័ព្ទ។ ទោះបីជាយ៉ាងណាក្តីការទំនាក់ទំនងគ្នា ដ៏កម្រនិងចុងក្រោយបំផុតមួយ...
អង់ការ៉ា៖ តួកគី បានច្រានចោលការអះអាង របស់គណបក្សពលករឃឺដ (PKK) កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងប្រដាប់អាវុធតួកគី បានប្រើប្រាស់អាវុធគីមី នៅក្នុងប្រតិបត្តិការនាពេលថ្មីៗនេះ របស់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ក្រសួងការពារជាតិតួកគី បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់ថា អាវុធគីមីត្រូវបានប្រើប្រាស់ ដោយកងកម្លាំងប្រដាប់អាវុធតួកគី ត្រូវបាននាំយកមកក្នុងរបៀបវារៈ ជាប្រចាំដោយមជ្ឈដ្ឋាន ដែលចង់ធ្វើឱ្យខូចដល់ការប្រយុទ្ធ របស់តួកគីប្រឆាំងនឹងអំពើភេរវកម្ម។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការចោទប្រកាន់ទាំងនេះមានគោលបំណង...
បរទេស៖ ទីបញ្ជាការការពារដែនអាកាស អាមេរិកខាងជើង (NORAD) បានប្រើយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿង ដើម្បីហោះប្រដេញ “រក និង តាមដាន កំណត់អត្តសញ្ញាណ និងស្ទាក់ចាប់” យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-95 របស់រុស្ស៊ី ២គ្រឿង នៅជិតរដ្ឋអាឡាស្កា កាលពីថ្ងៃចន្ទ។ NORAD បាននិយាយថា យន្តហោះរុស្ស៊ីនៅតែស្ថិត...