ព័ត៌មានអន្តរជាតិ

មេដឹកនាំក្រុម G7 ជំរុញឲ្យប្រទេសចិន រកដំណោះស្រាយដោយសន្តិវិធី ដើម្បីឲ្យរុស្ស៊ីបញ្ចប់ការ ឈ្លានពានលើអ៊ុយក្រែន

អាល្លឺម៉ង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ថា មេដឹកនាំក្រុម G7 បានជំរុញឲ្យប្រទេសចិនកាលពីថ្ងៃអង្គារ ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ នៃដំណោះស្រាយដោយសន្តិវិធីនៃជម្លោះ ដោយជំរុញឱ្យរុស្ស៊ីបញ្ឈប់ការ ឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន និងទម្លាក់ “ការទាមទារដែនសមុទ្រដ៏ធំ” របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ។

ក្រុម G7 បានឲ្យដឹងថា ប្រទេសចិន គួរតែដាក់សម្ពាធលើរុស្ស៊ី ឱ្យដកទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដោយចង្អុលទៅតុលាការយុត្តិធម៌អន្តរជាតិ (ICC) ដែលទីក្រុងម៉ូស្គូផ្អាក ប្រតិបត្តិការយោធារបស់ខ្លួន និងដំណោះស្រាយពាក់ព័ន្ធរបស់ មហាសន្និបាតអង្គការសហប្រជាជាតិ ។

នៅក្នុងសេចក្តីថ្លែងការណ៍ បញ្ចប់កិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃរបស់ពួកគេនៅភ្នំអាល់ Bavarian ក្រុមប្រទេសប្រជាធិបតេយ្យឧស្សាហកម្ម ដ៏សម្បូរបែបទាំងប្រាំពីរបានសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាព នៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង និងប្រឆាំងនឹងការប៉ុនប៉ងឯកតោភាគី ក្នុងការផ្លាស់ប្តូរស្ថានភាព ដោយកម្លាំងឬការបង្ខិតបង្ខំ។

នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា “យើងសង្កត់ធ្ងន់ថា មិនមានមូលដ្ឋានផ្លូវច្បាប់សម្រាប់ការ ទាមទារដែនសមុទ្រដ៏ធំរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូងទេ” ។

មេដឹកនាំក្រុម G7 បានលើកឡើងថា ពួកគេមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសចិន រួមទាំងការងារដោយបង្ខំនៅក្នុងទីបេ និងស៊ីនជាំង។ ពួកគេបានលើកឡើងថា ប្រទេសចិន ក៏គួរតែគោរពការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់សិទ្ធិសេរីភាព និងកម្រិតខ្ពស់នៃស្វ័យភាព នៅក្នុងទីក្រុងហុងកុងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top