លោក Henry Kissinger អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានលើកឡើងនៅថ្ងៃទី៣១ ខែឧសភាថា ក្នុងនាមជាប្រទេសធំ ប្រទេសអាមេរិកនិងចិនគួរបង្កើត គោលការណ៍រួមរស់នៅជាមួយគ្នា និងរួមគ្នាចៀសវាងការបដិបក្ខ។ ពេលអញ្ជើញចូលរួម សិក្ខាសាលាតាមអនឡាញស្តីពី “លោក Henry Kissinger និងទំនាក់ទំនងអាមេរិក-ចិន” នាថ្ងៃដដែល លោកបានលើកឡើងទស្សនៈបែបនេះ ដោយបានបញ្ជាក់ថា ឥឡូវចិននិងអាមេរិក មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ស្ថានការណ៍មានតឹងតែងណាស់។...
បច្ចុប្បន្ន សង្គ្រាម ជម្លោះ និងភាពចលាចលក្នុង បណ្តាប្រទេសមួយចំនួន គឺជាអ្នកបង្កើតបញ្ហាជនភៀសខ្លួននេះឡើង ហើយដំណោះស្រាយរបស់វាគឺ ស្ថិតនៅលើការបង្កើតឲ្យមានសន្តិភាព ការលើកកម្ពស់ការផ្សះផ្សាគ្នា និងការស្ដារស្ថិរភាពឡើងវិញ។ បញ្ហាទាំងនេះជាច្រើនដែលធ្វើឲ្យ ពិភពលោកកំពុងប្រឈមនូវបញ្ហាជាច្រើន បានក្លាយជាកង្វល់របស់សកលលោក។ មនុស្សរាប់លាននាក់បានផ្លាស់ទីលំនៅ ហើយកុមារតូចៗមួយចំនួនបានបាត់បង់ជីវិត និងបាត់បង់ឱកាសធំធាត់និងការសិក្សា។ នេះពិតជារឿងដែលគួរឲ្យសោកស្តាយណាស់។ ផ្ទុយពីស្ថានភាពដ៏អាក្រក់នេះ ប្រជាជនចិន ដែលជាពិសេសកុមារដែលកំពុង ធំធាត់នៅក្នុងប្រទេសចិន កំពុងទទួលរស់នៅក្រោមទម្រនៃ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង និងស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ទៀតទេ ខណៈជាសះស្បើយម្នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២ ផលប៉ះពាល់ដោយសារអាកាសធាតុ នៅប្រទេសកម្ពុជា មានការថយចុះពាក់កណ្តាល បើប្រៀបធៀបនឹងរយៈពេល ៥ខែ កាលពីឆ្នាំ២០២១។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១ មិថុនា បានបញ្ជាក់ថា ដោយឡែកស្ថានភាពអាកាសធាតុសម្រាប់៥ខែ ដើមឆ្នាំ២០២២នេះ មានភាពល្អប្រសើរជាងឆ្នាំ២០២១ ដោយសារកម្ពុជា ទទួលរងកម្រិតកំដៅខ្សោយ...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ បានដើរកាយសំរាមតាមមាត់លូ ខណៈមេឃកំពុងភ្លៀងខ្លាំង ដើម្បីសម្រួលលំហូរទឹកភ្លៀង ។ នេះបើតាមហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ ។ សូមបញ្ជាក់ថា សំរាមជាផ្នែកមួយដែលធ្វើឱ្យរាំងស្ទះដល់លំហូរទឹក និងអាចបណ្តាលឱ្យមានការជន់លិច នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយរួមគ្នាការពារបរិស្ថានរស់នៅរបស់យើងទាំងអស់គ្នា...
ភ្នំពេញ៖ គម្រោង អ័រគីដេ ដឹរ៉ូយាល់ខុនដូមីនីម របស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានត្រឡប់មកវិញជាមួយនឹងកម្មវិធីដ៏អស្ចារ្យ កាន់ប្លែក និងមានការផ្តល់កាន់តែពិសេសដល់អតិថិជន ការទស្សនាការប្រគុំតន្រី្តពីកំពូលតារាចម្រៀង និងសម្តែងជាច្រើនរូប ក្នុងបរិវេណពោរពេញទៅ ដោយភាពស៊ីវិល័យជំនាន់ថ្មីនៃ អ័រគីដេ ខុនដូ ដែលជាខុនដូដ៏ប្រណិតមួយ នៅចំកណ្តាលទីក្រុងភ្នំពេញ ស្ថិតលើផ្លូវ ២០០៤ ទល់មុខសាលាអន្តរជាតិ ស៊ីអាយអេ...
តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានបើកកិច្ចសន្ទនាជាយុទ្ធសាស្ត្រលើកដំបូង របស់ពួកគេកាលពីថ្ងៃពុធស្តីពី កិច្ចការអាស៊ីអាគ្នេយ៍ដែលជា ផ្នែកមួយនៃការសម្របសម្រួល គោលនយោបាយទូលំទូលាយ នៅក្នុងតំបន់ ដែលស្ថិតនៅក្រោមឥទ្ធិពលរបស់ចិន។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលទាំងពីរ បានជួបប្រជុំគ្នាស្ទើរតែបន្ទាប់ពី នាយករដ្ឋមន្ត្រីលោក Fumio Kishida និងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចពិភាក្សា កាលពីសប្តាហ៍មុននៅទីក្រុងតូក្យូ ដើម្បីបង្កើនទំនាក់ទំនងជា មួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh កាលពីថ្ងៃពុធ បានច្រានចោលការលើកឡើងរបស់បារាំង និងអាល្លឺម៉ង់ នាពេលថ្មីៗនេះ ស្តីពីការរឹបអូសយកនាវាដឹកប្រេង របស់ក្រិកពីរគ្រឿងនៅឈូងសមុទ្រពែក្ស។ លោក Khatibzadeh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួងថា “យើងបដិសេធយ៉ាងខ្លាំង ចំពោះការចេញសេចក្តីថ្លែងការណ៍តែម្ខាង និងមិនសមហេតុផល ដែលហាក់ដូចជាបានក្លាយជាទម្លាប់ជាប់លាប់ ក្នុងចំណោមផលិតកររបស់ខ្លួន” ។...
ដើម្បីធានាមិនឲ្យមានការយល់ខុស ភាន់ច្រឡំ បន្លំ បោកបញ្ជោត កើតមានដល់ប្រជាពលរដ្ឋ ដែលធ្លាប់ជាអតិថិជនរបស់ក្រុមហ៊ុន KING TECHNOLOGY CO., LTD.(OPENNET) ដែលបានផ្ទេរទៅក្រុមហ៊ុន Ezecom Co., Ltd. ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន KING TECHNOLOGY...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសបញ្ចេញ តម្លៃប្រេងសម្រាប់ពីថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២២ សាំងធម្មតាមានតម្លៃ ៥.៦៥០រៀល ឡើងជាង១០ថ្ងៃមុន៥០រៀល ខណៈម៉ាស៊ូតតម្លៃ៥. ៥៥០រៀល ឡើង១៥០រៀល ៕