ព័ត៌មានជាតិ

CDC អនុម័តគម្រោងវិនិយោគថ្មី ៤ទៀត មានទុនជិត ២០លានដុល្លារ ដោយបង្កើតការងារច្រើនកន្លែង

ភ្នំពេញ ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៤បន្ថែមទៀត មានសរុបទុនវិនិយោគ ចំនួន១៨.៦លានដុល្លារ និងអាចបង្កើតការងារជាច្រើន ពាន់កន្លែងផងដែរ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ CDC នាថ្ងៃទី៥ កុម្ភៈ បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុម ហ៊ុន គឺCDC បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-GLOBAL XILIN GARMENT ACCESSORY CO., LTD: គម្រោងបង្កើតរោងចក្រខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិត នៅសួនឧស្សាហកម្មកាណាឌីយ៉ា អគារលេខ ៤១ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារ ចំនួន ១៨០កន្លែង។

ផ្ទាំងពាណិជ្ជកម្ម

២-TOYOKI APPAREL (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារ ចំនួន ២.៩២៩កន្លែង។

៣-KH WIN STAR GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារ ចំនួន ១.៤១៤កន្លែង។

៤-HONG RI (CAMBODIA) CLOTHING CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារ ចំនួន ១.៦៨៤កន្លែង៕

To Top