បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃបានប្រកាសថា ខ្លួនបានធ្វើការរារាំងបាន យ៉ាងជោគជ័យនូវការ ប៉ុនប៉ង់វាយប្រហារ តាមអាកាសពីសំណាក់ យន្តហោះចម្បាំងរបស់ក្រុម Houthi ដែលមានប្រភពមកពី ប្រទេសយេមែន។ មីស៊ីប្រភេទ Shrapnel ចំនួន២គ្រឿង ត្រូវបានបាញ់ទំលាក់ក្បែរ ទៅនឹងតំបន់ជិតទីក្រុងអាប៊ូដាប៊ី ប៉ុន្តែមិនមានរបាយការណ៍ អ្នកស្លាប់និងរបួសដោយសារ ហេតុការណ៍នេះហើយ បើយោងតាមការបញ្ជាក់ដោយ ក្រសួងការពារជាតិនៅព្រឹកថ្ងៃចន្ទនេះ។ ទោះបីជាយ៉ាងណាក្តីមក...
បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍ សំងាត់របស់អាមេរិក FBI កាលពីពេលថ្មីៗនេះ បានបើកការស្រាវជ្រាវមួយ តបតាមការប្តឹងពីសំណាក់ ពលរដ្ឋជាច្រើនដែលបាន ចោទប្រកាន់ក្រុមហ៊ុន ធ្វើតេស្តវិរុសកូវីដមួយថា បានប្រព្រឹត្តករណីក្លែងបន្លំមួយចំនួន បូករួមទាំងការផ្តល់ព័ត៌មាន មិនច្បាស់លាស់ទៅលើ លទ្ធផលតេស្ត និងករណីមិនប្រក្រតីផ្សេងទៀត។ ក្រុមហ៊ុនដែលមាន មូលដ្ឋាននៅក្នងទីក្រុង Illinois មកទល់បច្ចុប្បន្ននេះ បានទទួលបានកញ្ចប់ប្រាក់ ប្រមាណជា ១២៤លានដុល្លារ...
បរទេស៖ ប្រធានគណកម្មការស៊ើបការសំងាត់ នៃសភាជាតិអូស្ត្រាលី នៅសប្តាហ៍នេះបានបើកការ ចោទប្រកាន់មួយ ទៅលើប្រទេសចិនថា បានជ្រៀតជ្រែកទៅដល់ប្រជាធិបតេយ្យ នៅក្នុងប្រទេសបន្ទាប់ពី គណនេយ្យបណ្តាញសង្គម WeChat របស់លោកនាយករដ្ឋមន្ត្រី អូស្ត្រាលីលោក Scott Morrison ត្រូវបានបិទអស់រយៈពេល ជាច្រើនខែមកហើយ។ មន្ត្រីជាន់ខ្ពស់លោក James Paterson រូបនេះបានអះអាងបន្តទៀតដែរថា គិតមកត្រឹមថ្ងៃចន្ទនេះគណនី WeChat...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាជំរុញការប្រើប្រាស់ រថយន្តដើរដោយថាមពលអគ្គិសនី ឲ្យទូលំទូលាយ ដើម្បីចូលរួមចំណែកកាត់បន្ថយ ការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាសផែនដី។ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហព័ន្ធ ឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ដឹកនាំដោយ លោក តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២...
តេអេរ៉ង់៖ ក្រសួងហិរញ្ញវត្ថុរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានបង់ថ្លៃសេវារបស់ខ្លួនទៅឱ្យ អង្គការសហប្រជាជាតិ ជាមួយនឹងមូលនិធិរបស់ប្រទេស ដែលបានជាប់គាំងនៅ ក្នុងប្រទេសកូរ៉េខាងត្បូង នៅក្នុងការផ្លាស់ប្តូរមួយ ដើម្បីស្ដារឡើងវិញនូវ អំណាចបោះឆ្នោតរបស់ខ្លួនជាបន្ទាន់។ អ៊ីរ៉ង់ បានធ្វើសំណើបន្ទាន់មួយ ទៅកាន់កូរ៉េខាងត្បូង កាលពីថ្ងៃទី១៣ ខែមករា សម្រាប់ការប្រើប្រាស់ មូលនិធិរបស់ទីក្រុងតេអេរ៉ង់ ក្នុងទីក្រុងសេអ៊ូល ដើម្បីបង់ថ្លៃសេវារបស់ខ្លួន បន្ទាប់ពីត្រូវបានជូនដំណឹង...
