បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ ប្រទេសឥណ្ឌាបានធ្វើការលើកឡើងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin គឺដូចជាសត្វក្រពើដែលកំពុង ទំពារជើងម្ខាងរបស់អ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានបញ្ជាក់ថា គាត់មិនអាចមើលឃើញទេថា តើអ៊ុយក្រែននឹងអាចមានលទ្ធភាព ក្នុងការចរចាជាមួយនឹងប្រទេសរុស្សី ដោយរបៀបណានោះទេ ហើយបញ្ជាក់ថា...
បរទេស៖ ឆ្លើយតបទៅនឹងទណ្ឌកម្ម សេដ្ឋកិច្ចដោយសហរដ្ឋអាមេរិក នាពេលកន្លងមកដែលមានបំណងប្រឆាំង ទៅនឹងមន្ត្រីរដ្ឋាភិបាលរុស្សី និងក្រុមគ្រួសារនោះប្រទេសរុស្សី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំង ទៅនឹងបុគ្គលអាមេរិកមានឥទ្ធិពលចំនួន ២៩នាក់វិញ ដែលក្នុងនោះមានរួមទាំងលោក Mark Zuckerberg ស្ថាបនិករបស់ Facebook និងលោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ផងដែរ។ ក្រសួងការបរទេសរុស្សីបានបញ្ជាក់ថា បណ្តាក្រុមប្រធានប្រតិបត្តិ និងក្រុមអ្នកធ្វើជំនួញអ្នកកាសែត...
បរទេស៖ ក្រសួងការបរទេសនៃប្រទេសរុស្សី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការឆ្លើយតបទៅនឹង សកម្មភាពដែលខ្លួនហៅថា មិនរាក់ទាក់ឬ Unfriendly Actions នៃរដ្ឋក្នុងតំបន់ប៉ាល់តិកទាំង៣ តាមរយៈការបិទទីតាំងស្ថានកុងស៊ុលទាំង ៣ប្រទេសដូចជា អេស្តូនីឡាតវៀត និងលីទុយអានី។ មុននេះក្រសួងក៏ បានធ្វើការប្រកាស កោះហៅតំណាងកំពូល នៃបេសកកម្មការទូត របស់ប្រទេសទាំងនេះ ដើម្បីមកសម្តែងការតវ៉ា ប្រឆាំងដោយរដ្ឋាភិបាលក្រុងមូស្គូចំពោះ សកម្មភាពនិងវិធានការ របស់ពួកគេកន្លងមកផងដែរ។...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនានាមិនថាទំហំ និងកម្លាំងរបស់ពួកគេ និងទាំងក្នុង និងក្រៅតំបន់នោះទេ គួរតែបន្ថែមភាពរុងរឿង ជាជាងបញ្ហាដល់អាស៊ី។ លោក ស៊ី ជីនពីង បានធ្វើការកត់សម្គាល់នៅពេល ថ្លែងសុន្ទរកថាគន្លឹះ តាមរយៈវីដេអូនៅក្នុងពិធីបើកវេទិកា Boao សម្រាប់សន្និសីទប្រចាំឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អាស៊ីគួរតែរក្សាអនាគតរបស់តំបន់ នៅក្នុងដៃរបស់ខ្លួនជានិច្ច ខណៈពេលដែលថ្លែងសុន្ទរកថាគន្លឹះ តាមរយៈវីដេអូនៅក្នុងពិធីបើកវេទិកា Boao សម្រាប់សន្និសីទប្រចាំឆ្នាំ២០២២ របស់អាស៊ី។ លោក ស៊ី បានសង្កត់ធ្ងន់ថា “សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់របស់យើង មិនធ្លាក់ចូលទៅក្នុងភ្លៅ របស់យើងដោយស្វ័យប្រវត្តិ ឬមកជាសប្បុរសធម៌ពី ប្រទេសណាមួយនោះទេ ផ្ទុយទៅវិញ...
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ប្រសិនបើលោកអ្នកកំពុងតែប្រើ MagSafe Battery Pack ដើម្បីសាកថ្មទូរសព្ទ iPhone ហើយមានការធុញទ្រាន់ដោយសារ តែការសាកថ្មមានល្បឿនយឺតនោះ លោកអ្នកអាចធ្វើបច្ចុប្បន្នភាពកម្មវិធី (firmware) ដែលមានលេខសំគាល់ 2.7.b.0 ដែលក្រុមហ៊ុន Apple បានដាក់ឲ្យប្រើប្រាស់កាលពីម្សិលមិញ។ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពនេះ លោកអ្នកអាចសាកថ្ម ដែលមានកម្លាំងរហូតដល់ទៅ...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សេដ្ឋកិច្ចចិន នឹងផ្តល់ថាមវន្តដ៏អស្ចារ្យសម្រាប់ស្ថិរភាព និងការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក និងឱកាសទីផ្សារកាន់តែទូលំទូលាយ សម្រាប់ប្រទេសទាំងអស់។ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចចិន – ភាពធន់រឹងមាំ សក្ដានុពលដ៏ធំសម្បើម បន្ទប់ដ៏ធំសម្រាប់ការធ្វើសមយុទ្ធ និងនិរន្តរភាពរយៈពេលវែង – នៅតែមិនផ្លាស់ប្តូរ លោក ស៊ី បានកត់សម្គាល់នៅពេលថ្លែងសុន្ទរកថាគន្លឹះ...
បរទេស៖ អ៊ុយក្រែនទំនងជា ត្រូវការជំនួយហិរញ្ញវត្ថុចំនួន ៥ពាន់លានដុល្លារក្នុងមួយខែ ដើម្បីរក្សាសេដ្ឋកិច្ចរបស់ខ្លួនឱ្យដំណើរការ ហើយអាទិភាពភ្លាមៗគឺ ការស្វែងរកវិធីដើម្បីបំពេញ ចន្លោះប្រហោងក្នុងរយៈពេល ៣ ខែខាងមុខ នេះបើយោងតាមនាយកគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ដោយបានកោតសរសើរ ដល់សហភាពអឺរ៉ុប ហៅកាត់ថា (EU) សម្រាប់ការគាំទ្រដល់អ៊ុយក្រែន ស្របពេលមានជម្លោះជាមួយរុស្ស៊ី ។ ក្រុមសេវាសារព័ត៌មានរបស់លោក...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងថា ចាប់ពីថ្ងៃទី២១-៣០ ខែមេសា ឆ្នាំ២០២២ សាំងធម្មតា ១លីត្រ តម្លៃ៥.១៥០ រៀល ដោយឡែក ប្រេងម៉ាស៊ូត ១លីត្រ តម្លៃ៥.៥០០រៀល ៕