វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្លែងនៅថ្ងៃពុធនេះថា មីស៊ីលដែលបានសម្លាប់មនុស្ស ២នាក់ នៅក្នុងប្រទេសប៉ូឡូញ ប្រហែលជាមិនត្រូវបានបាញ់ ចេញពីប្រទេសរុស្ស៊ីនោះទេ បន្ទាប់ពីបានជួបពិភាក្សាជាមួយមេដឹកនាំ នៃសម្ព័ន្ធមិត្តលោកខាងលិច ស្របពេលមានការព្រួយបារម្ភថា ជម្លោះអ៊ុយក្រែនអាចឈានចូល...
បរទេស៖ ប្រទេសកូរ៉េខាងជើង បានព្រមានអ្នកជិតខាងរបស់ខ្លួន គឺប្រទេសជប៉ុនថា ទីក្រុងតូក្យូនឹង “បង់តម្លៃខ្ពស់” ប្រសិនបើការធ្វើទុក្ខបុកម្នេញ លើជនជាតិកូរ៉េដែលរស់ នៅក្នុងប្រទេសជប៉ុននៅតែបន្តនោះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) ដែលបានចង្អុលបង្ហាញកាលពីថ្ងៃពុធថា ទីក្រុងព្យុងយ៉ាងចាត់ទុក “ការគៀបសង្កត់” ទៅលើប្រជាជនកូរ៉េខាងជើង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ចូ បៃដិន បានសម្តែងការងឿងឆ្ងល់ ចំពោះរបាយការណ៍នៃការវាយប្រហារ ដោយមីស៊ីលរុស្ស៊ីនៅក្នុងប្រទេសប៉ូឡូញ ក្បែរព្រំដែនអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ មន្ត្រីអាមេរិក និងប៉ូឡូញ កំពុងស៊ើបអង្កេតការបំផ្ទុះដ៏សាហាវ ដែលបានសម្លាប់មនុស្សពីរនាក់ នៅក្នុងទឹកដីប៉ូឡូញកាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសប៉ូឡូញ បានកំណត់អត្តសញ្ញាណមីស៊ីលនោះថា “ផលិតដោយរុស្ស៊ី”។ ទោះបីជាយ៉ាងណាក៏ដោយ លោក...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត ដោយប្រាប់អ្នកគាំទ្រថា “ការត្រលប់មកវិញរបស់អាមេរិក ចាប់ផ្តើមឥឡូវនេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ ថ្លែងទៅកាន់អ្នកគាំទ្រ កាលពីល្ងាចថ្ងៃអង្គារ នៅក្នុងបន្ទប់លេងបាល់ដែលមាន ទង់ជាតិនៅឯរមណីយដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋផ្លរីដា លោក ត្រាំ បានគូររូបភាពដ៏ក្រៀមក្រំនៃ “ការបរាជ័យ”...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយកាលពីថ្ងៃអង្គារថា អង្គការណាតូ “ចាំបាច់ត្រូវធ្វើសកម្មភាព” ខណៈដែលលោកបានស្តីបន្ទោស ចំពោះការផ្ទុះនៅក្នុងប្រទេសប៉ូឡូញ មិនឆ្ងាយពីព្រំដែនអ៊ុយក្រែន ទៅលើប្រទេសរុស្ស៊ី។ មុននេះ ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សពីរនាក់ បានស្លាប់នៅក្នុងអ្វីដែល ត្រូវបានគេពិពណ៌នាថា ជាការវាយប្រហារដោយ “មីស៊ីល”។ យោងតាមសារព័ត៌មាន RT...
អង់ការ៉ា៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Bekir Bozdag បានឲ្យដឹងថា តួកគី បានឃុំខ្លួនជនសង្ស័យចំនួន ៥០ នាក់ជុំវិញការវាយប្រហារដោយ គ្រាប់បែកដ៏សាហាវនៅកណ្តាល ទីក្រុងអ៊ីស្ដង់ប៊ុល កាលពីដើមសប្តាហ៍នេះ។ លោក Bozdag បានប្រាប់សភាថា អ្នកជាប់ឃុំរួមមានស្ត្រីជនជាតិស៊ីរីម្នាក់ ដែលត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុ សម្រាប់ការសង្ស័យថា បានទម្លាក់គ្រាប់បែកដែលបានផ្ទុះនៅលើផ្លូវ Istiklal...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធនេះ បានអះអាងសារជាថ្មីនូវ ការប្តេជ្ញាចិត្តការពារជាតិ “រឹងដូចដែកថែប” របស់សហរដ្ឋអាមេរិក ចំពោះសមាជិកនៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង បន្ទាប់ពីមានរបាយការណ៍ថា មីស៊ីលមួយគ្រាប់បាន ធ្លាក់នៅប្រទេសប៉ូឡូញ ចំពេលមានសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ ជាក់ស្តែង កាំជ្រួចរុស្ស៊ីបានឆ្លងចូលទឹកដីប៉ូឡូញ ហើយបានសម្លាប់មនុស្សពីរនាក់ ខណៈដែលរុស្ស៊ីបានវាយលុក កន្លែងថាមពលអ៊ុយក្រែនកាលពីថ្ងៃអង្គារ ជាមួយនឹងរបាំងកាំជ្រួចដ៏ធំបំផុតរបស់ខ្លួន...
ឥណ្ឌូនេស៊ី៖ មេដឹកនាំនៃក្រុមសេដ្ឋកិច្ចទាំង ២០ បានប្រឈមមុខនឹងបញ្ហាកាលពីថ្ងៃអង្គារ ជុំវិញការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន នៅថ្ងៃបើកកិច្ចប្រជុំកំពូល លើកដំបូងរបស់ពួកគេ ចាប់តាំងពីសង្រ្គាមត្រូវបាន ចាប់ផ្តើមក្នុងខែកុម្ភៈ ទោះបីជាប្រទេសជាសមាជិកភាគច្រើន ចង់បរិហារទីក្រុងម៉ូស្គូ នៅក្នុងសេចក្តីថ្លែងការណ៍មួយក៏ដោយ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរំលងកិច្ចប្រជុំនៅលើ កោះរមណីយដ្ឋានកោះបាលី ខណៈដែលមេដឹកនាំអាមេរិក និងចិន បានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិ...
ភ្នំពេញ៖ កម្លាំងនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ កំពុងតាមចាប់ខ្លួនអ្នកទោស ៣នាក់ ដែលលួចរត់ចេញពីពន្ឋនាគារ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់តាមហ្វេសប៊ុក នៅថ្ងៃទី១៦ វិច្ឆិកានេះ ដោយបង្ហាញបានមុខសញ្ញាពិរុទ្ធជនចំនួន ៣នាក់ ដែលកំពុងតែអនុវត្តទោស នៅក្នុងពន្ឋនាគារខេត្តក្រចេះ និងបានលួចរត់ចេញពីពន្ឋនាគារ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២...
ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានអំពាវនាវឱ្យ ប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ត្រូវបង្ហាញភាពជាអ្នកដឹកនាំ និងទទួលខុសត្រូវ តាមរយៈការបង្កើនមហិច្ឆតា កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុ។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញា ក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នាថ្ងៃទី១៥ វិច្ឆិកា នៅទីក្រុង Sharm...