ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានលោកខាងលិច៖ ផ្តល់អាវុធឲ្យអ៊ុយក្រែន កាន់តែច្រើនបេសកកម្ម រុស្ស៊ីកាន់តែខ្លាំង

បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសរុស្សីលោកSergey Lavrov កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការ លើកឡើងចំពោះការផ្គត់ផ្គង់អាវុធ យ៉ាងច្រើនពីសំណាក់ លោកខាងលិចទៅឲ្យអ៊ុយក្រែននោះ គឺមានតែត្រឹមធ្វើឲ្យរុស្សីនឹងបង្កើនកម្លាំង បង្កើនបេសកកម្មយោធោនៅទីនោះប៉ុណ្ណោះ។

ថ្លែងទៅកាន់សន្និសិតកាសែត លោករដ្ឋមន្ត្រីរូបនេះក៏បានអះអាង ដែរអំពីតំណែងរបស់លោកខាងលិច នៅក្នុងជម្លោះជាមួយនឹងអ៊ុយក្រែន នៅពេលនេះគឺបានត្រឹមជាអ្នកប្រឆាំង ទៅនឹងដំណើរការសន្តិភាព និងផ្តល់គ្រោះថ្នាក់ទៅវិញនោះទេ។

លោកបានថ្លែងបែបនេះថា៖ អាវុធកាន់តែច្រើនចាក់ចូលទៅ អ៊ុយក្រែននោះនឹងធ្វើឲ្យជម្លោះ អូសបន្លាយកាន់តែយូរ។ ភាពឈឺចាប់នៃរបបណាស៊ី ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលនៃ បស្ចឹមប្រទេសនឹងធ្វើឲ្យ វិបត្តិបន្តកើតមានកាន់តែរ៉ាំរ៉ៃ។

គួរឲ្យដឹងដែរថា ការថ្លែងការណ៍របស់លោក Lavrov នៅពេលនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្រោយពេលដែលមេដឹកនាំ G7 ទើបតែបានបញ្ចប់ទៅ នៃកិច្ចប្រជុំរបស់ខ្លួន និងបានទាំងសន្យា បន្តផ្តល់និងគាំទ្រអ៊ុយក្រែនទាំងសព្វាវុធ និងហិរញ្ញវត្ថុថែមទៀតដោយ គ្មានដែនកំណត់ឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top