តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថា វត្តមានរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននាំឱ្យមានការបំផ្លិចបំផ្លាញ និងការសម្លាប់រង្គាល នៅក្នុងប្រទេសអាស៊ី នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតី។ ធ្វើការកត់សម្គាល់នៅក្នុងជំនួប ជាមួយឯកអគ្គរដ្ឋទូតឡាតវីប្រចាំនៅអ៊ីរ៉ង់ លោក Raisi បានលើកឡើងថា អ៊ីរ៉ង់ប្រឆាំងនឹងទង្វើណាមួយ ដែលនឹងនាំពិភពលោក ឆ្ពោះទៅរកឯកតោភាគីនិយម និងសង្រ្គាម...
យូអន៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានអះអាងជាថ្មីនូវ ការប្តេជ្ញាចិត្តអ្នកទាំងពីរ ក្នុងការបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន និងដើម្បីបង្កើតលក្ខខណ្ឌដើម្បីបញ្ចប់ ការឈឺចាប់របស់ជនស៊ីវិល។ លោក Guterres បានជួបលោក Erdogan នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីកាលពីថ្ងៃចន្ទ។ លោក...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់អ្នកវិនិយោគជប៉ុន នៅប្រទេសកម្ពុជានាពេលនេះ គឺជាការចូលរួមចំណែក ពង្រឹងចំណងមិត្តភាពរវាង កម្ពុជា-ជប៉ុន។ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ដឹកនាំដោយលោក akahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នាថ្ងៃទី២៥ មេសា...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ២៧ មេសា ដល់៣ ឧសភាខាងមុខ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុង សម្ពាធខ្ពស់ខ្សោយពីប៉ាស៊ីហ្វិក ជាមួយនឹងឥទ្ធិពលជ្រលងទាប រុញច្រានពីមហាសមុទ្រឥណ្ឌា ធ្វើឲ្យសីតុណ្ហភាពឡើងកៅ្ត និងមានភ្លៀងធ្លាក់ លាយឡំ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា នៅពេលដែលភាគីខាងអ៊ុយក្រែន នឹងផ្តល់ឲ្យនូវជំហ៊ានដ៏មាន អត្ថន័យគ្រប់គ្រាន់ដើម្បីទទួលបាន អត្ថប្រយោជន៍ពីការជួបពិភាក្សាគ្នានោះ រុស្សីនឹងធ្វើការពិចារណា សម្រាប់ការងារបន្ទាប់។ យោងតាមការចេញផ្សាយដោយ rt.com បានឲ្យដឹងថា ថ្មីៗនេះរដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការគម្រាមដកខ្លួនចេញពី កិច្ចប្រជុំដើម្បីសន្តិភាពព្រមទាំងបានប្រកាសថា នឹងធ្វើការវាយលុកដណ្តើមយក ទីតាំងដែលរុស្សីកំពុងគ្រប់គ្រងត្រឡប់ទៅវិញ តាមរយៈជំនួយជាយោធាជាច្រើន ពីលោកខាងលិច។ ថ្លែងនៅមុខគណៈប្រតិភូ របស់អ៊ុយក្រែនផ្ទាល់អនុរដ្ឋមន្ត្រី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តលើកទឹកឲ្យប្រជាពលរដ្ឋ ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ចំពោះករណីមានការសង្ស័យណាមួយ ។ សម្តេចបន្តថា ក្នុងករណីមានការសង្ស័យថា ឆ្លងកូវីដ ត្រូវដាក់ខ្លួនដាច់ដោយឡែក ដើម្បីធ្វើការព្យាបាល ។ សម្តេចតេជោបញ្ជាក់ថា “យើងបន្តឲ្យធ្វើការងារនេះ(តេស្តរហ័ស និងការព្យាបាល)តទៅទៀត ព្រោះថា បន្ទាប់ពីការដោះចេញនូវកាតព្វកិច្ចពាក់ម៉ាស់ យើងត្រូវតែតាមដានដោយដិតដល់ទៅលើចំណុចទាំងឡាយ...
ភ្នំពេញ៖ តាមរយៈសារសំឡេងជាពិសេស ពាក់ព័ន្ធនឹងកាតព្វកិច្ចលើកលែង ការពាក់ម៉ាស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៦ មេសានេះទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាននិងកំពុងពិនិត្យលទ្ធភាព ក្នុងការចាក់វ៉ាក់សាំងដូសទី៥ ដល់ក្រុមមន្រ្តីជួរមុខកម្ពុជាបន្តទៀត ព្រោះកម្ពុជាពុំមានការខ្វះវ៉ាក់សាំងនោះទេ ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចលើកលែង កាតព្វកិច្ចពាក់ម៉ាស់ នៅទូទាំងប្រទេសចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហរនានា លើកលែងតែទីកន្លែងបិទជិត ដោយទុកឲ្យប្រជាពលរដ្ឋសម្រេចចិត្តដោយខ្លួនឯងពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ ៕
បរទេស៖ យោងតាមការលើកឡើង ដោយប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃចន្ទម្សិលមិញនេះបានបញ្ជាក់ថា ការប៉ុនប៉ងដែលមិនជោគជ័យ ដោយកងកម្លាំងអ៊ុយក្រែននិងក្រុមបណ្តាលោកខាងលិច ដើម្បីកំទេចរុស្សីកំពុងប្រែក្លាយទៅជា សកម្មភាពភេវរកម្ម។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹង មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក Putin បានគូសបញ្ជាក់ពីគំនិត របស់លោកថាកិច្ចការងារអទីភាពរបស់អឺរ៉ុប និងសហរដ្ឋអាមេរិកចំពោះរុស្សី និងប្រតិបត្តិការយោធាពិសេស នៅក្នុងប្រទេសអ៊ុយក្រែន នោះគឺបាននឹងកំពុងប្រែផ្លាស់ប្តូរទាំងស្រុង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោកបន្តថា៖ ក្រុមមន្ត្រីជាន់ខ្ពស់របស់អឺរ៉ុប...