បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ថា យោងតាមប្រភពពីការទូតបានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិនឹងជួបប្រជុំគ្នា ដោយបិទទ្វារនៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការសាកល្បង នូវអ្វីដែលកូរ៉េខាងជើង បាននិយាយថា ជាគ្រាប់មីស៊ីលដែលមាន ល្បឿនលឿនជាងសំឡេង។ ប្រភពបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំនេះត្រូវបានស្នើសុំ ដោយសហរដ្ឋអាមេរិក បារាំង...
ប្រេស៊ីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ថា ប្រេស៊ីល បានកត់ត្រាអ្នកស្លាប់ ជាលើកដំបូងដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron ដែលបង្កជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍នៅក្រុង Aparecida de Goiania រដ្ឋ Goias ។ សាលាក្រុងបានរាយការណ៍ថា ជនរងគ្រោះមានវ័យ៦៨ឆ្នាំ ដែលជាបុរសមានរោគឡើងសម្ពាធឈាម “ជំងឺសួតរាំរ៉ៃ” ដែលត្រូវបានបញ្ជូនមក...
“ដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា” គឺជាពាក្យស្លោកប្រធានបទ នៃការប្រកួតកីឡា អូឡាំពិកនិងប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។ ពាក្យស្លោក “ដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា” បានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមរបស់ ពិភពលោកដែល រំពឹងទុកនូវការពួតដៃគ្នាដើរ ឆ្ពោះទៅកាន់អនាគតដ៏ល្អបវរ ខណៈប្រឈមមុខនឹង ការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន។ “ដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា” គឺស៊ីសង្វាក់គ្នាកម្រិតខ្ពស់ ជាមួយនឹងបាវចនា អូឡាំពិកដែលទើបបន្ថែមថ្មី “សាមគ្គីគ្នាកាន់តែច្រើន” ព្រមទាំងសមស្រប ទៅតាមគុណតម្លៃស្នូល និងទស្សនាទានរបស់...
នៅដើមឆ្នាំថ្មី មេដឹកនាំនៃប្រទេសចំនួន ៥ ដែលមានអាវុធនុយគ្លេអ៊ែរ ក្នុងនោះបូករួមទាំងប្រទេសចិន រុស្ស៊ី សហរដ្ឋអាមេរិក អង់គ្លេស និងបារាំងបានរួមគ្នាចេញផ្សាយ សេចក្តីថ្លែងការណ៍រួមស្តីពី បញ្ហាអាវុធនុយគ្លេអ៊ែរជាលើកដំបូង ដោយបានសង្កតធ្ងន់ថា “សង្គ្រាមនុយគ្លេអ៊ែរមិនអាច ផ្ទុះឡើងហើយក៏គ្មានអ្នកឈ្នះដែរ “ក៏ដូចជារំលឹកឡើងវិញថា “មិនប្រើអាវុធនុយគ្លេអ៊ែរតម្រង់ ដាក់គ្នាទៅវិញទៅមក ឬចំពោះប្រទេសដទៃទៀត” ហើយ “ជៀសវាងការប្រឈមមុខដាក់គ្នា ខាងផ្នែកយោធា និងបង្ការការប្រកួតប្រជែងខាងសព្វាវុធ”...
បរទេស៖ ប្រទេសតួកគី និងប្រទេសអាមេនី នឹងបើកកិច្ចពិភាក្សាគ្នាមួយ ជាលើកដំបូងក្នុងគោលបំណងបង្កើត ទំនាក់ទំនងជាធម្មតាវិញនាថ្ងៃទី១៤ ខែមករាខាងមុខ នៅក្នុងទីក្រុងមូស្គូ។ យោងតាមការបញ្ជាក់ ដោយក្រសួងការបរទេសតួកគី នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងទៀតដែរថា ប្រទេសទាំងពីរ បានចាត់តាំងប្រេសិតពិសេស រួចទៅហើយដើម្បីធ្វើការកសាង ជម្លោះរវាងគ្នាដែលបានអូសបន្លាយ រយៈពេលជាច្រើនទសវត្ស។ លោករដ្ឋមន្ត្រីក្រសួងការបរទេស Mevlut Cavusoglu កាលពីមុនធ្លាប់បានប្រកាសដែរថា ជំហានចុងក្រោយមួយ...
