ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ថា ជិត៣.០០០ករណីដែលត្រូវបាន បញ្ជាក់ដោយជំងឺស្វាត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមទិន្នន័យចុងក្រោយពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ថា (CDC) ។ ក្រុងញ៉ូវយ៉កមានករណីច្រើនបំផុតដោយមាន៩០០ករណី បន្ទាប់មករដ្ឋកាលីហ្វ័រនីញ៉ាមាន៣៥៦ករណី និងរដ្ឋផ្លរីដាមាន ២៤៧ករណី ។ នេះបើយោងតាមទិន្នន័យរបស់CDC បានបង្ហាញដូច្នេះ ។ អ្នកជំនាញផ្នែកសុខភាពបានឲ្យដឹងថា ដោយសារការធ្វើតេស្តសាកល្បងនៅសហរដ្ឋអាមេរិកមានឧបសគ្គ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ីបានអះអាងថា ខ្លួននឹងកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់អឺរ៉ុបចាប់ពីថ្ងៃពុធ ក្នុងការប៉ះទង្គិចដល់ប្រទេស ដែលបានគាំទ្រអ៊ុយក្រែន ដូចដែលមានក្តីសង្ឃឹមថា សម្ពាធសេដ្ឋកិច្ចអាចបន្ធូរបន្ថយ បន្ទាប់ពីរុស្ស៊ីបានយល់ព្រម អនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែសមុទ្រខ្មៅ ។ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា គ្រប់យ៉ាងត្រូវបានរៀបចំ សម្រាប់អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើកិច្ចចរចាបន្ទាប់ ស្តីពីការកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីនៅកម្រិតផ្លូវការ និងនយោបាយនៅទីក្រុងបាកដាដ។ ថ្លែងសុន្ទរកថានៅក្នុង សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Nasser Kanaani បានឲ្យដឹងថា កិច្ចពិភាក្សានេះនឹងជួយភាគីទាំងពីរឱ្យបោះជំហានដ៏ធំមួយ និងគួរឲ្យកត់សម្គាល់ឆ្ពោះទៅរកការបន្តឡើងវិញ និងការកែលម្អទំនាក់ទំនងទ្វេភាគី ដោយផ្តល់ឆន្ទៈវិជ្ជមានរបស់ ភាគីទាំងពីរដល់ទីបញ្ចប់នេះ។ លោកបានបន្ថែមថា អ៊ីរ៉ាក់បានបំបែកការចរចាចំនួនប្រាំជុំរវាងទីក្រុងតេអេរ៉ង់...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវឲ្យប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ ឧបករណ៍បង្កើនកម្លាំងសេវា និងឧបករណ៍ពង្រីកសេវា ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេវាទូរស័ព្ទចល័ត ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី ក្រសួងប្រៃសណីយ៍ សង្កេតឃើញថា តាមរយៈការចុះត្រួតពិនិត្យ ហ្វ្រេកង់ស៍វិទ្យុ និងធ្វើការវាស់ស្ទង់គុណភាពសេវា ទូរស័ព្ទចល័តនៅក្នុងបរិវេណបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញ បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា...
បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុប បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារព័ត៌មាន DPA របស់ប្រទេសអាល្លឺម៉ង់ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបគួរតែរៀបចំសម្រាប់សេណារីយ៉ូ ក្នុងករណីដ៏អាក្រក់បំផុតនៃការបញ្ឈប់ទាំងស្រុងនៃ ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលត្រូវបានសួរអំពីផែនការថាមពលសង្គ្រោះបន្ទាន់របស់ EC ដែលបានបង្ហាញកាលពីសប្តាហ៍មុន លោកស្រី Ursula Von...
បរទេស៖ ឧត្តមសេនីយកំពូលរបស់អាមេរិក បានប្រកាសដោយព្រមានចំពោះយោធាចិន ដោយនិយាយថា វាកាន់តែឈ្លានពានក្នុងការជួបជាមួយ កងកម្លាំងយោធាផ្សេងទៀតដែលកំពុងប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលធ្វើឲ្យខ្លួនវា (ចិន) ក្លាយជាការគំរាមកំហែង កាន់តែខ្លាំងចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមសេនីយឯក Mark Milley ប្រធានអគ្គសេនាធិការចម្រុះ...
កណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ៕
បរទេស៖ ក្រុង Nikolayev ភាគនិរតីនៃប្រទេសអ៊ុយក្រែន គ្រោងនឹងដាក់ចូលទៅក្នុង ការបិទខ្ទប់ទាំងស្រុងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នេះបើតាមអភិបាលក្រុងលោក Vitaliy Kim បានបង្ហើបឱ្យដឹងថា។ លោកបានប្រាប់កាសែត The Telegraph ក្នុងបទសម្ភាសន៍មួយថា វិធានការខ្លាំងគឺចាំបាច់ដើម្បីចាប់អ្នកស៊ើបការណ៍ និងអ្នកបំផ្លិចបំផ្លាញដែលគេជឿថាកំពុងឃុបឃិតជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងនៅថ្ងៃ២៦ កក្កដា បានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ៖ ចាប់ពីថ្ងៃ២៧-៣១...
កាលពី ៤៧ឆ្នាំមុន នៅតំបន់ជនបទភាគខាងជើងខេត្ត Shanxi បើអ្នកណាមានម៉ូតូមួយគ្រឿង តើនឹងសប្បាយរីករាយយ៉ាងណាទៅ? នៅខែកក្កដា ឆ្នាំ1975 តាមការបោះឆ្នោតរបស់ប្រជាជននៅភូមិ Liangjiahe លោក Xi Jinping បានចូលរួមសមាជយុវជន ដែលមានការអប់រំកម្រិតខ្ពស់នៅទីក្រុង Yan’an ។ នៅពេលនោះ មានយុវជនដែលមានការអប់រំ កម្រិតខ្ពស់ប្រហែល៣០,០០០ នាក់មកពីទីក្រុងប៉េកាំង ក្នុងតំបន់...