ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានរិះគន់សហរដ្ឋអាមេរិកលើកឡើងថា សហរដ្ឋអាមេរិក បាននិងកំពុងចូលរួមក្នុង “ការទូតបង្ខិតបង្ខំ” ហើយថាប្រទេសចិន ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេសទាំងអស់ដែលគាំទ្រយុត្តិធម៌ ដើម្បីប្រឆាំងនឹងគ្រប់ទម្រង់ នៃអំពើបង្ខិតបង្ខំនៅជុំវិញពិភពលោក។ អ្នកនាំពាក្យ Zhao Lijian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយថ្មីៗរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលចោទប្រកាន់ប្រទេសចិន ពីបទ “បង្ខិតបង្ខំការទូត”។...
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានដំណើរការប្រកបដោយ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គ្មានការបង្ខិតបង្ខំ ព្រមទាំងការរាប់សន្លឹកឆ្នោត និងលទ្ធផលអាចទទួលយកបាន ៕
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ថា មន្ត្រីមួយរូបមកពី ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបាញ់ស៊ីលផ្ទៃរាបនៅព្រឹកថ្ងៃចន្ទ នេះ នៅឯឆ្នេរសមុទ្រខាងកើតរបស់ ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លី កាលពីថ្ងៃអាទិត្យ ។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ថា បេសកជនអាមេរិកទទួលបន្ទុក បម្រែបម្រួលអាកាសធាតុ លោក John Kerry បានព្រមានថា សង្គ្រាមនៅអ៊ុយក្រែន មិនត្រូវយកបញ្ហាធ្យូងថ្មប្រើជាលេស ដើម្បីពន្យាពេលឡើយ។ ថ្លែងទៅកាន់ទូរទស្សន៍ BBC លោក Kerry បានរិះគន់ប្រទេសធំៗមួយចំនួន ចំពោះការមិនធ្វើតាមការសន្យា ដែលពួកគេបានធ្វើនៅក្នុង...
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឱ្យបញ្ចប់ការកើនឡើង នៃអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយបានជំរុញឱ្យភាគីទាំងពីរ ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី។ លោក Macron បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ដើម្បីពិភាក្សាអំពីការបញ្ចប់ភាពតានតឹង ដែលកំពុងកើនឡើង នៅក្នុងទឹកដីប៉ាឡេស្ទីន នេះបើតាមទីភ្នាក់ងារ សារព័ត៌មានប៉ាឡេស្ទីន WAFA...
កាលពីថ្ងៃទី១ ខែមិថុនា លោកស្រី Sarah Bianchi តំណាងរងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងតំណាងតំបន់ចិនតៃវ៉ាន់ បានរៀបចំធ្វើកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ហើយបានប្រកាសថា នឹងចាប់ដំណើរការអ្វីដែលហៅថា “គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្ម សតវត្សរ៍ទី២១” រវាងសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ ។ នេះគឺជារឿងកំប្លែងនយោបាយមួយទៀត ដែលសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ ឃុបឃិតគ្នាដោយយកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាលេស ហើយក៏ជាកលល្បិចដែល “យកបញ្ហាតៃវ៉ាន់ទៅ ទប់ស្កាត់ប្រទេសចិន” និង...
ដាកា៖ មន្ត្រីជាន់ខ្ពស់មួយរូបបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៧នាក់ បានស្លាប់នៅក្នុងឃ្លាំងផ្ទុក កុងតឺន័រមួយនៅក្នុងស្រុក Chattogram របស់ប្រទេសបង់ក្លាដែស ចម្ងាយប្រហែល ២៤២គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីដាកា បានឆាបឆេះជាបន្តបន្ទាប់ ដោយការផ្ទុះកាលពីយប់ថ្ងៃសៅរ៍។ អគ្គីភ័យបានឆាបឆេះ ក្នុងធុងមួយដែលផ្ទុកសារធាតុគីមី នៅក្នុងទីធ្លាកុងតឺន័រ ដែលមានទីតាំងក្នុងក្រុង Sitakunda ជាយក្រុង Chattogram នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ឡុងដ៍៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានសហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍មួយ ដែលផ្សាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ី នឹងវាយប្រហារគោលដៅថ្មី ប្រសិនបើលោកខាងលិច ផ្គត់ផ្គង់មីស៊ីលដែលអាចបាញ់ បានរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធរ៉ុក្កែតចល័ត ។...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមប៉ូលីសអាំងទែប៉ូល Interpol បានធ្វើការលើកឡើងបែបព្រមានថា អាវុធទាំងឡាយដែលលោកខាងលិច បញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន អាចនឹងធ្លាក់ចុះទៅដល់ដៃ ឧក្រិដ្ឋជនជំនួសវិញ។ អគ្គលេខាធិការបស់ Interpol លោក Juergen Stock បាននិយាយថា៖ អាវុធដែលរដ្ឋាភិបាលវ៉ាស៊ិនតោនព្រមទាំង សម្ព័ន្ធមិត្តនៅអឺរ៉ុប នឹងត្រូវបញ្ចូនទៅកាន់ទីក្រុងគៀវនឹង អាចបញ្ចប់ទៅនៅក្នុងទីផ្សារងងឹតជំនួសវិញ ពីព្រោះថាឧក្រិដ្ឋជនធំៗជាច្រើន គឺបាននាំគ្នាសម្លឹងឃើញ អាវុធទាំងនោះរួចទៅហើយ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលចេញសេចក្តីជូនព័ត៌មាន ស្តីពី ការសរុបស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ដោយបញ្ជាក់ថា គ្មានករណីឆ្លងថ្មី ជាសះស្បើយ និងស្លាប់ទេ។ គិតត្រឹមព្រឹក ថ្ងៃទី0៣ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ ជាសះស្បើយចំនួន ១៣៣...