ភ្នំពេញ ៖ នៅវេលាម៉ោង ១១:៣២នាទីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់ផ្លោងកាំភ្លើង M79 ចំនួន ៣គ្រាប់ ចូលផ្ទះប្រជាពលរដ្ឋស៊ីវិលក្នុងភូមិសាស្ត្រទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕
កំពត-តាកែវ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៦ខ្សែ នៅក្នុងខេត្តកំពត និងខេត្តតាកែវ។ ផ្លូវជនបទទាំង៦ខ្សែមានដូចខាងក្រោម៖ ខ្សែទី១៖ (KP3) ឈ្មោះផ្លូវ វត្តស្ទឹងឆ្មា(NR3)-ស្រែចែង(NR41) ជាផ្លូវក្រាលកៅស៊ូពីរជាន់...
ជប៉ុន៖ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ប្រមាណ ៣០០នាក់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តប្រមូលផ្តុំគ្នា ចំនួន ៣ទីតាំង នៅទីក្រុងតូក្យូ ខេត្តអូសាកា និងខេត្តហ្គិហ្វូ ដើម្បីសម្តែងមតិថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ដែលបានបើកការវាយប្រហារគ្មានរើសគោលដៅ និងប្រើប្រាស់អាវុធគ្រប់ធុន...
កូរ៉េខាងត្បូង៖ សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅទីក្រុងឆាំងវ៉ុន សាធារណរដ្ឋកូរ៉េខាងត្បូងប្រមាណជាង ៣០០នាក់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មសម្តែងមតិ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ដែលបានបើកការបាញ់ប្រហារទាំងកំរោលមិនរើសគោលដៅ ក្នុងបំណងឈ្លានពានយកដែនអធិបតេយ្យភាពកម្ពុជា។ ការប្រមូលផ្តុំរបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ លើកនេះ អ្នកចូលរួមទាំងអស់បានស្រែក និងកាន់បដាបង្ហាញពីការរងទុក្ខរបស់ជនភៀសសឹកដែលចាកចេញពីផ្ទះសម្បែង និងបង្ហាញពីការគោរពដឹងគុណដល់វីរកងទ័ពកម្ពុជា ដែលបានការពារទឹកដីពីការឈ្លានពានរបស់ខ្មាំង និងគាំទ្រពេញទំហឹងលើរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្កោលទោស...
ភ្នំពេញ ៖ តាមរយៈសន្ទនាតាមទូរស័ព្ទពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី១៨ ធ្នូ នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងប្រាប់លោកស្រី Seema Malhotra MP អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ថា ថៃ បានពង្រីកការវាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជា...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥៖ ក្រសួងការពារជាតិ បន្ដថា គិតមកដល់ម៉ោងនេះ ស្ថានការណ៍បានវិលមករកភាពស្ងប់ស្ងាត់ហើយ ។ សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារយ៉ាងកំរោល ដោយមិនរើសអើង និងមិនរើសគោលដៅ ផ្លោងចូលទីតាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជាក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥៖ – ម៉ោង១៣:៣៥នាទី ដល់ម៉ោង ១៥:០៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ១៣គ្រាប់...
ភ្នំពេញ ៖ នៅវេលាម៉ោង ១៣:០១នាទីរសៀលថ្ងៃទី២១ ធ្នូ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ចូលភូមិសាស្ត្រ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ៕
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា សហគមន៍អន្តរជាតិបានយល់កាន់តែច្បាស់អំពីតម្លៃនៃការតស៊ូដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរដើម្បីការពារបូរណភាពទឹកដី ពីការឈ្លានពានដោយយោធាថៃបង្កវិនាសកម្មមកលើតំបន់ជនស៊ីវិលកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» លោក ប៉ែន បូណា បានលើកឡើងថា សហគមន៍អន្តរជាតិពិតជាបានយល់កាន់តែច្បាស់អំពីតម្លៃនៃការតស៊ូដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាដែលជាជនស៊ីវិលស្លូតត្រង់ បានស្លាប់ក្រោមកណ្តាប់ដៃឈ្លានពាន របស់យោធាថៃកើនរហូតដល់ ១៩នាក់ហើយ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពជម្លោះកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកស្រីម៉ាលី សុជាតា បានលើកឡើងថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្តោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ ខុសពីយោធាថៃវាយប្រហារលើជនស៊ីវិលកម្ពុជា...