Covid-19

ឥណ្ឌា ប្រកាសនឹងបើកដំណើរការ សាលារៀនឡើងវិញ ខណៈជំងឺកូវីដ-១៩ បានថយចុះ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ថា រដ្ឋាភិបាលក្រុងដេលី បានប្រកាសនៅថ្ងៃសុក្រនេះថា សាលារៀន មហាវិទ្យាល័យ និងស្ថាប័នអប់រំផ្សេងទៀតទាំងអស់ នឹងត្រូវបានអនុញ្ញាតឱ្យបើក ដំណើរការឡើងវិញចាប់ពីថ្ងៃចន្ទ ខណៈដែលករណីជំងឺកូវីដ-១៩ បានធ្លាក់ចុះជាថ្មីម្តងទៀត នៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា ។

សាលារៀនដែលត្រូវបាន បិទផ្អាកដំណើរការតាំងពី សប្តាហ៍ចុងក្រោយនៃខែធ្នូ នឹងត្រូវបើកឡើងវិញ នៅសប្តាហ៍ក្រោយសម្រាប់ សិស្សថ្នាក់ទី៩ដល់ទី១២ ហើយវាត្រូវបានតម្រូវឱ្យគ្រូបង្រៀនទាំងអស់ ត្រូវចាក់វ៉ាក់សាំងឱ្យបានពេញលេញ មុនពេលចាប់ផ្តើមការងារឡើងវិញ ចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ។

រដ្ឋាភិបាលក៏ត្រូវបាន សម្រេចចិត្តឲ្យបើកការិយាល័យទាំងអស់ ដែលមានសមត្ថភាព ១០០ភាគរយ ជំនួសឱ្យការកម្រិតពីមុន ៥០ភាគរយ ។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំរបស់អាជ្ញាធរ គ្រប់គ្រងគ្រោះមហន្តរាយ ក្រុងដេលីនៅថ្ងៃសុក្រនេះ ។

បន្ទាប់ពីកិច្ចប្រជុំនេះ លោក Manish Sisodia ឧបនាយករដ្ឋមន្ត្រីនៃទីក្រុងដេលី បានឲ្យដឹងថា ការបើកវិស័យទាំងអស់ឡើងវិញ នឹងត្រូវបានចាត់ទុកជាជំហានៗ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top