រ៉ូម៖ សភារបស់ប្រទេសអ៊ីតាលី ចាប់ផ្តើមបោះឆ្នោតនៅថ្ងៃច័ន្ទនេះ សម្រាប់ប្រមុខរដ្ឋថ្មីដោយមាន នាយករដ្ឋមន្ត្រីលោក Mario Draghi ក្នុងចំណោមបេក្ខជនលេចធ្លោបំផុត នៅក្នុងការប្រកួតប្រជែងបើកចំហ ដែលនឹងត្រូវបានត្រួតពិនិត្យយ៉ាង ដិតដល់ដោយទីផ្សារហិរញ្ញវត្ថុ។ មានការព្រួយបារម្ភក្នុងចំណោម អ្នកនយោបាយក្នុងប្រទេសអ៊ីតាលីថា លទ្ធផលនេះអាចបង្កឱ្យមានភាព មិនប្រាកដប្រជាផ្នែកនយោបាយថ្មី នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទី៣ របស់តំបន់ចាយប្រាក់អឺរ៉ូ ដែលកំពុងប្រឈមនឹង ការកើតឡើងវិញនៃការឆ្លង និងការស្លាប់ដោយសារជំងឺកូវីដ-១៩។ នៅក្នុងដំណើរការមួយ ដែលអាចចំណាយពេលច្រើនថ្ងៃ...
បរទេស៖ ក្រុមមន្ត្រីអង់គ្លេស តានសេចក្តីរាយការណ៍ បាននិយាយនៅក្នុងពេលថ្មីៗនេះថា វិមានក្រឹមឡាំងកំពុងតែ គ្រោងបង្កើតមេដឹកនាំគាំទ្ររុស្ស៊ីមួយរូប នៅក្នុងប្រទេសអ៊ុយក្រែន និងបានធ្វើការពិចារណា ដល់បេក្ខភាពដ៏មានឥទ្ធិពលមួយរូប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមមន្ត្រីអង់គ្លេស បាននិយាយប្រាប់ថា មន្ត្រីរុស្ស៊ី កំពុងតែពិចារណាជ្រើសរើសយកលោក Yevhen Murayev ដែលជាអតីតសមាជិករដ្ឋសភាមួយរូប នៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន...
បរទេស៖ ការគំរាមកំហែងរបស់ រដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការបណ្តេញបុគ្គលិក សេវាសុខភាពជាតិ (NHS) ដែលមិនបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទំនងជាត្រូវបានពន្យារពេល ចំពេលមានការភ័យខ្លាចនៃការបះបោរ របស់គណបក្សអភិរក្ស ប្រឆាំងនឹងនាយករដ្ឋមន្ត្រី Boris Johnson, នេះបើយោងតាមកាសែត The Telegraph ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យការពារការចម្លងជំងឺកូវីដ-១៩ ជាពិសេស អូមីក្រុង និងជំងឺផ្ដាសាយបក្សី ព្រមទាំងបង្ការការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២...
បរទេស៖ ព្រឹទ្ធសមាជិកអាមេរិក លោក Chris Coons (D-DE) បានប្រាប់អ្នកសារព័ត៌មានគឺលោកស្រី Greta Van Susteren ក្នុងបទសម្ភាសមួយដែលនឹង ចាក់ផ្សាយនៅថ្ងៃអាទិត្យថា ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដោយបញ្ជូនទាហានអាមេរិក ទៅការពារប្រទេសអ៊ុយក្រែននោះ វា“នឹងគ្រាន់តែជាការលះបង់ពួកគេ (ទាហាន) តែប៉ុណ្ណោះ”។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា...