ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ថា ប្រសិនបើអាមេរិកបញ្ជូន ទាហានចូលទៅអ៊ុយក្រែន វាហាក់ដូចជារុញពួកគេឱ្យទៅស្លាប់

បរទេស៖ ព្រឹទ្ធសមាជិកអាមេរិក លោក Chris Coons (D-DE) បានប្រាប់អ្នកសារព័ត៌មានគឺលោកស្រី Greta Van Susteren ក្នុងបទសម្ភាសមួយដែលនឹង ចាក់ផ្សាយនៅថ្ងៃអាទិត្យថា ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដោយបញ្ជូនទាហានអាមេរិក ទៅការពារប្រទេសអ៊ុយក្រែននោះ វា“នឹងគ្រាន់តែជាការលះបង់ពួកគេ (ទាហាន) តែប៉ុណ្ណោះ”។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Coonsថា «ខ្ញុំនឹងមិនគាំទ្រការបញ្ជូន ទាហានអាមេរិកចូល ទៅក្នុងអ៊ុយក្រែន សម្រាប់ជាការឆ្លើយតប ចំពោះការលុកលុយរបស់រុស្ស៊ីទេ ពីព្រោះនិយាយដោយត្រង់ទៅ ខ្ញុំគិតថាយើងនឹងលះបង់ពួកគេ។ ខ្ញុំគិតថា រុស្សីនឹងកើនឡើងយ៉ាងខ្លាំង»។

ការអត្ថាធិប្បាយនេះកើតឡើង នៅពេលដែលភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កាន់តែធ្ងន់ធ្ងរឡើង ដោយសារតែការចោទប្រកាន់ថា ទាហានរុស្ស៊ីជាង ១០០ ០០០ នាក់ត្រូវបានប្រមូលផ្តុំនៅតាមព្រំដែន នៃប្រទេសទាំងពីររុស្ស៊ីអ៊ុយក្រែន។

លោកបន្ថែមថា «ខ្ញុំគិតថា យើងគួរតែផ្តល់ការគាំទ្រឱ្យ បានច្រើនតាមតែអាចធ្វើទៅបាន ពីសម្ព័ន្ធមិត្តណាតូរបស់យើង ដែលនៅជាប់នឹងអ៊ុយក្រែនភ្លាមៗ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top