បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត rt.com កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា អជ្ញាធរនៃប្រទេសរុស្សីបច្ចុប្បន្ន គឺមិនមានឬសូម្បីតែ ពិចារណាក្នុងការដាក់បម្រាម ធ្វើដំណើរចំពោះជនជាតិរុស្សី ដែលជាមនុស្សប្រុសគ្រប់អាយុ ចូលទាហាននោះទេ ក្នុងពេលដែលកន្លងមក ប្រទេសបានប្រកាសកេណ្ឌទ័ពបន្ថែមនោះ។ អ្នកនាំពាក្យវិមានក្រមឡាំងលោក Dmitry Peskov បានចេញមកធ្វើការឆ្លើយតប បែបនេះទៀតថា៖ វិមានក្រមឡាំងគ្មានផែនការ ឬគំនិតផ្តួតផ្តើមណាមួយបែបនេះឡើយ។ ខ្ញុំមិនដែលបានដឹងថា...
បរទេស៖ ប្រធានាធិបតិអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាសអំពាវនាវ កាលពីថ្ងៃម្សិលមិញសុំឲ្យមេដឹកនាំនៃប្រទេសសមាជិក G7 ក្នុងការបញ្ជូនអ្នកអង្កេតការណ៍ច្រើននាក់ មកកាន់ប្រទេសរបស់ខ្លួន ជាពិសេសក្បែរតំបន់ព្រំដែនជាមួយនឹងបេឡារូស។ រដ្ឋាភិបាលនៃទីក្រុង Minsk ប្រទេសបេឡារូសកន្លងមក បានធ្វើការចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុង Kiev បានរៀបចំផែនការវាយប្រហារមួយប៉ុន្តែអ៊ុយក្រែន បានឆ្លើយតបថា វាគឺជាកលល្បិតដើម្បីលប់បិទបាំង ការវាយប្រហារពីប្រទេស មួយផ្សេងទៀតមកលើអ៊ុយក្រែនប៉ុណ្ណោះ។ ប្រធានាធិបតីបេឡារូសលោក...
ភ្នំពេញ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពលើការសហការ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការ បន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid សំដៅរួមចំណែកលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ងាកមក ប្រើប្រាស់រថយន្តប្រភេទនេះឲ្យបានច្រើន ដើម្បីកាត់ បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ។ នាឱកាសលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម...
កូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob បានឲ្យដឹងថា ព្រះមហាក្សត្របានយល់ព្រមឱ្យសភា ត្រូវបានរំលាយ ដោយកំណត់ដំណាក់កាល សម្រាប់ការបោះឆ្នោតសកល នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈដែលគណបក្សកាន់អំណាច របស់ទ្រង់កំពុងស្វែងរក ការពង្រឹងជំហររបស់ខ្លួន។ អង្គការ United Malays National Organisation របស់លោក Ismail Sabri...
ស្ដុកហូម៖ នាយករដ្ឋមន្ត្រីប្រទេស ស៊ុយអែតលោកស្រី Magdalena Andersson បានឲ្យដឹងថា ប្រទេសស៊ុយអែត នឹងមិនចែករំលែកការរកឃើញ នៃការស៊ើបអង្កេតកន្លែងឧក្រិដ្ឋកម្ម ជាមួយរុស្ស៊ីបន្ទាប់ពីការបំផ្ទុះ ដែលបានបំផ្លាញបំពង់ឧស្ម័ន Nord Stream កាលពីពីរសប្តាហ៍មុននោះទេ។ ទូរទស្សន៍ស៊ុយអែត (SVT) បានដកស្រង់សម្តីលោកស្រី Andersson ដែលឆ្លើយតបទៅនឹង សំណើរបស់រុស្ស៊ីថា “នៅក្នុងប្រទេសស៊ុយអែត យើងមានការសម្ងាត់មុនការសាកល្បង។...
ប៉េកាំង៖ លោក Li Song ឯកអគ្គរដ្ឋទូតចិនទទួលបន្ទុក កិច្ចការរំសាយអាវុធបានឲ្យដឹងថា សង្រ្គាមត្រជាក់បានចប់អស់រយៈពេលជាង ៣០ឆ្នាំហើយ ប៉ុន្តែចិត្តគំនិតនៃសង្រ្គាមត្រជាក់ នៅតែជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិភាព និងស្ថិរភាពរបស់ពិភពលោក។ លោក Li បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅឯការពិភាក្សាទូទៅនៃគណៈកម្មាធិការទីមួយនៃ សម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា នៅពេលនេះ រចនាសម្ព័ន្ធសន្តិសុខពិភពលោក ក៏ដូចជាការគ្រប់គ្រងអាវុធអន្តរជាតិ ការរំសាយអាវុធ...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត rt.com បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការពិភាក្សា ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky នៅក្រោយបន្តិចដែលរុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីល ជាច្រើនគ្រាប់មកលើប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិករូបនេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់រុស្សី លើកនេះដោយក្នុងនោះ បានថែមទាំងសន្យាថា អាមេរិកនឹងធ្វើការបញ្ជូនប្រព័ន្ធការពារ ដែនអាកាសបន្ថែមទៀត មកឲ្យប្រទេសអ៊ុយក្រែន។...
ភ្នំពេញ៖ ដើម្បីទទួលបានចំណេះដឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ពិនិត្យធ្វើយ៉ាងណាឲ្យក្មេងបានរៀនសូត្រ ក្នុងករណី ឪពុក ម្តាយធ្វើសំណង់ ហើយយកកូនតូចៗទៅជាមួយ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃ ១១តុលា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើការព្រមានសាជាថ្មីម្តងទៀត ទៅលើសហរដ្ឋអាមេរិក និងអឺរ៉ុបមិនត្រូវលូកដៃ នៅក្នុងកិច្ចការងារផ្ទៃក្នុង របស់អ៊ីរ៉ង់ឡើយខណៈដែលកំពុងបន្ត ការចរចាគ្នាលើបញ្ហា នុយក្លេអ៊ែរនៅឡើយនោះ។ មន្ត្រីអ្នកនាំពាក្យរូបនេះបានបន្តទៀតថា៖ ពួកយើងជឿជាក់ថា បញ្ហាផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ គឺពាក់ព័ន្ធតែជាមួយនឹង រដ្ឋាភិបាលរបស់អ៊ីរ៉ង់ និងពលរដ្ឋរបស់អ៊ីរ៉ង់ប៉ុណ្ណោះ ហើយពួកយើងមិនអនុញ្ញាតិឲ្យ អ្នកដទៃណាមួយមកចូលរួមប៉ះពាល់ និងពាក់ព័ន្ធលើកិច្ចការងារផ្ទៃក្នុងរបស់អ៊ីរ៉ង់។ គួរឲ្យដឹងដែរថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះការត្រួតពិនិត្យការ នាំចេញថ្មីរបស់សហរដ្ឋអាមេរិក លើបន្ទះសៀគ្វី semiconductor ទៅកាន់ប្រទេសចិន ព្រោះវានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ពាណិជ្ជកម្មធម្មតារវាង ក្រុមហ៊ុននៅក្នុងប្រទេសទាំងពីរ និងគំរាមកំហែងដល់ស្ថិរភាព នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ភាគីចិនបានកត់សម្គាល់ឃើញថា អង្គភាពរបស់ចិនចំនួន៩ ត្រូវបានដកចេញពីបញ្ជី ដែលមិនបានផ្ទៀងផ្ទាត់ ដោយបង្ហាញថា ប្រទេសទាំងពីរអាចស្វែងរក...