បរទេស៖ កងកម្លាំងសន្តិសុខនៅក្នុង ប្រទេសកាហ្សាក់ស្ថាន បាននិយាយថា ពួកគេបានសម្លាប់អ្នកបះបោរ ប្រឆាំងរដ្ឋាភិបាលជាច្រើននាក់ នៅក្នុងទីក្រុង Almaty ។ អ្នកនាំពាក្យប៉ូលិសម្នាក់ បាននិយាយថា ការប៉ះទង្គិចគ្នាឈានដល់ការស្លាប់នេះ បន្ទាប់ពីក្រុមអ្នកតវ៉ាបានព្យាយាម ចូលកាន់កាប់ប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សមាជិកនៃកងកម្លាំងសន្តិសុខចំនួន ១២...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ ប្រទេសអ៊ីតាលី បានបង្កើនវិធានការណ៍ប្រឆាំង នឹងការរីករាលដាលនៃវីរុសកូរ៉ូណា ហើយធ្វើឲ្យបង្កើនការចាក់វ៉ាក់សាំង ដល់ពលរដ្ឋអាយុ៥០ឆ្នាំ និងលើសពីនេះ ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ករណីឆ្លងជំងឺកូវីដ-១៩ដ៏អាក្រក់ ដែលបង្កដោយវីរុសបំប្លែងខ្លួនថ្មី Omicron ។ សម្រាប់ពលរដ្ឋដែលមិនមានការងារធ្វើ ហើយវិធានការចុងក្រោយបង្អស់ នឹងចូលជាធរមានភ្លាមៗ បន្ទាប់ពីបានប្រកាសជា ផ្លូវការរបស់ប្រទេសនេះ...
បរទេស៖ មន្ត្រីអ្នកកាទូតជាន់ខ្ពស់ របស់អ៊ឺរ៉ុបម្នាក់បានធ្វើដំណើរ ទៅបំពេញទស្សនកិច្ចនៅតំបន់ ជួរមុខក្នុងតំបន់អ៊ុយក្រែនខាងកើត ដែលជាកន្លែងមាន ប្រមូលផ្តុំផងដែរទៅដោយ ក្រុមប្រយុទ្ធគាំទ្រដោយរុស្សី។ ដំណើរទស្សនកិច្ចដែលបាន ធ្វើឡើងកាលពីថ្ងៃពុធក៏បាន ជាសញ្ញាក្នុងការបង្ហាញពីការគាំទ្រ និងប្រឆាំងយ៉ាងដាច់ខាត ចំពោះសំពាធដោយរុស្សីផងដែរ ចំពោះបញ្ហាតាមព្រំដែននេះ។ កន្លងមកអ៊ឺរ៉ុបតែងតែព្រមានដែរថា រុស្សីនឹងទទួលផលលំបាក និងការខាតបង់ជាមិនខានប្រសិន បើពួកគេសម្រេចចិត្តក្នុង ការវាយប្រហារមកលើអ៊ុយក្រែន ក្នុងករណីណាមួយនោះ។ គួរឲ្យដឹងដែរថាលោក Josep...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៨នាក់ជាប្រភេទអូមីក្រុងទាំងអស់ ដែលសុទ្ធតែជាអ្នកមកពីបរទេស ខណៈជាសះស្បើយចំនួន ១១នាក់ និងអ្នកស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៥៥៣នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៩៨២នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕
វ៉ាស៊ិនតោន៖ នៅក្នុងតួលេខស្រាវជ្រាវថ្មីមួយ និងត្រូវបានចេញផ្សាយដោយ ទីភ្នាក់ងារចិនស៊ិនហួ បានបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើន បានបង្ហាញក្តីបារម្ភ និងលំបាកច្រើនជាងអ្វីដែល ពួកគេមានភាពសុទិដ្ឋិនិយម សម្រាប់ឆ្នាំ២០២២នេះ ទាំងនៅក្នុងប្រទេស និងសម្រាប់ពិភពលោកផងដែរ។ ការស្រាវជ្រាវដែល ត្រូវបានធ្វើឡើងដោយ Axios/Momentiv បានបង្ហាញយ៉ាងច្បាស់ថា ៥១ភាគរយ នៃអ្នកដែលបានធ្វើការ ឆ្លើយតបទៅនឹងការស្រាវជ្រាវ គឺមានក្តីព្រួយបារម្ភចំពោះ អ្វីដែលនឹងកើតឡើងនៅក្នុងឆ្នាំ២០២២នេះ សម្រាប់ប្រទេសអាមេរិកហើយប្រមាណជា...