ព័ត៌មានអន្តរជាតិ

អតិផរណាតំបន់អឺរ៉ូ កើនឡើងដល់ ១០,៧ភាគរយ នៅក្នុងខែតុលា ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ

ព្រុចសែល៖ អតិផរណានៅក្នុង តំបន់ចាយប្រាក់អឺរ៉ូ ដែលមានសមាជិកចំនួន ១៩ ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនៅក្នុងខែតុលា ដោយឈានដល់ខ្ទង់ពីរ ប្រឆាំងនឹងផ្ទៃខាងក្រោយ នៃការថយចុះនៃកំណើនសេដ្ឋកិច្ច ក្នុងត្រីមាសទីបី នៃឆ្នាំ២០២២ នេះបើយោងតាម Eurostat ដែលជាការិយាល័យ ស្ថិតិរបស់សហភាពអឺរ៉ុប។

ដោយជំរុញជាចម្បង ដោយការកើនឡើងតម្លៃថាមពល អត្រាអតិផរណាពីមួយឆ្នាំ ទៅមួយឆ្នាំនៃខែតុលា ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១០,៧ភាគរយ នៅក្នុងតំបន់អឺរ៉ូ ពី ៩,៩ភាគរយនៅក្នុងខែកញ្ញា។

ថាមពលត្រូវបានគេរំពឹងថា នឹងមានអត្រាប្រចាំឆ្នាំ ខ្ពស់បំផុតដែលឈានដល់ ៤១,៩ភាគរយនៅក្នុងខែតុលា។ អត្រាប្រចាំឆ្នាំក្នុងខែកញ្ញា គឺ ៤០,៧ ភាគរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

នៅក្នុងនោះដែរ តម្លៃអាហារ គ្រឿងស្រវឹង និងថ្នាំជក់គួរតែចុះបញ្ជី ការកើនឡើងប្រចាំឆ្នាំ ១៣,១ភាគរយនៅក្នុងខែតុលា បើធៀបនឹង ១១,៨ភាគរយនៅក្នុងខែមុន។

ទំនិញឧស្សាហកម្មមិន ប្រើថាមពលគួរតែកត់ត្រា ការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំក្នុងតម្លៃ ៦ ភាគរយធៀបនឹងខែកញ្ញា ៥,៥ភាគរយ ខណៈពេលដែលតម្លៃនៃសេវាកម្ម គួរតែនៅមានស្ថេរភាព ដោយចាប់ផ្តើមពីការកើនឡើងប្រចាំឆ្នាំ ៤,៣ ភាគរយនៅក្នុងខែកញ្ញាដល់ ៤,៤ភាគរយ នៅក្នុងខែតុលា។

លោក Bert Colijn សេដ្ឋវិទូជាន់ខ្ពស់របស់ ING ប្រចាំតំបន់ចាយប្រាក់អឺរ៉ូ បានអត្ថាធិប្បាយថា “សរុបមក វានៅតែមានភស្តុតាងច្បាស់លាស់ ដែលថាឥទ្ធិពលជុំទីពីរ នៃផលប៉ះពាល់នៃការផ្គត់ផ្គង់ ដល់សេដ្ឋកិច្ចបន្តជំរុញឱ្យ មានអតិផរណាទោះបីជាតម្រូវការ មានកម្រិតមធ្យមក៏ដោយ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top