ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ថា ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ី អាចនឹងត្រូវការរយៈពេល ១ឆ្នាំទៀត ដើម្បីកំណត់ពីមូលហេតុ នៃការធ្លាក់យន្តហោះ Sriwijaya Air កាលពីឆ្នាំមុន ដែលបានសម្លាប់មនុស្សទាំងអស់ នៅលើយន្តហោះទាំង៦២នាក់ ។ នេះបើយោងតាមរបាយការណ៍ បណ្តោះអាសន្នមួយចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ...
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើជនជាតិ កូរ៉េខាងជើងចំនួន ៥នាក់ ដែលមានមូលដ្ឋាន នៅក្នុងប្រទេសរុស្ស៊ី និងប្រទេសចិន ជុំវិញការចោទប្រកាន់របស់ពួកគេ ចំពោះកម្មវិធីអភិវឌ្ឍន៍អាវុធ របស់ទីក្រុងព្យុងយ៉ាងបន្ទាប់ពី ការសាកល្បងមីស៊ីលផ្លោងនាពេលថ្មីៗនេះ។ លោក Brian Nelson អនុរដ្ឋលេខាធិការរតនាគារ សម្រាប់ភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង បន្តរបស់សហរដ្ឋអាមេរិក...
បរទេស៖ បុរសម្នាក់នៅទីក្រុង Da Nang ប្រទេសវៀតណាម ត្រូវបានឃុំខ្លួន បន្ទាប់ពីលួចលុយប្រហែល ១,១ ពាន់លានដុង ស្មើនឹងប្រហែល ៤៨ ៤៥៨ ដុល្លារ ពីគូស្នេហ៍របស់គាត់ ហើយប្រគល់ឱ្យប្រពន្ធរបស់ខ្លួនឯង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ នៅថ្ងៃពុធមេបញ្ជាការយោធា នៃប្រទេសឥណ្ឌា និងប្រទេសចិន បានជួបពិភាក្សាគ្នាដើម្បីពិនិត្យ ទៅលើលទ្ធភាពនៃ ការដកទ័ពចេញពីតំបន់ព្រំដែន និង តំបន់ប្រឈមមុខគ្នាសំខាន់ៗ ដែលបានអូសបន្លាយអស់រយៈពេលជាង ២០ខែមកហើយនោះ។ កិច្ចប្រជុំគ្នាជាលើកទី១៤នេះ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិន ហើយតាមផែនការការសម្រេចចិត្តរួម នឹងអាចធ្វើការប្រកាសនៅយប់ថ្ងៃពុធ ឬព្រឹកថ្ងៃព្រហស្បតិ៍នេះបើយោងតាមការបញ្ជាក់អះអាង ដោយក្រុមមន្ត្រីយោធា របស់ប្រទេសឥណ្ឌា។ គួរឲ្យដឹងដែរថា កន្លងមកនេះប្រទេសទាំងសងខាង បានបញ្ឈរជើងយោធារបស់ខ្លួន រាប់សិបពាន់នាក់ដោយមានការគាំទ្រ...
បាងកក៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃនឹងដាក់ចេញការ ណែនាំថ្លៃចូលប្រទេសថៃ ក្នុងតម្លៃ ៩ដុល្លារ សម្រាប់ភ្ញៀវបរទេសចាប់ពីខែមេសា បើទោះបីជាព្រះរាជាណាចក្រមួយនេះ កំពុងស្វែងរកការទាក់ទាញ អ្នកធ្វើដំណើរត្រឡប់មកវិញ និងជួសជុលវិស័យទេសចរណ៍ ដែលរងការខូចខាតដោយកូវីដ-19 ក៏ដោយ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ច្បាប់ចូលយ៉ាងតឹងរ៉ឹងដែល...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១២ មករា នៅទីស្តីការក្រសួង បានបើកកិច្ចប្រជុំពិភាក្សាអំពី គម្រោងរៀបចំអភិវឌ្ឍន៍កម្មវិធី (App) សម្រាប់តាមដានគ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តគម្រោងសាងសង់ វាយតម្លៃមធ្យោបាយនៃ អនុវត្តគម្រោងនៅតាមការដ្ឋាន។ នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានណែនាំក្រុមការងារបច្ចេកវិទ្យា ព័ត៌មានរបស់ក្រសួងជួយពិនិត្យ កែសម្រួល និងសហការឲ្យបានជិតស្និទ្ធ...
ភ្នំពេញ៖ សម្រាប់វេទិកាជួបជុំជាមួយ អ្នកកាសែតលើកទី៦ រវាងនាយករដ្ឋមន្រ្តីកម្ពុជា និងអ្នកសារព័ត៌មាន នាឆ្នាំ២០២២នេះ មិនបានប្រារព្ធនោះទេដោយសារបញ្ហាកូវីដ ប៉ុន្តែទោះមិនជួបជុំ ក៏សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារជាច្រើនចំណុច ទៅកាន់អ្នកព័ត៌មានផងដែរ ។ ដោយសម្តេចបានណែនាំ អ្នកសារព័ត៌មានចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងពេលរាជរដ្ឋាភិបាលកំពុង កំណែទម្រង់រដ្ឋដែលទាមទារឲ្យ អ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានទទួលជួបសន្ទនាការងារ តាមប្រព័ន្ធវីដេអូអនឡាញ ជាមួយលោកស្រីបណ្ឌិត ណូលីន ហេយហ្សី (Noeleen Hayzer) ប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ(UN) ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ៕
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងដល់ ៨០.៤៣០នាក់ គិតត្រឹមថ្ងៃពុធ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយវិទ្យាស្ថាន Robert Koch (RKI) ។ យោងតាមតួលេខផ្លូវការរបស់ RKI និងក្រសួងសុខាភិបាល (BMG) បានឱ្យដឹងថា ៧២ភាគរយ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង បានជោគជ័យក្នុងការតេស្ត សាកល្បងចុងក្រោយនៃ ប្រព័ន្ធមីស៊ីលលឿនជាងសម្លេង ស្របពេលដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងង៊ុន អំពាវនាវឲ្យបន្តពង្រឹង សមត្ថភាពយោធារបស់ប្រទេស។ ទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េខាងជើង KCNA បានរាយការណ៍ថា ការតេស្តសាកល្បង អាវុធកាលពីថ្ងៃអង្គារនោះ គឺត្រូវបានត្រួតពិនិត្យមើលដោយលោក គីម ជុងអ៊ុន...