ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ១៨-២០កុម្ភៈ នៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដី១០%។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងនាថ្ងៃ១៨ កុម្ភៈ បានឲ្យដឹងថា របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបដែលគ្របដណ្តប់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងមកលើកម្ពុជា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់វាលទំនាប ចាប់ពីថ្ងៃទី១៨-២០ កុម្ភៈ សីតុណ្ហភាពមធ្យមអប្បបរមា ២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។...
ស្វាយរៀង៖ មានអគ្គីភ័យឆេះ អគារC០៤ ជាន់ទី៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺស ដោយសារឆ្លងចរន្តអគ្គិសនី(ផ្ទុះសេខ្សែភ្លើង)នៅក្រុងបាវិតសំណាងមិនមានអ្នករងរបួស។ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានឲ្យដឹងនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថាហេតុការណ៏នេះបានកើតឡើងវេលាម៉ោង៩និង១៥នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចអគារC(០៤) ជាន់ទី០៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងទៀតថា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហាញពីគុណតម្លៃ ការចូលរួមសន្សំសំចៃ និងការបណ្តុះភាពរឹងមាំនៃ ប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ចេញពីការកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់គុណតម្លៃមួយចំនួន ដែលចេញពីដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈ។...
បរទេស៖ រដ្ឋបាល លោក ដូណាល់ ត្រាំ បានចាប់ផ្តើមបណ្តេញបុគ្គលិករដ្ឋបាល អាកាសចរណ៍សហព័ន្ធជាច្រើនរយនាក់ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការហេតុការណ៍ យន្តហោះគ្នាកណ្តាលអាកាសដ៏ធ្ងន់ធ្ងរ នៅខែមករានៅឯអាកាសយានដ្ឋានជាតិ Ronald Reagan Washington ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក David...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃពិធីបើកសម័យប្រជុំឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមលើកទី៣៨ នៅព្រះបរមរាជវាំង នាថ្ងៃ១៩ កុម្ភៈស្អែកនេះ ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់លើរបៀបវារៈចំនួន ១៣ ៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះអាមេរិកមួយគ្រឿង ដឹកជនជាតិឥណ្ឌាក្រុមទីបីដែលនិរទេស ចេញពីសហរដ្ឋអាមេរិកបានចុះចតនៅទីក្រុង Amritsar រដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌាហើយកាលពីថ្ងៃអាទិត្យ។ យន្តហោះទី៣ បានរៀបចំឡើងប៉ុន្មានថ្ងៃបន្ទាប់ពី នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក Donald Trump ដែលបានសន្យាថានឹងមានការនិរទេស មនុស្សរាប់លាននាក់នៅក្នុងអាណត្តិទីពីររបស់គាត់។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កាលពីថ្ងៃចន្ទបាននិយាយ នៅក្នុងសន្និសីទមួយដែលមានការចូលរួម ដោយមេដឹកនាំអាជីវកម្មរួមទាំងសហស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ខណៈដែលទីក្រុងប៉េកាំងកំពុងរកមធ្យោបាយ ដោះស្រាយពីកំណើនសេដ្ឋកិច្ចយឺត និងភាពតានតឹងដែលកំពុងកើនឡើង ជាមួយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ ជើងហោះហើរអន្តរជាតិ Thai Airways International ដែលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី បានត្រលប់មកទីក្រុងបាងកកវិញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីអ្នកបើកយន្តហោះបានកត់សម្គាល់ ឃើញមានស្នាមប្រេះនៅក្នុងបង្អួចនៃ កាប៊ីនយន្តហោះភ្លាមៗបន្ទាប់ពីការហោះឡើង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុន THAI បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទដោយនិយាយថា អ្នកបើកយន្តហោះជើងហោះហើរ...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលិសវៀតណាមបានចាប់ខ្លួនជនសង្ស័យចំនួន ២៤ នាក់ដែលត្រូវបានចោទប្រកាន់ពីបទ ធ្វើសកម្មភាពឆបោកទ្រង់ទ្រាយធំក្នុងប្រទេសវៀតណាម និងប្រទេសជិតខាង តាមរយៈការវិនិយោគលើវេទិកា កាស៊ីណូអនឡាញក្លែងបន្លំ។ អាជ្ញាធរនិយាយថា ប្រតិបត្តិការនេះបានបោកប្រាស់ ជនរងគ្រោះរាប់លានដុងវៀតណាម (១ ទ្រីលានដុង ស្មើនឹង ៣៩,៥ លានដុល្លារ)។ យោងតាមប៉ូលិសខេត្តតៃនិញមានព្រំប្រទល់ជាប់ប្រទេសកម្ពុជាបាននិយាយថា ជនសង្ស័យកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទប្រើប្រាស់បណ្តាញកុំព្យូទ័រ...
ភ្នំពេញ ៖ ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានដំណើរការពិភាក្សាគ្នា ដើម្បីពង្រឹងការអភិរក្សសត្វត្មាតនៅក្នុងពិភពលោក។នេះជាជំនួបសន្ទនាលើកដំបូងសម្រាប់កម្ពុជា ជាមួយក្រុមអ្នកជំនាញ និងអ្នកអភិរក្សនៃប្រទេសមានវត្តមានសត្វត្មាតដូចជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។ ក្នុងឱកាសនេះ ក៏មានអ្នកជំនាញមកពីប្រទេសថៃ ដែលមានគម្រោងសិក្សាពីការត្រៀមបង្កាត់ពូជសត្វត្មាត ដើម្បីបង្កើតឱ្យមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ។ លោក ជា...