អត្ថបទ

អ័រគីដេ ខុនដូ នឹងនាំមកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យ នាថ្ងៃទី១១ ខែមិថុនានេះ!

ភ្នំពេញ៖ គម្រោង អ័រគីដេ ដឹរ៉ូយាល់ខុនដូមីនីម របស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានត្រឡប់មកវិញជាមួយនឹងកម្មវិធីដ៏អស្ចារ្យ កាន់ប្លែក និងមានការផ្តល់កាន់តែពិសេសដល់អតិថិជន ការទស្សនាការប្រគុំតន្រី្តពីកំពូលតារាចម្រៀង និងសម្តែងជាច្រើនរូប ក្នុងបរិវេណពោរពេញទៅ ដោយភាពស៊ីវិល័យជំនាន់ថ្មីនៃ អ័រគីដេ ខុនដូ ដែលជាខុនដូដ៏ប្រណិតមួយ នៅចំកណ្តាលទីក្រុងភ្នំពេញ ស្ថិតលើផ្លូវ ២០០៤ ទល់មុខសាលាអន្តរជាតិ ស៊ីអាយអេ ទីតាំងមានសក្តានុពល និងចរន្តសេដ្ឋកិច្ចខ្ពស់ ងាយស្រួលធ្វើដំណើរកាន់ទីកន្លែងផ្សេងៗ បានយ៉ាងឆាប់រហ័ស។

អ័រគីដេ ខុនដូ មានរូបរាងស្រស់ស្អាត អណ្តែតនៅលើវេហា រំលេចទៅភាពឆើតឆាយ រីឯលក្ខណៈពិសេស
អ័រគីដេ ខុនដូ មានកន្លែងកម្សាន្ត ជាង១០០កន្លែង ដែលមានដូចជា៖

-អាងហែលទឹកទំហំជាង ១ ហិចតា ដែលជាអាងទឹកស្តង់ដារនៅលើពិភពលោក និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា និងសួនច្បារនៅលើអាកាស ដែលផ្តល់ភាពស្រស់ស្រាយជាមួយរុក្ខជាតិចំរុះ ជាពិសេសគយគន់ទេសភាព ទីក្រុងបានគ្រប់ទិវា។ សួនច្បារជាន់ទី ៣ ជាសួនច្បារដែលមានរុក្ខជាតិចំរុះ រួមជាមួយកន្លែងកម្សាន្តលាយឡំ ដែលផ្តល់បទពិសោធន៍ថ្មីប្លែកដល់លោកអ្នក។

ផ្ទាំងពាណិជ្ជកម្ម

-ក្រៅពីកន្លែងកម្សាន្តដែលសម្បូរបែបទាំងនេះ អ័រគីដេ ខុនដូក៏បានផ្តល់ជូននូវសេវាកម្មគ្រប់គ្រង ជាច្រើនដែលជួយសម្រួលដល់ ការរស់នៅរបស់អតិថិជន ដែលស្នាក់នៅខុនដូទាំងមូល ដើម្បីធានាបានការស្នាក់នៅ ប្រកបដោយគុណភាពខ្ពស់។ ចំណុចពិសេសមួយទៀតរបស់ ខុនដូ អ័រគីដេ គីមានបុគ្គលិកប្រចាំការ ២៤ ម៉ោង គ្រប់អគារទាំងអស់របស់ អ័រគីដេ ខុនដូ។

លោកអ្នកក្លាយម្ចាស់ខុនដូដ៏ប្រណិតពី អ័រគីដេ ខុនដូ បង់ត្រឹមតែ ១០% ប៉ុណ្ណោះ ចូលនៅភ្លាមៗ និងទទួលយកនូវភាពស៊ីវិល័យ ទាន់សម័យ នៃគ្រឿងបរិក្ខារ និងកន្លែងកម្សាន្តជាង ១០០ កន្លែង។ អ័រគីដូ ខុនដូ ជាខុនដូនៃរបៀបរស់នៅលំដាប់ពិភពលោក។ សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទ 076 879 9999 – 085 388 388 – 095 277 277 – 098 733 333 ឬហ្វេសប៊ុកផេក https://www.facebook.com/orkide.development

To Top